កម្លាំងនគរបាលខេត្តកោះកុង ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ករណីលួចគាស់ទ្វារផ្ទះយកសម្ភារៈ

កោះកុងៈ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង១៤និង០០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាល ស្រុកមណ្ឌលសីមា បានទទួលពាក្យបណ្តឹងពីឈ្មោះ ស៊ុម ភារឹន ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបលក់ដូរ នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌសីមា បានប្តឹងជនសង្ស័យចំនួន៣នាក់ បានធ្វើសកម្មភាពគាស់ផ្ទះយកសម្ភារៈ…

ភ្លៀងបន្តធ្លាក់ជាប់មិនដាច់ បណ្តាលឲ្យជន់លិចថ្នល់ជុំវិញផ្សារដងទង់

កោះកុងៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ល្ងាច មានភ្លៀងបន្តធ្លាក់ម្តងខ្សោយម្តងខ្លាំងជាប់មិនដាច់ បណ្តាលឲ្យជន់លិចលើថ្នល់ជុំវិញផ្សារដងទង់ ក្នុងក្រុងខេមរភូមិន្ទ និងតំបន់ដីទំនាប មួយចំនួនក្នុងស្រុកកោះកុង ខេត្តកោះកុង ៕

កម្ពុជានឹងទទួលរងឥទ្ធិពលព្យុះកុំប៉ាស៊ូ ដែលធ្វើឱ្យមានភ្លៀងនិងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១

ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយមបានប្រកាសឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ដោយកម្ពុជានឹងទទួលរងឥទ្ធិពលព្យុះកុំប៉ាស៊ូ ដែលធ្វើឱ្យមានភ្លៀងនិងខ្យល់កន្ត្រាក់ ដើម្បីបញ្ចៀសផលប៉ះពាល់នានាដែលកើតមានឡើងជាយថាហេតុ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពធាតុអាកាសធាតុចាប់ពីថ្ងៃទី ១៣ដល់១៩ ខែតុលា ឆ្នាំ២០២១ ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា ក្រោយពីឆ្លងកាត់ប្រទេសហ្វីលីពីននៅថ្ងៃទី១២ ខែតុលា ព្យុះកុំប៉ាស៊ូ (KOMPASU) លើកទី១៨បានកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូងនិងមានទិសដៅឆ្ពោះមកខាងលិច ។ តែនៅថ្ងៃទី១៣និង១៤…

រថយន្តដាច់ហ្វ្រាំង បណ្ដាលឲ្យក្រឡាប់ដោយខ្លួនឯង រងរបួសមនុស្ស ២នាក់

កោះកុងៈ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៦និង៥០នាទី លើផ្លូវជាតិលេខ៤៨ ចន្លោះបង្គោល Km ៦១-៦២ មានករណីគ្រោះថ្នាក់ចរាចរណ៍បើករថយន្ត ក្រឡាប់ដោយខ្លួនឯង នៅចំណុចអន្ទង់អាំងធំ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុងបណ្តាលអោយមនុស្ស០២នាក់ រងរបួស។ រថយន្ត ០១គ្រឿងម៉ាក…

នគរបាលឃាត់ខ្លួនកម្មករសំណង់ម្នាក់ ពីបទប៉ុនប៉ងរំលោភមិនបានសម្រេច នៅស្រុកកោះកុង

កោះកុងៈ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៣និង៤៨នាទី មានករណីប៉ុនប៉ងរំលោភ មិនបានសម្រេច នៅចំណុចក្បែរស្ពាន អូរទឹកថ្លា ស្ថិតក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង រហូតដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៩និង៣០នាទី ទើបជនរងគ្រោះមកដាក់ពាក្យបណ្ដឹង…

ម៉ូតូ ២គ្រឿងបុកគ្នា បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ នៅខេត្តកោះកុង

កោះកុងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៨ និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងម៉ូតូបុកនិងម៉ូតូ បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ ស្ថិតនៅចំណុចមុខទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។​ មន្រ្តីនគរបាលក្រុងខេមរភូមិន្ទ បានឲ្យដឹងថា ៖ ជនរងគ្រោះឈ្មោះ…

ជនមានសារធាតុញៀនម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ករណីប្រើហិង្សា និងជេរប្រមាថ

កោះកុងៈ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៤និង៣០នាទី ផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាល ស្រុកស្រែអំបិល បានទទួលពាក្យបណ្ដឹងពីឈ្មោះ ឃីម ខន ភេទប្រុស អាយុ ៥៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូពេទ្យ មានទីលំនៅភូមិទឹកប៉ោង ឃុំបឹងព្រាវ ប្ដឹងឈ្មោះ…

សហគមន៍តំបន់ការពារធម្មជាតិ ពាមក្រសោបក្នុងខេត្តកោះកុង បង្កើនការចិញ្ចឹមគ្រំចំពុះទា ខណៈកំពុងមានតម្រូវខ្លាំង

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន ឱ្យដឹងថា បច្ចុប្បន្ន សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោបក្នុងខេត្តកោះកុង អាចផលិតគ្រំចំពុះទាសម្រាប់ផ្គត់ផ្គង់លើទីផ្សារបាន ប្រមាណ៣.២១០តោន ក្នុង១រដូវ ហើយជាទូទៅសហគមន៍អាច ប្រមូលផលគ្រំចំពុះទាពីខែវិច្ឆិកា ដល់ខែមីនា ឬក៏មានការពន្យារពេលតិចតួច ដោយផ្អែកទៅលើកត្តានៃតម្រូវការពីទីផ្សារ។ ថ្លែងក្នុងផ្សព្វផ្សាយផលិតផលគ្រំចំពុះទានេះ នៅក្នុងផ្សារទំនើបម៉ាក្រូ ក្នុងខណ្ឌសែនសុខរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២២ ខែកញ្ញា…

ព្រលានយន្តហោះអន្តរជាតិតារាសាគរ នៅខេត្តកោះកុង នឹងត្រូវបើកដំណើរការសាកល្បងឆាប់ៗខាងមុខនេះ

ព្រលានយន្តហោះអន្តរជាតិតារាសាគរ នឹងត្រូវបើកដំណើរការសាកល្បង នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ ខណៈដែលព្រលានយន្តហោះអន្តរជាតិនេះ ត្រៀមនឹងបញ្ចប់ការងារសាងសង់ក្នុងខែតុលា ឆ្នាំ២០២១។ នេះបើយោងតាមការឱ្យដឹងនៅក្នុងជំនួបរវាងនាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជាមួយតំណាងក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នៅរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។ ក្នុងជំនួប ភាគីទាំងពីរ ក៏បានពិភាក្សាពីការងារដែលនៅសេសសល់…

ជាងកាត់សក់ម្នាក់ ប៉ុនប៉ងរំលោភនារីរងគ្រោះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កោះកុងៈ កម្លាំងនគរបាលស្រុកស្រែអំបិល ខេត្តកោះកុង បានឃាត់ខ្លួនជនស្ស័យម្នាក់ ពីបទប៉ុនប៉ងរំលោភសេពសន្ថវ:ពុំសម្រេច នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោងចន្លោះ ២និង០០នាទីចំណុចតូបលក់ឥវ៉ាន់ ស្ថិតក្នុងភូមិជីខ ឃុំជីខលើ បង្កឡើងដោយឈ្មោះ ឃេង ឌីន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់សក់…