ខឹងម្ដាយចុងស្ដីបន្ទោស យកដែកប្រវែង ១ម៉ែត្រ វាយបណ្ដាលឲ្យរងរបួសធ្ងន់ និងដុតផ្ទះឆេះខ្ទេច ត្រូវនគរបាលឃាត់ខ្លួន
បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសមួយកើតឡើង បង្កដោយបុរសម្នាក់បានយកដែកប្រវែង ១ម៉ែត្រ វាយទៅលើម្ដាយចុងរបស់ខ្លួន បណ្តាលអោយរងរបួសធ្ងន់ធ្ងរ រួចបន្តដុតបំផ្លាញលំនៅដ្ឋានរបស់ខ្លួនទៀត ដោយសារខឹងម្ដាយចុងស្ដីបន្ទោសខ្លួន ។ ហេតុការណ៍ដ៏រន្ធត់នេះ កើតឡើងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៩និង១០នាទីយប់ ចំណុចវត្តភ្នំស្លឹក ស្ថិតក្នុងភូមិបឹងអំពិល ឃុំស្ដៅ…