រថយន្តហ៊ីយ៉ាន់ដាយកៀរម៉ូតូ បណ្តាលឲ្យខ្ទាតមនុស្សចូលកិនស្លាប់ម្នាក់ និងពីរនាក់ផ្សេងទៀតរងរងរបួសធ្ងន់

ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃពុធ ៦កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២​ វេលាម៉ោង១៥និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយរវាងរថយន្តកៀរម៉ូតូ បណ្តាលឲ្យខ្ទាតចូលក្រោមរថយន្តកិនស្លាប់មនុស្ស០១នាក់ និង០២នាក់រងរបួស ក្នុងដំណើរស្របទិសគ្នា…

ករណីអគ្គិភ័យឆាបឆេះ ផ្ទះប្រជាពលរដ្ឋ ១ខ្នង មាន៤បន្ទប់ នៅស្រុកថ្មគោល

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ០០និង៤០នាទីយប់ ស្ថិតនៅទីតាំងកសិដ្ឋានផលិតពូជស្រូវទួលសំរោង ចំណុចក្រុមទី២២ ភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់អគ្គិភ័យមួយកើតឡើង បណ្តាលឲ្យឆេះអគាររបស់ពលរដ្ឋ០១ខ្នង ទំហំ៦ម៉ែត្រ × ៣៦ម៉ែត្រ ធ្វើពីឈើប្រក់ស៊ីប្រូ ជញ្ជាំងថ្ម…

កម្លាំងនគរបាលស្រុកភ្នំព្រឹក ឃាត់ខ្លួនស្រ្តីម្នាក់ជាជនសង្ស័យ ករណីរក្សាទុកនិងចែកចាយនូវសារធាតុញៀន

បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០៩និង៤០នាទី នៅចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ ប្រតិបត្តិការខាងលើនេះ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលដឹកនាំដោយលោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក ។…

កម្លាំងនគរបាលស្រុកសំពៅលូន ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីធ្វើសកម្មភាពលួចទូរស័ព្ទនិងប្រាក់

បាត់ដំបងៈ​ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅ​ថ្ងៃសៅរ៍ ២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង២០និង៥០នាទី មានករណីអំពើលួចកើតឡើងនៅចំណុចក្រុមទី០៧ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង…

កម្លាំងនគរបាលស្រុកសង្កែ ​បង្រ្កាបករណីរក្សាទុកចែកចាយ និងប្រើប្រាស់នូវសារធាតុញៀន ឃាត់ខ្លួ​នមុខសញ្ញាជនសង្ស័យ៨នាក់

បាត់ដំបងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃសុក្រ ១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២​ វេលាម៉ោង១១និង០០នាទី ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកឧត្តមសេនីយ៍ត្រី…

​ឆ្លង​ចរន្ត​អគ្គិ​ស​នីឆេះផ្ទះបាយ២ខ្នង បណ្តាលឲ្យ​សម្ភារៈរងការ​ខូចខាត ​គិត​ជាទឹក​ប្រាក់អស់​ប្រមាណ​៣.០០០​ដុល្លារ​

​បាត់ដំបងៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៥​និង​៣០​នាទី​ ត្រង់​ចំណុច​ក្រុម​ទី​៩​ ភូមិ​ដង្កោ​ទាប​ សង្កាត់​ទួល​តា​ឯក​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ មាន​ករណី​អគ្គិ​ភ័យ​មួយ​កើតឡើង​ បណ្តាល​ឲ្យ​ឆេះ​ផ្ទះបាយ​ចំនួន​២​ខ្នង​ ។​ ​ម្ចាស់ផ្ទះ​ទី​១-​ឈ្មោះ​ សំ​ សំ​អូន​ ភេទ​ប្រុស​…

ករណីហិង្សាជនសង្ស័យខឹងជនរងគ្រោះរឿងធ្វើម្ហូបហូបបាយ ក៏យកកាំបិតកាប់ពីក្រោយខ្នង បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងអធិការនគរបាលស្រុកកំរៀង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកំរៀង បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់កាំបិតខ្វែវង៉ុក) កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០៩នឹង០០នាទី នៅចំណុចព្រៃឫស្សី ក្រុមទី០៥ ភូមិកំរៀង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ យឹម…

មុខសញ្ញាលួចកាត់យកខ្សែភ្លើង នៅក្នុងមូលដ្ឋានចំ​នួន០៦នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបងៈ កាលពីថ្ងៃ​អង្គារ ១២រោច ​ខែ​មិគសិរ ​ឆ្នាំខាល ចត្វា​ស័ក ​ព.ស.២៥៦៦ ​ត្រូវនឹងថ្ងៃទី​២០ ខែ​ ធ្នូ​ ឆ្នាំ​ ២០២២​ ចាប់ពី​វេលាម៉ោង​០២និង៤០​នាទីយប់​រំលងអធ្រាត្រ​ រហូត​ដល់​វេលាម៉ោង​០៧​និង​០០​នាទី​ព្រឹក​ឈានចូលថ្ងៃទី២១ ខែ​ធ្នូ​ ឆ្នាំ២០២២ អនុវត្ត​តាម​ការណែនាំរបស់លោក​ ឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​…

ស្រវឹងស្រាទាស់ពាក្យសំដីគ្នាយកពូថៅកាប់ បណ្តាលឲ្យរងរបួស ត្រូវសមត្ថកិច្ចឃាត់ខ្លួនអនុវត្តតាមច្បាប់

បាត់ដំបងៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កាលពីថ្ងៃអង្គារ ១២រោច ខែមិគសិរ ឆ្នាំ​ខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី​២០ ​ខែធ្នូ ឆ្នាំ​ ២០២២​ វេលាម៉ោង​១៩នឹង៥៨​នាទី​ នៅ​ចំណុច​ភូមិ​រំចេក៣​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង អនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​លោកឧត្តមសេនីយ៍​ទោ​…

នគរបាលបង្រ្កាបករណីគ្រឿង​ញៀ​ន ឃាត់ខ្លួ​នមុខសញ្ញា ៣នាក់ អនុវត្តតាមច្បាប់

បាត់ដំបង: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃអាទិត្យ ១០រោច ខែមិគសិរ ឆ្នាំខាលចត្វាស័ក ព.ស. ២៥៦៦ ត្រូវថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៨នឹង៣០នាទី ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន…