សប្តាហ៍ទី២ ខែកញ្ញា មានភ្ញៀវទេសចរជាង ៦ម៉ឺននាក់ ចេញដើរកម្សាន្តនៅទូទាំងប្រទេស

(ភ្នំពេញ)៖ តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដែលទទួលបានពីគ្រប់មន្ទីរទេសចរណ៍រាជធានី ខេត្ត បានឱ្យដឹងថា ក្នុងសប្ដាហ៍ទី៣ នៃខែកញ្ញា (ថ្ងៃទី១១-១២) នៅទូទាំងប្រទេស កម្ពុជាទទួលបានភ្ញៀវទេសចរសរុបចំនួន ៦៣,៤២១ នាក់ ក្នុងនោះមានភ្ញៀវជាតិ ៦២,៤៦២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៩៥៩ នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ *…

ខេត្តពោធិ៍សាត់ នឹងមានរោងចក្រផលិតរថយន្ត Ford ឆាប់ៗខាងមុខនេះ

រោងចក្រផលិតរថយន្ត Ford ដែលស្ថិតក្នុងភូមិសាវន្ត ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលរោងចក្រនេះអាចស្រូបយកកម្លាំងពលកម្មក្នុងស្រុក បានប្រមាណ៥០០នាក់ សម្រាប់ខ្សែចង្វាក់ផលិតកម្ម ឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក។ ជាក់ស្តែង នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការវិនិយោគកម្ពុជា បានរៀបចំកិច្ចប្រជុំពិភាក្សា លើគម្រោងវិនិយោគរោងចក្រផ្គុំ និងតម្លើងរថយន្ត (ផលិត ចែកចាយ…

បុរសម្នាក់ហែលឆ្លងទឹកស្ទឹង ទៅរកបាញ់សត្វនៅត្រើយម្ខាង បណ្តាលឲ្យលង់ទឹកស្លាប់

ពោធិ៍សាត់ៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៩និង០០នាទី មានករណីបាត់មនុស្ស ដោយសារជនរងគ្រោះ បានហែលទឹកឆ្លងទៅត្រើយម្ខាងស្ទឹង ដើម្បីបាញ់សត្វ នៅចំណុចភូមិក្តីខ្វាវ សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ តែជនរងគ្រោះមិនឃើញត្រលប់មកផ្ទះវិញទេ បាត់ខ្លួនរហូត លុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១វេលាម៉ោង០៦និង៣០នាទីព្រឹក…

បុរសម្នាក់បើកម៉ូតូលឿន ជ្រុលបុកបង្កាន់ដៃស្ពាន បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ

ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូជិះបុកបង្កាន់ដៃស្ពាន ករណីនេះកើតឡើងនៅ​ចំណុចលើស្ពានក្រសារ (ផ្លូវ​កោង​)​ ផ្លូវក្រាលកៅស៊ូ ស្ថិតនៅភូមិ ចុងខ្លុង ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ២១និង ៣០នាទី ថ្ងៃទី​១២ ខែកញ្ញា…

បុរសម្នាក់ធ្វើសកម្មភាព រំលោភសេពសន្ថវៈ ទៅលើកុមារីអាយុ១១ឆ្នាំម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

​ពោធិ៍សាត់ៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រ​ងិ​ល​ បាន​ទទួល​ពាក្យបណ្ដឹង​ស្ត្រី​ឈ្មោះ​ សាន្ត​ គឹ​ម​ហេង​ ភេទ​ស្រី​ អាយុ​៤២​ឆ្នាំ​ រស់នៅ​ភូមិ​ស្វាយប៉ាក​ ឃុំ​ព្រ​ងិ​ល​ ស្រុក​ភ្នំក្រវាញ​ បាន​ប្ដឹង​ឈ្មោះ​ ណុ​ប​ ភារ​ម្យ​ ភេទ​ប្រុស​ អាយុ​៥៩​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​ខាងលើ​ថា​ បាន​ប្រព្រឹត្ត​អំពើ​រំលោភ​សេពសន្ថវៈ​ទៅ​លើ​កូនស្រី​របស់​គាត់​ឈ្មោះ​…

ជនសង្ស័យម្នាក់លួចរថយន្តម៉ាកPoRSCHE ហេងត្រូវសមត្ថិកិច្ចតាមឃាត់បានវិញ

កំពង់ឆ្នាំងៈ សមត្ថកិច្ចរបង្ក្រាបមុខសញ្ញាលួចរថយន្ត ក្រោយទទួលបានពរមាន ពីម្ចាស់រថយន្តឈ្មោះ ហៀក វិឡៃ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូរ៌ ខេត្តកំពង់ឆ្នាំង​ ដែលបាត់ហើយបើកតាមផ្លូវជាតិលេខ៥ឆ្ពោះទៅទិសខាងលិច នៅថ្ងៃទី៨ខែ កញ្ញា ឆ្នាំ២០២១ នៅវេលាម៉ោង ១០…

រន្ទះបាញ់រោងប៉ះកង់ម៉ូតូ បណ្តាលឲ្យឆេះអស់ទាំងស្រុង សំណាងល្អគ្មានមនុស្សរបួស

ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៧និង០០នាទី មានករណីគ្រោះថ្នាក់អគ្គិភ័យដោយធម្មជាតិ (រន្ទះបាញ់)០១លើក នៅភូមិវាល ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ស្វាយ វាសនា ស្នងការរងទទួលផែនការងារគ្រប់គ្រងអាវុធជាតិផ្ទុះ និងអគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ករណីអគ្គិភ័យនេះ…

កម្លាំងសមត្ថកិច្ច បង្រ្កាបមុខសញ្ញាជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីធ្វើសកម្មភាពលួចម៉ូតូ

ពោធិ៍សាត់ៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កាលពីថ្ងៃទី០៦ ខែកញ្ញាឆ្នាំ២០២១ មានកិច្ចប្រតិបត្តិការ បង្ក្រាបរបស់កម្លាំងនគរបាលស្រុកកណ្តៀង និងស្រុកក្រគរទៅលើជនមុខសញ្ញា លួចម៉ូតូម្នាក់ដែលបាន លួចម៉ូតូរបស់ឈ្មោះ ហេង ភន ភេទប្រុស អាយុ៥៧ឆ្នាំ ស្ថិតនៅភូមិពោធិ៍កំបោរ ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី០៤…

ម៉ូតូ​HONDA BEAT បុករ៉ឺម៉កដឹកអេតចាយពេញទំហឹង បណ្តាលឲ្យបុរស២នាក់ស្លាប់និងរបួសធ្ងន់

ពោធិ៍សាត់ៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កាលព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១១និង៤៩នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូសណ្ដោងរ៉ឺម៉កអេតចាយ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ចន្លោះគីឡូម៉ែត្រលេខ ៨៣–៨៤ បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ ។ ហេតុការណ៍នេះកើតឡើងនៅចំណុចស្រែតាំងយ៉ ស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ…

ស្រុកវាលវែង ជាប់ឈ្មោះជាស្រុកទេសចរណ៍ដ៏ល្បី និងកំពុងមានភាពទាក់ទាញយ៉ាងខ្លាំង

(ពោធិ៍សាត់)៖ បន្ទាប់ពីលេចចេញនូវសមិទ្ធផលផ្លូវជាតិលេខ៥៥នោះរួចមក ទឹកដីស្រុកវាលវែង ខេត្តពោធិ៍សាត់ បាននិងកំពុងអភិវឌ្ឍខ្លួនទៅមុខជាលំដាប់ ពិសេសលើវិស័យទេសចរណ៍ ក្នុងនោះមានរមណីយដ្ឋាន តំបន់ទេសចរណ៍ ព្រៃ ភ្នំ ទឹកធ្លាក់ និងតំបន់គយគន់ទេសភាពជាច្រើនទៀត ជាពិសេសមានព្រំដែនជាប់នឹងខេត្តត្រាតប្រទេសថៃ ដែលទីតាំងទាំងនោះ សុទ្ធសឹងតែជាទីគាប់ប្រាថ្នា របស់បណ្ដាភ្ញៀវទេសចរជិតឆ្ងាយ។ ប្រសិនបើភ្ញៀវទេសចរ ឬអ្នកដំណើរធ្វើដំណើរចេញពីខេត្តពោធិ៍សាត់ តាមបណ្ដោយផ្លូវជាតិលេខ៥៥ គេនឹងបានទៅដល់រង្វង់មូលប្រម៉ោយ…