ជិះម៉ូតូអោនហែកនំបញ្ចុកកូនមិនបានមើលមុខ បុករថយន្តដឹកប្រេងឥន្ធនៈកំពុងចត បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល២នាក់

បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០៨និង០០នាទី លើផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី១៣ ស្ថិតក្នុងភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងរវាងម៉ូតូ០១គ្រឿង និងរថយន្តដឹកប្រេងឥន្ទនៈ បណ្តាលអោយមនុស្ស០១នាក់ស្លាប់ និងរងរបួសធ្ងន់ស្រាលចំនួន០២នាក់ ។…

កម្លាំងនគរបាលស្រុកសង្កែ សហការបង្រ្កាបមុខសញ្ញាជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីធ្វើសកម្មភាពលួចម៉ូតូ

បាត់ដំបងៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ ​៥រោច​ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.​២៥​៦៦ ​ត្រូវនឹងថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២​០​២​២ វេលាម៉ោង១៧និង០០នាទី នៅចំ​ណុចក្រុម២០ ភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង មា​ន​​ករណីអំពើលួច…

បុរសម្នាក់ស្រវឹងស្រា និងខឹងប្រពន្ធ បានប្រើ​ពូថៅ​គប់​រថយន្ត​អ្នក​ដទៃ ត្រូវនគរបាលឃាត់ខ្លួន

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​២១​និង​០០​នាទី​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៧​ ចំណុច​ក្រុម​ទី​១៦​ ភូមិ​ភ្នំ​សំពៅ​លិច​ ឃុំ​ភ្នំ​សំពៅ​ ស្រុក​បាណ​ន់​ ខេត្តបាត់ដំបង​ មាន​ករណី​ហិង្សា​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​ ទៅ​លើ​រថយន្ត​របស់​ឈ្មោះ​ ចែត​ សុខ​ជា​ ហៅ​ជ័យ​ ភេទ​ប្រុស​ អាយុ​ ២៥​ឆ្នាំ​…

មុខសញ្ញាជនសង្ស័យម្នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទតាមដងផ្លូវ ត្រូវកម្លាំងនគរ​បាលក្រុងបាត់ដំបង ​ស្រាវជ្រាវឃាត់ខ្លួ​ន

បាត់ដំបងៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃ​ ព្រហស្បត្តិ៍ ២រោច ​ខែ​កក្តិក ​ឆ្នាំ​ខាល ចត្វាស័ក ​ព.ស. ២៥៦៦​ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០​២​២ វេលាម៉ោ​ង១៩ និង២០នាទី នៅចំណុចក្រុមទី​២​៣ ភូមិចំការសំរោង២ សង្កាត់ចំការ​សំរោង…

យុវជនម្នាក់ជិះម៉ូតូរេចង្កូតជ្រុលបុកគោយន្តកន្រ្តៃ បណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១២ និង ០៥ នាទី ត្រង់ចំណុចផ្លូវកំពុងក្រាលគ្រោះកៅស៊ូ ចំណុចក្រុមទី០៥ ស្ថិតក្នុងភូមិអូរដា ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតទ្បើងចំនួន០១លើក…

ករណីរថយន្តបុកម៉ូតូបើកស្របទិសគ្នា បណ្តាលឲ្យមនុស្ស០៩នាក់ រងរបួសធ្ងន់ស្រាល និងបានស្លាប់ម្នាក់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ពោធិ៍សាត់ៈ នៅវេលាម៉ោង១៤ និង១៥នាទី​ ថ្ងៃទី០​៨ ខែវិច្ជិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង នៅ​លើផ្លូវ​លេខ​៥៥ ចន្លោះគីឡូម៉ែតលេខ ១១៤-១១៥ ​ស្ថិតក្នុងភូមិ​កណ្ដាល ឃុំអន្លង់រាប ​ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ​រថយន្តនិងម៉ូតូ បើកស្របទិសគ្នាបុកម៉ូតូត្រង់ចំណុចផ្លូវត្រង់ជាប់ស្ពាន ធ្វើ​ចរាចរណ៍​ពី​កើតទៅលិច បណ្តាលអោយរងរបួស​មនុស្ស…

