ករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកត្រាក់ទ័រសណ្តោងរ៉ឺម៉ក បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់
ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង២០ និង៣៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង តាមបណ្តោយផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចមុខគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ស្ថិតនៅភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ដោយបុរសម្នាក់ជិះម៉ូតូបុកត្រាក់ទ័រសណ្តោងរ៉ឺម៉កចតនៅលើដងផ្លូវ ។ ប្រភពព័ត៌មាន បានឲ្យដឹងថា៖ មុនពេលកើតហេតុ មានត្រាក់ទ័រសណ្ដោងរ៉ឺម៉កម៉ាកគូបូតា…