ករណីឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆេះក្លឹបកំសាន្ត អិលអូអិលមួយកន្លែង នៅខេត្តបាត់ដំបង

បាត់ដំបងៈ យោងតាមផេកនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ថ្ងៃសុក្រ ១១កើត ខែ កត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវេលាម៉ោង ១៦:៣០ នាទីរសៀល ដែលស្ថិតនៅចំណុចក្រុមទី៣៨ ភូមិ ២០ឧសភា…

សមត្ថកិច្ចនគរបាលជំនាញចុះបង្ក្រាប ការលេងល្បែងភ្នាល់តាមប្រព័ន្ធអនឡាញខុសច្បាប់ ៣ទីតាំង ឃាត់ខ្លួនមនុស្សចំនួន ១២នាក់

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៥និង៥៥នាទី កម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប បានចុះប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ (ភ្នាល់តាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ) ចំនួន ០៣ទីតាំង នៅក្នុងក្រុងបាត់ដំបង និងបានធ្វើការនាំខ្លួនមនុស្សចំនួន ១២នាក់ មកកាន់ស្នងការដ្ឋានដើម្បីធ្វើការសាកសួរ។ លោកវរសេនីយ៍ឯក ឈឿន គឹមស៊ុង នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានអោយដឹងថា…

អាណោចអាធ័មណាស់! មនុស្ស​០២​នាក់​បានបាត់បង់ជីវិត​ ដោយសារករណីលង់ទឹក​

​បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ នៅ​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០២២​ កម្លាំង​អធិការ​នគរបាល​ស្រុក​សង្កែ​ ចុះ​ពិនិត្យ​ទីកន្លែង​ហេតុ​ និង​សាកសព​ ករណី​មនុស្ស​លង់ទឹក​ចំនួន​០២​ករណី​ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ស្លាប់​០២​នាក់​ ។​ ​ករណី​ទី​១​ ៖​ កើតឡើង​នៅ​វេលា​ម៉ោង​១៦​និង​០០​នាទី​ នៅ​ចំណុច​ទួល​ចារ​ក្រុម​ទី​២​ ភូមិ​ស្វាយ​ធំ​ ឃុំ​អូរ​ដំបង​២​ ស្រុក​សង្កែ​…

អាណោចអាធ័មណាស់! បុរសម្នាក់ចុះរាយមោងក្នុងប្រឡាយ បណ្តាលឲ្យលង់ទឹកស្លាប់បាត់បង់ជីវិត

បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៧និង០០នាទី នៅចំណុចប្រឡាយទឹក ភូមិទួលព្រំ២ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីលង់ទឹកស្លាប់ 0១លើក ជនរងគ្រោះឈ្មោះ ធីន ថន ភេទប្រុស…

ករណីរថយន្តបុកម៉ូតូពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់ស្លាប់និងរងរបួសធ្ងន់

បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង២១និង៤០នាទី ត្រង់ចំណុចផ្លូវជាតិលេខ៥៩ ស្ថិតក្នុងក្រុមទី១២ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រវាងរថយន្ត និងម៉ូតូធ្វើដំណើរច្រាស់ទិសគ្នា ដែលបណ្តាលអោយមនុស្ស០១នាក់ស្លាប់ និង០១នាក់ទៀតរងរបួសធ្ងន់…

​មុខសញ្ញាជនសង្ស័យចំនួន០៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ករណី​គាស់​ទ្វារផ្ទះ​ពលរដ្ឋ​យកម៉ូតូ​

​បាត់ដំបងៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ កាលពី​ថ្ងៃ​ទី​១២​ ខែតុលា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១០​និង​៣០​នាទី​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល​ បាន​ទទួល​ពាក្យបណ្តឹង​ពី​ពលរដ្ឋ​ឈ្មោះ​ កង​ សុវណ្ណ​ ភេទ​ស្រី​ អាយុ​៧៣​ឆ្នាំ​ រស់នៅ​ក្រុម​ទី​០៩​ ភូមិ​កោង​កាង​ ឃុំ​បន្សាយ​ត្រែង​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​ ថា​មាន​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​…

បុរសម្នាក់ជិះម៉ូតូរេចង្កូតបុករថយន្ត បណ្តាលឲ្យដួលស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ

បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៧និង៤០នាទី ផ្លូវលេខ៥៧B ចំណុចក្រុមទី១០ ភូមិ បឹងពពូល ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតបានឡើងរវាងរថយន្ត និងងម៉ូតូ បណ្តាលអោយមនុស្ស០១នាក់ស្លាប់បាត់បង់ជីវិត ។…

កាំភ្លើង​AK57មួយដើម ត្រូវបុរសវ័យចំណាស់​ម្នាក់ ​ទៅ​បង់សំណាញ់បាន​ប្រទះ​ឃើញ ហើយយកទៅ​ប្រគល់​ជូន​សមត្ថកិច្ច​

​បាត់ដំបងៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​០៩​និង​៣០​នាទី​ព្រឹក​ មាន​ប្រជាពលរដ្ឋ​ឈ្មោះ​ ទេស​ គៀន​ ភេទ​ប្រុស​ អាយុ​៦៤​ ឆ្នាំ​ រស់នៅ​ភូមិ​ផ្លូវបំបែក​ ឃុំ​ព្រៃ​ស្វាយ​ ស្រុក​មោង​ឫ​ស្សី​ ខេត្តបាត់ដំបង​ បាន​មក​រាយការណ៍​មក​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រៃ​ស្វាយ​ គាត់​បាន​ប្រទះ​ឃើញ​អាវុធ​វែង​ចំនួន​០១​…

បុរសចំណាស់ម្នាក់ ផឹកស្រាស្រវឹងជិះម៉ូតូធ្លាក់ទឹកប្រឡាយ បណ្ដាលឲ្យលង់ស្លាប់

​បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ​ថ្ងៃ​ទី​២១​ ខែតុលា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ ០៩​និង​៣០​នាទី​ ស្ថិត​នៅ​ចំណុច​ ក្រុម​ទី​២៩​ ភូមិ​ព្រះ​ពន្លា​ ឃុំ​រូង​ជ្រៃ​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​ មាន​ករណី​មនុស្ស​លង់ទឹក​ស្លាប់​ចំនួន​០១​ករណី​ ។​ ​ជន​រង​គ្រោះ​ឈ្មោះ​ ម៉ក់​ សំបូរ​ ភេទ​ប្រុស​ អាយុ​…

ឃាត់ខ្លួនស្ត្រីម្នាក់ត្រូវជាប្រពន្ធចុង ប្រើកន្ត្រៃចាក់ទៅលើបុរសជាប្តី បណ្តាលឲ្យស្លាប់បាត់បង់ជីវិតនៅក្នុងបន្ទប់ជួល

បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ២២និង៣០នាទី មានករណីឃាតកម្មបណ្តាលអោយមនុស្សប្រុស០១នាក់ បានស្លាប់បាត់បង់ជីវិត ត្រង់ចំណុចផ្ទះជួល ក្រុមទី១០ ភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ជនរងគ្រោះឈ្មោះ អាន់ វុធ…