រថយន្តដឹកជីរដំណាំមួយគ្រឿង ខណៈបើកបរបែកកង់ បណ្តាលឲ្យក្រឡាប់របួសធ្ងន់ម្នាក់

កោះកុងៈ​ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃពុធ ៦ កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវេលាម៉ោង១៨និង ៥០នាទីមានករណីគ្រោថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ត ធ្លាក់កាវថ្នល់ ដោយខ្លួនឯង…

ឧកញ៉ា លី សាយឃាង បានចូលខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប តាមដីកាឲ្យចាប់ខ្លួន

ឧកញ៉ា លី សាយឃាង បានចូលខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប តាមដីកាឲ្យចាប់ខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលសមត្ថកិច្ចកំពុងបញ្ជូនខ្លួនពីខេត្តសៀមរាប មកកាន់រាជធានីភ្នំពេញ នេះបើតាមនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ គួរបញ្ជាក់ផងដែរថា នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនឧកញ៉ា លី សាយឃាង ពាក់ព័ន្ធបទល្មើសរំលោភលើទំនុកចិត្ត និងបរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅឃុំអូរបីជាន់…

រកឃើញនិងដកហូតទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់នៅរាជធានី ខេត្តចំនួន០៤

ភ្នំពេញៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា ដើម្បីបន្តការការពារសុវត្ថិភាព សុខភាពប្រជាពលរដ្ឋ និងការពារអ្នកប្រើប្រាស់ ពីបុគ្គលធ្វើធុរកិច្ចមិនសុចរិត នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ មន្ត្រីស៊ើបអង្កេត ក.ប.ប. រាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តកោះកុង និងខេត្តឧត្តរមានជ័យ បន្តចុះត្រួតពិនិត្យយ៉ាងសកម្មក្នុងរាជធានី…

ករណីក្រឡាប់រថយន្ត បណ្តាលឱ្យអ្នកបើកបរបាត់បង់ជីវិត និងអ្នករួមដំណើររងរបួសធ្ងន់ នៅខេត្តកំពត

កំពត៖ រថយន្តព្រូសមួយគ្រឿង បានរេចង្កូតជ្រុលបុកបង្គោលគីឡូម៉ែត្រ រួចក្រឡាប់បណ្តាលឱ្យអ្នកបើកបរបាត់បង់ជីវិត និងអ្នករួមដំណើរជាមួយរងរបួសធ្ងន់។ ករណីនេះ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៤១ ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១។ សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា អ្នកដែលបាត់បង់ជីវិតឈ្មោះ នូ ប៊ុនសុភារម្យ ភេទប្រុស អាយុ ២៨ឆ្នាំ…

យុវជនម្នាក់លួចស្រឡាញ់នារីរងគ្រោះ ហើយត្រូវម្ដាយនាងបំបែកមិនឲ្យជួបគ្នា ជិះម៉ូតូដេញបុកនិងវាយឲ្យរបួសជាទម្ងន់

កោះកុងៈ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៤និង២០នាទី មានករណីហិង្សាមានស្ថានទម្ងន់ទោស បានកើតឡើង ដោយជនសង្ស័យម្នាក់ បានជិះម៉ូតូដេញតាមជនរងគ្រោះ ពីភូមិត្រពាំង ឃុំស្រែអំបិល រហូតមកដល់ត្រង់ចំណុចកើតហេតុ ផ្លូវលំចំការកៅស៊ូ ស្ថិតក្នុងភូមិកំពុងស្ដាំ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ។ ករណីខាងលើនេះ បង្កឡើងដោយជនសង្ស័យឈ្មោះ…

រថយន្តបើកវ៉ាម៉ូតូមិនផុតប៉ះកន្ទុយក្រោយ បណ្តាលឲ្យមនុស្ស០២នាក់រងរបួសធ្ងន់

កោះកុងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មនុស្ស០២នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៥ និង៤០នាទី លើផ្លូវជាតិលេខ៤៨ ចន្លោះបង្គោល គីឡូ ៤១-៤២ ស្ថិតក្នុងភូមិធ្នង់ ឃុំកណ្តោល ស្រុកបូទុមសាគរ…

