ខេត្តកែប គ្រោងនឹងអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យទំហំ១០មេហ្គាវ៉ាត់ លើផ្ទៃដី២០ហិកតា

ខេត្តកែប នឹងក្លាយជាទីក្រុងបៃតង ក្រោយការអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យទំហំ ១០មេហ្គាវ៉ាត់ លើផ្ទៃដីប្រមាណ​ ២០ហិកតា។ នេះបើយោងតាមការចេញផ្សាយរបស់ ក្រសួងបរិស្ថាន នៅថ្ងៃនេះ។ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា កម្ពុជា ពិតជាចង់បានការអភិវឌ្ឍន៍ថាលពលពន្លឺព្រះអាទិត្យ ក្នុងគោលដៅប្រែក្លាយ ទីក្រុងកែបឲ្យទៅជា ទីក្រុងទេសចរណ៍ធម្មជាតិ ឬទីក្រុងបៃតង។…

រថយន្តនិងម៉ូតូបុកគ្នាពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់មួយរំពេច!

កែបៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីរថយន្តនិងម៉ូតូមួយគ្រឿង បើកបញ្ច្រាស់ទិសគ្នា បានបុកគ្នាពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់មួយរំពេច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទី យប់ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវជាតិលេខ៣៣ ត្រង់ចំណុចមុខសាលាស្រុកដំណាក់ចង្អើរ ស្ថិតនៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ប្រភពព័ត៌មានបានឲ្យដឹងថា ភាគីខាងម៉ូតូដែលស្លាប់នោះ ម៉ាក…

ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចទូរសព្ទ២គ្រឿងនិងលុយ២ម៉ឺនរៀល

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យខាងលើ ចូលក្នុងផ្ទះជនរងគ្រោះហើយធ្វើសកម្មភាពលួចទូរសព្ទ២គ្រឿងនិងលុយ២ម៉ឺនរៀល។ ហេតុការភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិព្រៃកំបុត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ ឡាំ រិទ្ធ អាយុ២៥ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។…

ខេត្តកែបធ្លាក់ភ្លៀងស្រិចៗតាំងពីម៉ោង៦ព្រឹក

កែបៈ ស្ថានភាពអាកាសធាតុ នាថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០១៧ នេះ ផ្ទៃមេឃមានសភាពអួរអាប់ និងមានភ្លៀងធ្លាក់ស្រិចៗគ្របដណ្តប់ទូទាំងខេត្ត ចាប់តាំងពីម៉ោង ៦ ព្រឹក ៕

ពិព័រណ៍ផលិតផលខ្មែរ បន្តដំណើរទៅកាន់ខេត្តស្វាយរៀង ភ្នំពេញ និងកែប

ក្រោយពេលព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ រយៈពេល ៤ថ្ងៃ នៅខេត្តបាត់ដំបង បានបញ្ចប់ជាស្ថាពរ ក្រសួងពាណិជ្ជកម្ម នឹងរៀបចំព្រឹត្តិការណ៍ដូចគ្នានេះ នៅខេត្តស្វាយរៀង នាខែមិថុនា នៅរាជធានីភ្នំពេញ នាខែតុលា និងនៅខេត្តកែប នាខែធ្នូ បន្តទៀត។ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ គឺរៀបចំឡើងក្នុងគោលបំណងបំផុសឲ្យ ប្រជាពលរដ្ឋកម្ពុជាងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក ជំនួសផលិតផលនាំចូលពីបរទេស។ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម…

ឃាត់ខ្លួនយុវជនស្រីប្រុស៣នាក់ ដកហូតថ្នាំញៀន១៩កញ្ចប់ នៅក្រុងកំពត

កំពត: លោក ម៉ៅ ច័ន្ទ មធុរិទ្ធ ស្នងការនគរបាលខេត្ត និងសម្រួលពីលោកព្រះ រាជអាជ្ញារងអមសាលាដំបូងខេត្តកំពត ខាន់ សុផល ព្រមទាំងបញ្ជាកម្លាំងផ្ទាល់ ដោយលោកវរសេនីយ៍ ទោ លក ញ៉ាវ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត ចុះបង្ក្រាបបានជាបន្តបន្ទាប់នូវជន ជួញដូរ និងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់…

ម៉ូតូពីរគ្រឿងបុកគ្នា ស្លាប់ និងរបួសធ្ងន់ស្រាល ០៣ នាក់

កែបៈ តាមសេចក្ដីរាយការណ៍ កាលពីថ្ងៃទី១២ ខែមេសា វេលាម៉ោង ០៤ និង៥៨នាទី បានឲ្យដឹងថា ម៉ូតូពីរគ្រឿងបានបុកគ្នា នៅផ្លូវកែវគ្នា បណ្ដាលឲ្យរបួសធ្ងន់ស្រាល ពីរនាក់ និងស្លាប់ម្នាក់ ដែលហេតុការណ៍នេះ បានកើតឡើងនៅចំណុចផ្លូវកែងផ្សារ កាស៊ីណូចាស់ ស្ថិតនៅភូមិនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។…

ស្អែកមានការផ្ទេរនិងតែងតាំងមុខតំណែងមន្ត្រីនគរបាលខេត្តកែប

កែបៈ យោងតាមសេចក្តីប្រកាស ផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជាក្រសួងមហាផ្ទៃ ស្តីពីការផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតម្លើងឋានន្តរសក្តិមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកែប ។ ក្នុងនោះមន្រ្តីនគរបាលដែលនឹងត្រូវផ្ទេរភារកិច្ច តែងតាំងមុខតំណែង រួមមាន៖ ១​.លោកវរសេនីយ៍ទោ ចាន់ ប៊ុនណារិទ្ធ ជានាយការិយាល័យសន្តិសុខផ្ទៃក្នុង។ ២.លោកវសេនីយ៍ទោ កុល ស៊ីណាត ពីអធិការ នៃអធិការដ្ឋាននគរបាលក្រុងកែប…

ក្រៅពីម្រេចកំពតនិងស្ករត្នោតកំពង់ស្ពឺ ផ្កាអំបិលកែប កំពុងពុះពារដើម្បីម៉ាកទំនិញសម្គាល់ភូមិសាស្រ្ត

ម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺ ត្រូវបានចុះបញ្ជីម៉ាកទំនិញសម្គាល់ភូមិសាស្រ្ត នៅទីក្រុងបាងកក ប្រទេសថៃ បន្ទាប់ពីផលិតផលទាំងពីរ បានដាក់ពាក្យស្នើសុំនៅប្រទេសថៃ កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០១៧កន្លងទៅនេះ។ ផលិតផលទាំង ២ បានដាក់ស្នើតាមរយៈគម្រោងម៉ាកសម្គាល់ភូមិសាស្រ្តថ្នាក់តំបន់របស់អង្គការ AFD/FAO ហើយពិធីទទួលវីញ្ញាបនបត្រចុះបញ្ជីម៉ាកនេះ ត្រូវបានរៀបចំឡើងនៅស្ថានទូតបារាំងក្នុងប្រទេសថៃ។ មិនត្រឹមតែ ម្រេចកំពត…

កែបនិងកំពតព្រឹកនេះ កំពុងស្ថិតក្នុងសភាពផ្ទៃមេឃអួអាប់គ្របដណ្តប់ជាមួយនឹងភ្លៀងរលឹម!

យោងតាមផេកផ្លូវការ របស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញពីស្ថានភាពធាតុអាកាសនៅខេត្តកែប និងខេត្តកំពត នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ នេះ ដោយផ្ទៃមេឃមានសភាពអួអាប់ គ្របដណ្តប់ជាមួយនឹងភ្លៀងធ្លាក់រលឹមស្រិចៗ នៅតាមតំបន់មួយចំនួន។ តែគួរបញ្ជាក់បន្ថែមផងដែរថា ព្រឹកថ្ងៃទី១មេសា នេះ រាជធានីភ្នំពេញក៏មានការធ្លាក់ភ្លៀងយ៉ាងខ្លាំងផងដែរ៕