ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម យកខ្សែភ្លើងរឹតកសម្លាប់ជនភេទទី៣

ភ្នំពេញៈ យោងតាមផេក ការិយាល័យរដ្ឋបាលសរុបនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ លោកឧត្ដមសេនីយ៍ត្រី ហ៊ុន មុន្នីរដ្ឋ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងជំនាញ និងមានការចូលរួម សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្នាននគរបាលខេត្ត ព្រះវិហារ បានធ្វើការឃាត់ខ្លួនជនសង្ស័យដែលពាក់ព័ន្ធក្នុងករណី ឃាតកម្ម ឈ្មោះ ភូ…

ជនសង្ស័យចំនួន០៣នាក់ ធ្វើសកម្មភាពលួចកាច់កម៉ូតូ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់

​កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ មានករណីអំពើលួច (កាច់សោកម៉ូតូ) ចំណុចមុខផ្ទះជួល ស្ថិតក្នុងភូមិព្រៃរការ ឃុំឆក់ឈើនាង ស្រុកឣង្គស្នួល ខេត្តកណ្តាល ។…

បុរសស្រ្តីជនជាតិចិន ២នាក់ សង្ស័យស្រវឹងស្រា បើករថយន្តស៊េរីទំនើបមួយគ្រឿង ទៅបុករថយន្តកូរ៉េដឹកផ្លែដូង បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង ១២និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ មានករណីបុរសស្ត្រីជនជាតិចិន ២នាក់ សង្ស័យស្រវឹងស្រា បើករថយន្តបុករថយន្តកូរ៉េដឹកផ្លែដូង បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ខាងកើតស្ពានអាកាសចោមចៅ ស្ថិតក្នងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដំណើររឿង៖ យោងតាមការរៀបរាប់ពីតៃកុងរថយន្តដឹកផ្លែដូងបានប្រាប់ដឹងថា មុនកើតហេតុរូបគាត់បានបើករថយន្តកូរ៉េមួយគ្រឿង ពាក់ស្លាកលេខ កំពង់ចាម…

​នី​សាន់ធុនធំមួយគ្រឿង បើកបុកម៉ូតូនិងរថយន្តហ៊ី​យ៉ា​ន់​ដាយ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់បាត់បង់ជីវិត​

​កែបៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យ៉ាង​ហោច​ណាស់​មនុស្ស​៣​នាក់​បាន​ស្លាប់ ​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ធុន​ធ្ងន់​ ប៉ះទង្គិច​ជាមួយ​ម៉ូតូ​ នៅ​ក្រុងកែប​ ខេត្ត​កែប​ ។​ ​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ ថ្ងៃអាទិត្យ​ ១០​រោច​ ខែ​ផល្គុន​ ឆ្នាំឆ្លូវ​ ត្រី​ស័ក​ ព​.​ស.​ ២៥៦៥​ ត្រូវ​នឹង​ថ្ងៃ​ទី​២៧​ ខែមីនា​…

រថយន្តស្លាកលេខខេមរភូមិន្ទ បើកលឿនរេចង្កូតបុកម៉ូតូកង់បី បណ្តាលឲ្យស្លាប់២នាក់ និងរងរបួសធ្ងន់ម្នាក់

កំពតៈ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៧និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូកង់បី ដែលមានទិសដៅផ្ទុយគ្នា បណ្តាលឲ្យមនុស្សស្លាប់២នាក់ និងរងរបួសធ្ងន់ម្នាក់ លើផ្លូវជាតិលេខ៤១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ៥៥-៥៦ ស្ថិតក្នុងភូមិកំណប់ ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ…

បុរសម្នាក់ចងកសម្លាប់ខ្លួននៅបន្ទប់ជួល បន្ទាប់ពីឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ បានបន្សល់ទុកកូនពីរនាក់ឲ្យនៅកំព្រា

ភ្នំពេញៈ នៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ បុរសម្នាក់ចងកសម្លាប់ខ្លួន ជាប់នឹងបង្កាន់ដៃជណ្ដើរ ក្នុងបន្ទប់ជួល ស្លាប់ចោលប្រពន្ធកូន បន្ទាប់ពីឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ទីតាំងស្ថិតតាមបណ្ដោយផ្លូវលេខ២១២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ សពជនរងគ្រោះឈ្មោះ លឹម សំងែត ភេទប្រុស អាយុ ៣៧…

កម្លាំងនគរបាលស្រុកទឹកឈូ ឃាត់ខ្លួនក្មេងទំនើងចំនួន៧នាក់ បន្ទាប់ពីឆែកឆេរឃើញដាវនិងកាំបិតបុ័ងតោ

កំពតៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១០ និង៣០នាទី កម្លាំងនគរបាលស្រុកទឹកឈូ បានឃាត់ខ្លួនក្មេងទំនើងមួយក្រុមមានគ្នា៧នាក់ ធ្វើការសួរនាំឆែកឆេរឃើញមានដាវ ០១ដើម និងកាំបិតបុ័ងតោ០១ដើម ស្ថិតក្នុងភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត ។ មន្រ្តីនគរបាលស្រុកទឹកឈូ…

ជនសង្ស័យ១ក្រុមមានគ្នា៩នាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបនារីអ៊ុតសក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន៦នាក់

​ព្រះសីហនុៈ​ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ៣ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២​ វេលាម៉ោង ១៨និង៣០នាទី នៅចំណុចលើដងផ្លូវជាតិលេខ៣ ​ស្ថិតក្នុងភូមិបឹងវែង ឃុំវាល​រេញ​…

ជនជាតិចិនមិនស្គាល់អត្តសញ្ញាណ៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ករណីធ្វើសកម្មភាពលួចរថយន្ត

កំពតៈ យោងតាមផេក GRK News បានឲ្យដឹងថា នៅវេលាម៉ោង៨និង០០នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ មានករណីជនសង្ស័យ បានធ្វើសកម្មភាពលួចរថយន្ត១គ្រឿង ទីតាំងស្ថិតត្រង់ចំណុចគីឡូសូន្យ ផ្លូវឡើងបូកគោ ស្ថិតនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ។ ករណីខាងលើនេះ បង្កឡើងដោយជនសង្ស័យចំនួន៦នាក់…

ក្មេងទំនើង៩នាក់ បង្កការអុកឡុកដេញកាប់គ្នានៅទីសាធារណៈ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

កំពតៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៦ និង៣០នាទី កម្លាំងនគរបាលបង្ក្រាបក្មេងទំនើង (បង្កការអុកឡុកដេញកាប់គ្នានៅទីសាធារណៈ) ចំនួន ០៩នាក់ ស្ថិតនៅភូមិផ្សារដំបង ឃុំដើមដូង ស្រុកអង្គរជ័យ ខេត្តកំពត ។ មន្រ្តីនគរបាលស្រុកអង្គរជ័យ បានឲ្យដឹងថា៖ ក្មេងទំនើងពីរក្រុមធ្វើសកម្មភាព ដេញកាប់គ្នា…