Update៖ ភ្លើងប្រច័ណ្ឌបណ្តាលឲ្យប្តីចាក់ប្រពន្ធជាច្រើនកាំបិតស្លាប់ភ្លាមៗ រួចចាក់ខ្លួនបណ្តាលឲ្យស្លាប់តាមក្រោយ បន្សល់កូន ២នាក់ឲ្យកំព្រា

ភ្នំពេញ: សង្ស័យតែភ្លើងប្រច័ណ្ឌទើប បណ្ដាលឲ្យបុរសជាប្ដីតាមចាក់សម្លាប់ប្រពន្ធជាច្រើនកាំបិត ស្លាប់ភ្លាមរួចចាក់ខ្លួនឯង រងរបួសធ្ងន់និងស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥និង០០នាទីល្ងាចថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្ដោយផ្លូវបេតុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សពប្រពន្ធមានឈ្មោះ ថេង សុភាង អាយុ ៣៦ឆ្នាំ…

មុខសញ្ញាលួចយកទ្រព្យសម្បត្តិ ២នាក់ ត្រូវនគរបាលស្រាវជ្រាវឃាត់ខ្លួន​ ចាត់ការតាមច្បាប់

បាត់ដំបងៈ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា នៅថ្ងៃ​ សៅរ៍​១កើត​ខែ​កត្តិក​ឆ្នាំ​ខាលចត្វាស័ក​ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី​៥​ខែ វិច្ឆិកា​ ឆ្នាំ​២០២​២​ វេលាម៉ោង​ ៨​និង​៣០នាទីអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​សា​ត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង​ និង​យោ​បល់​លោកវរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរ​បាល​ព្រហ្មទ័ណ្ឌ​ លោ​ក​វរ​សេនីយ៍​ទោ​ ប៉ាង​ ផង់ អធិការនគរបាលស្រុកថ្មគោលស្តីទី​ បានចាត់តាំឱ្យលោកវរសេនីយ៍ទោ​…

នគរបាល​បង្ក្រាប​ឃាត់ខ្លួន​ជន​ដៃដល់​ម្នាក់​ ផឹកស្រា​ស្រវឹងប្រើ​ពូថៅ​កាប់​បំផ្លាញ​ទៅ​លើ​រថយន្ត​ ១​គ្រឿង​ បណ្តាល​ឲ្យ​ខូចខាត

បាត់ដំបងៈ​ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ​ថ្ងៃ​ទី​០៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ ២០​និង​១០​នាទី​ នៅ​ចំណុច​ក្រុម​១៤​ ស្ថិត​ភូមិ​កំពង់​ឆ្លង​ ឃុំ​វត្ត​តា​មិ​ម​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ មាន​ករណី​ហិង្សា​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​ចំនួន​០១​ករណី​ ទៅ​លើ​រថយន្ត​របស់​ឈ្មោះ​ ញ៉ិល​ វាសនា​ ភេទ​ប្រុស​ អាយុ​ ២៨​ឆ្នាំ​ មាន​ទីលំនៅ​ក្រុម​១០​…

យុវជនម្នាក់ត្រូវអាណាព្យាបាលដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចឃាត់ខ្លួន ករណីរួមភេទជាមួយក្មេងស្រីអាយុ ១២ឆ្នាំម្នាក់

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៥និង៣០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបវេល សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃខ្ពស់ បានទទួលពាក្យបណ្ដឹងពីអាណាព្យាបាលជនរងគ្រោះ មានករណីរួមភេទជាមួយអនីតិជនអាយុក្រោម ១៥ឆ្នាំ ជាកូនស្រីរបស់ពួកគាត់ នៅចំណុចគុម្ពចេក ក្រោយផ្ទះតាហួ នៅភូមិក្បាលអាង ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។ ករណីនេះ…