ជនសង័្សយម្នាក់ឆ្លងពីខេត្តពោធិ៍សាត់ ចូលមកលួចម៉ូតូនៅខេត្តបាត់ដំបង ត្រូវជាប់អន្ទាក់នៅស្រុកមោងឫស្សី

បាត់ដំបងៈ នៅយប់ថ្ងៃសៅរ៍ ៧កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ២៣ និង២០នាទី នៅក្នុងលំនៅរបស់ឈ្មោះ តាត ណែម ភេទប្រុស អាយុ ៤៦ ឆ្នាំ…

នគរបាលឃាត់ខ្លួនយុវជនចំនួន​ ០៦នាក់ក្នុងករ​ណីប៉ុន.ប៉ង.ឃា.ត.កម្ម និងធ្វេីឱ្យខូចខាតដោយចេត​នាមានស្ថានម្ងន់ទោស

(ខេត្តបាត់ដំបង)៖ នៅ​ថ្ងៃ​ សៅរ៍​ ទី​ ១១​ ខែ​ ធ្នូ​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ១០និង​២៨​ នាទី​នៅ​ចំណុចភូមិកម្មករ​ សង្កាត់​ស្វាយប៉ោ​ ក្រុងបាត់ដំបង​ អនុវត្តតាមយោ​បល់ដឹកនាំរបស់លោកឧត្ដមសេនីយ៍​ទោ​សាត​ គឹម​សាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ រួមនឹងយោបល់​លោក​វរសេនី​យ៍ឯក​ លឹម​…

នគរបាលឃាត់ខ្លួនយុវជនចំនួន០៦នាក់ ករណីប៉ុនប៉ងឃាតកម្ម និងធ្វើឱ្យខូចខាតដោយចេតនា

បាត់ដំបងៈ នៅថ្ងៃសៅរ៍ ៧កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១០ និង ២៨នាទី នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោ សាត គឹម សាន…

ជនសង្ស័យដែលយកAK-47ស្វ័យបត់បាញ់បោះ ទាំងយប់អស់២១គ្រាប់ កាលពីថ្ងៃទី០៦ពេលនេះសមត្ថកិច្ចឃាត់ខ្លួនបានហើយ

បាត់ដំបងៈ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ កម្លាំងជំនាញ សហការណ៍ជាមួយកម្លាំង អន្តរាគមន៍ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាសាញ បានឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ សុខ គង់ ភេទ ប្រុស អាយុ ៥៤ ឆ្នាំ រស់នៅភូមិ អូរស្ងួត…

សម្ដេចក្រឡាហោម ស ខេង ណែនាំឱ្យពិនិត្យឡើងវិញចំពោះការតម្លើងឋានន្តរស័ក្តិជូនមន្ដ្រីនគរបាលជាតិ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ណែនាំដល់ថ្នាក់ដឹកនាំនៃអង្គភាពនគរបាលជាតិ ឱ្យពិនិត្យឡើងវិញ ចំពោះមន្ដ្រីនគរបាលឡើងឋានន្តរស័ក្តិ មួយឆ្នាំម្ដង ខណៈមន្ដ្រីនគរបាលមួយចំនួន ៥ឆ្នាំទើបឡើងឋានន្តរស័ក្តិម្តង ការធ្វើបែបនេះមិនយុត្តិធម៌គ្នាឡើយ។ មានប្រសាសន៍ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា ១ខ្នង កម្ពស់៤ជាន់ មាន៣០បន្ទប់ ក្នុងបរិវេណវិទ្យាល័យព្រះមុនីវង្ស ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង…

រថយន្តធុនធំ បុកម៉ូតូ ២គ្រឿង បណ្តាលឲ្យមនុស្ស ៣នាក់ រងរបួសធ្ងន់ស្រាល នៅស្រុកថ្មគោល

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៦ និង៥០នាទី ស្ថិតលើផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី១០ ស្ថិតក្នុងភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយរថយន្តដឹកទំនិញ ១គ្រឿង បុកនឹងម៉ូតូចំនួន ២គ្រឿង បណ្តាលអោយមនុស្សចំនួន ០៣នាក់រងរបួសធ្ងន់ស្រាល…

ផ្ទះពលរដ្ឋចំនួន០២ខ្នងត្រូវអគ្គិភ័យឆេះ សរុបជាទឹកប្រាក់អស់ជិត៣ពាន់ដុល្លារ

បាត់ដំបងៈ ថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ នៅវេលាម៉ោង ១៣មិង៤០ នាទីរសៀល ស្ថិតនៅចំណុចក្រុមទី០៧ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ខេត្តបាត់ដំបង មានករណីអគ្គិភ័យ កើតឡើងចំនួន០១លើក…

ដំណឹងស្វែងរកសាច់ញាតិ ករណីប្រទះឃើញសពបុរសម្នាក់ នៅក្នុងទឹកស្ទឹងសង្កែ

បាត់ដំបងៈ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមជម្រាបជូនសាធារណជន និងអ្នកនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាបថា នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ នេះសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ បានប្រទះឃើញសពបុរសម្នាក់ នៅក្នុងទឹកស្ទឹងសង្កែ ស្ថិតក្នុងភូមិអន្សងសក ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ សពត្រូវបានស្រង់ពីក្នុងទឹកយកមកធ្វើការពិនិត្យ ដែលភិនភាគគឺ៖ -សាកសពភេទប្រុស…

បញ្ជូនជនសង្ស័យចំនួន៦នាក់ទៀត ទៅកាន់ តុលាការខេត្តបាត់ដំបង ពាក់ព័ន្ធនឹងការ ទន្រ្ទាន ដីព្រៃលិចទឹកធ្វើស្រែ

មន្រ្តីជំនាញជលផលនិងអាវុធហត្ថខេត្តបាត់ដំបងបានបញ្ជូនជនសង្ស័យចំនួន៦នាក់ ទៅកាន់ តុលាការខេត្តបាត់ដំបងហើយ នារសៀលថ្ងៃទី ០៨ខែធ្នូ ពាក់ព័ន្ធនឹងការ ទន្រ្ទាន ដីព្រៃលិចទឹកធ្វើស្រែ ចំនួន ៨៩៥ហិចតានៅតំបន់បី ស្ថិតនៅស្រុកឯកភ្នំខេត្តបាត់ដំបង ។ មន្រ្តីជំនាញឱ្យដឹងថា ជនសង្ស័យទាំង៦នាក់ នេះត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ខេត្តសហការ ជាមួយមន្រ្តីជលផល ឃាត់ខ្លួន កាលពីថ្ងៃទី០៦ខែធ្នូ…

ចេញពីផ្ទះប្រពន្ធចុង! បុរសម្នាក់ បើកបរក្នុងស្ថានភាពស្រវឹង ទៅបុករថយន្តសណ្តោង បណ្តាលឲ្យស្លាប់ នៅនឹងកន្លែង

បុរសម្នាក់ បានបើករថយន្តយ៉ាងលឿន ទៅបុករថយន្តសណ្តោងចំពីក្រោយ បណ្តាលឲ្យស្លាប់ បន្ទាប់ពីជួបជុំផឹកស៊ីស្រវឹងរួចមក។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅយប់ម៉ោង ១២ និង ២០នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ ៥៧B ចន្លោះបង្គោលគីឡូលេខ ៦…