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៃខេត្តកោះកុង ដំណើរការ សាងសង់សម្រេចបាន ៩៥%ហើយ

ក្រុមហ៊ុនទទួលបន្ទុកស្ថាបនាអាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៃខេត្តកោះកុងបានឱ្យដឹងថា ដំណើរការ សាងសង់អាកាសយានដ្ឋានសម្រេចបាន៩៥%ហើយ គិតត្រឹមថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២១ នេះ។ តាមផែនការគ្រោងនឹងប្រតិបត្តិការហោះហើរសាកល្បងលើកដំបូងនាខែចុងខែមករា ឬដើមខែកុម្ភៈ ឆ្នាំ ២០២២ ខាងមុខ។ ថ្លែងក្នុងជំនួបជាមួយឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្រុមហ៊ុនសាងសង់បញ្ជាក់ថា បើសិនជាការសាកល្បងទទួលបានជោគជ័យ…

កម្ពុជាប្រកាសបើកទទួលទេសចរណ៍វ៉ាក់សាំង ដំបូងនៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងនៅតារាសាគរនៃខេត្តកោះកុង

បន្ទាប់ពីរងនូវវិបត្តិជំងឺកូវីដ-១៩ជាងពីរឆ្នាំមកនេះ ទីបំផុត ប្រទេសកម្ពុជាក៏បានប្រកាសបើកទទួលទេសចរអន្តរជាតិឡើងវិញ ក្រោមទម្រង់ជា «ទេសចរណ៍វ៉ាក់សាំង»។ ការបើកទទួលទេសចរណ៍វ៉ាក់សាំងនេះ គឺចាប់ផ្ដើមដំបូងនៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងនៅតំបន់វិស្សមកាលតារាសាគរ នៃស្រុកបទុមសាគរ ខេត្តកោះកុង ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ ។ បន្ទាប់មក នឹងបន្តបើកទទួលនៅខេត្តសៀមរាប នាខែមករា ឆ្នាំ២០២២…

សមត្ថកិច្ចបង្ក្រាប​បទល្មើស​គ្រឿងញៀន​ រឹបអូស​បាន​ប្រមាណ​ជាង ​២០០​គីឡូក្រាម ឃាត់ខ្លួនជនសង្ស័យ ៦នាក់ ក្នុងនោះមេក្លោង ២នាក់

កោះកុងៈ អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ​ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុកស្រែ​អំបិល​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ ហួ​ន​ នុ​ន​ អធិការ​នគរបាល​ស្រុក​ ដោយ​មានការ​ចង្អុលបង្ហាញ​ផ្ទាល់​ដោយ​ លោ​ឧត្តមសេនីយ៍ទោ​ គង់​ មនោ​ ស្នងការ​ខេត្តកោះកុង​ និង​ដោយ​មានការ​សម្របសម្រួល​របស់​លោក​ អេ​ង​ ចាន់​ភា​រ៉ា​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកោះកុង​…

ករណីបង្ក្រាបក្រុមជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ជាង២៣០គីឡូក្រាម ដែលបានដឹកឆ្លងដែន មកពីប្រទេសថៃ

កោះកុង ៖ នគរបាលអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ចុះប្រតិបត្តិការ បង្ក្រាបក្រុមជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ដែលបានដឹកឆ្លងដែន មកពីប្រទេសថៃ ចំនួន២ទីតាំង ចូលតាមច្រក ចំណុចចម្ការក្រោម ក្នុងឃុំស្រែអំបិល និងឃុំជ្រោយស្វាយ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ លើទូកកាណូតខ្នាតធំ របស់ជនជាតិថៃ កិង២ជាន់ ចតក្នុងផែជលផល ចំណុចមាត់ពាមស្រែអំបិល ស្ថិតក្នុងភូមិកំពង់ស្ដាំ ឃុំជ្រោយស្វាយ។…