បុរសម្នាក់ជិះម៉ូតូត្រលប់ក្រោយមិនប្រយ័ត្ន ត្រូវម៉ូតូបុកបណ្ដាលឲ្យស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ បន្សល់ទុកប្រពន្ធ និងកូនឲ្យកំព្រា
ភ្នំពេញ: កាលពីវេលាម៉ោង ១១និង១០នាទីយប់ថ្ងៃទី៦ ខែកក្កដាឆ្នាំ ២០២២ មានករណីម៉ូតូ ២គ្រឿងបុកគ្នា បណ្ដាលឲ្យស្លាប់ម្នាក់ពេលបញ្ជូនទៅមន្ទីរពេទ្យ និង ២នាក់ទៀតរងរបួសធ្ងន់ ស្ថិតត្រង់ចំណុចមុខក្លឹប អ៊ុច ហ្សូម តាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សពជនរងគ្រោះឈ្មោះ យន…