គ្រូបង្រៀនម្នាក់បើកម៉ូតូឆ្លងផ្លូវ ត្រូវរថយន្តបុកពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់

ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៨ និង៤០នាទីល្ងាច មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូឆ្លងផ្លូវ បណ្ដាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ នៅកំណាត់ផ្លូវជាតិលេខ៥៥ ចំណុចម្ដុំផ្សារអូរឫស្សី ស្ថិតនៅភូមិអូរឫស្សី ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា…

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភសេពសន្ថវៈក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ បានសម្រេចចំនួន០២លើក

ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១ និង៤៥នាទីរសៀល សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុង បានទទួលព័ត៌មានតាមរយៈទូរស័ព្ទពីឈ្មោះ ជិន ខ្លី មេភូមិជ្រៃក្រឹម បានរាយការណ៍មកសមត្ថកិច្ចថាមាន ករណីរំលោភសេពសន្ថវ:លើអនីតិជនម្នាក់ នៅចំណុចក្បែរសាលាមតេ្តយ្យអង្គការចេរភាព ស្ថិតក្នុងភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ…

បុរសម្នាក់ជិះម៉ូតូបុកឆ្កែដួលបោកក្បាល បណ្តាលឲ្យស្លាប់ ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ

ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នៅវេលាម៉ោង១ និង៥០ នាទីរសៀល កម្លាំងជំនាញផ្នែកពិនិត្យវិភាគទីកន្លែងកើតហេតុដឹកនាំដោយលោកវរះសេនីយ៍ទោ ជា អារុណ អធិការរងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកបាកានបានសហការជាមួយកំលាំងនគរបាលជំនាញបច្ចេកទេសវិទ្យាសាស្រ្តខេត្ត និងក្រុមគ្រូពេទ្យកោសល្យវិច័យខេត្ត បានចុះទៅពិនិត្យសពឈ្មោះ ហេង ប៊ុននី ភេទ ប្រុស អាយុ ៣៤ឆ្នាំ…

សប្តាហ៍ទី៣នៃខែកញ្ញា មានភ្ញៀវទេសចរដើរលេងជិត ៨ម៉ឺននាក់

(ភ្នំពេញ)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បានបង្ហាញពីស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងនាសប្តាហ៍ទី៣នៃខែកញ្ញា (ថ្ងៃទី១៨-១៩) គឺទទួលបានភ្ញៀវសរុប ៧៩,០១៥ នាក់ ក្នុងនោះភ្ញៀវជាតិ ៧៧,៨០៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១,២១១ នាក់។ គោលដៅទេសចរណ៍សំខាន់ៗ…

ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា កម្ពុជាទទួលរងនូវឥទ្ធិពលប្រព័ន្ធសម្ពាធទាប (ITCZ)

ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា ថ្ងៃទី២២-២៦ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាទទួលរងនូវឥទ្ធិពលប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយកាត់លើតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ជាមួយនឹងខ្យល់មូសុងនិរតីបក់ នៅក្នុងល្បឿនមធ្យមទៅបង្គួរ។ ស្ថានភាពបែបនេះអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រមួយចំនួន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង…

បើកម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ជ្រុលហួសចិញ្ចើមផ្លូវ ដួលបណ្ដាលឲ្យស្លាប់២នាក់ និងរបួសធ្ងន់ម្នាក់

ពោធិ៍សាត់ៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១២ និង០០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍បើកបរម៉ូតូហួសចិញ្ចើមផ្លូវ នៅចំណុចផ្លូវដីច្រមុះជ្រូកផ្លូវក្រាលកៅស៊ូ ស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ បណ្ដាលឲ្យមនុស្ស០២នាក់ស្លាប់និង០១នាក់រងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះពិនិត្យដល់កន្លែងកើតហេតុ ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ៖ មុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ…

ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ពាក់ព័ន្ធករណីលាក់ទុកអាវុធ និងឧបករណ៍នេសាទខុសច្បាប់

ពោធិ៍សាត់ៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ជនសង្ស័យ០៤នាក់ ត្រូវសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ ឃាត់ខ្លួនជាបន្តបន្ទាប់ នៅចំណុចបឹងក្រចាប់ ស្ថិតក្នុងភូមិថ្មី ឃុំតាលោ ស្រុកតាលោសែនជ័យ កាលពីវេលាម៉ោង២២នឹង ១៩នាទី ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២១។ លោកវរសេនីយ៍ទោ អ៊ុល…

ម៉ូតូបើកបរល្បឿនលឿនជ្រុលហួសផ្លូវ បណ្តាលឲ្យធ្លាក់ស្លាប់០២នាក់ និងរបួសធ្ងន់ម្នាក់

ពោធិ៍សាត់ៈ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១២ និង០០ នាទី មានករណីគ្រោះថ្នាក់ចររាចរណ៍មួយកើតឡើង ដោយបើកម៉ូតូ ក្នុងល្បឿនលឿនហួសផ្លូវ បណ្តាលអោយស្លាប់មនុស្ស០២នាក់ នៅកន្លែងកើតហេតុ និងរងរបួសម្នាក់ នៅចំណុចផ្លូវដី ច្រមុះជ្រូកផ្លូវក្រាលកៅស៊ូ ស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។…

ឯកឧត្តម​ ម៉ៅ​ ធនិន អញ្ជើញជាអធិបតីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សហគ្រាសផលិតកែវក្រដាស និងបំពង់បឺតធ្វើពីអង្ករខ្មែរ​ ពោត និងដំឡូង នៅស្រុកក្រគរ ខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ សហគ្រាស TK & D បានបណ្តាក់ទុនវិនិយោគ លើទឹកប្រាក់ប្រមាណជាង៥លានដុល្លារសហរដ្ឋអាមេរិក ក្នុងភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ នៃខេត្តពោធិ៍សាត់ ដើម្បីផលិតកែវក្រដាស និងបំពង់បឺតធ្វើពីអង្ករខ្មែរ ពោត និងដំឡូង ដែលជាផលិតផលកកើតឡើងមក (អាចបរិភោគបាន) ដោយមិនធ្វើឱ្យប៉ះពាល់ដល់សុខភាព និងបរិស្ថាន ជាពិសេសកាត់បន្ថយកាកសំណល់ប្លាស្ទិកនៅក្នុងសង្គមជាតិយើង។…

រន្ធត់ណាស់! ម៉ូតូបើកលឿនជ្រុលបុករថយន្ត បណ្តាលឲ្យស្រ្តី៣នាក់រងរបួសធ្ងន់

ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៤និង៤៥នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងរថយន្ត នៅចំណុចភូមិកំពង់ខ្ទុំ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ លើផ្លូវជាតិលេខ៥៥ បណ្តាលឲ្យមនុស្សស្រីចំនួន៣នាក់រងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ចុះពិនិត្យដល់កន្លែងកើតហេតុ ។…