ករណីក្មួយប្រុសផឹកស៊ីស្រវឹង ទាស់សម្តីជាមួយអ៊ំប្រុស យកកូនកាំបិតកាប់ចំនួន០៣កាំបិត បណ្តាលឲ្យរងរបួសធ្ងន់

ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៧ និង២៥នាទី មានករណីក្មួយប្រុសផឹកស៊ីស្រវឹង ទាស់សម្តីជាមួយអ៊ុំប្រុស យកកូនកាំបិត កាប់មកលើអ៊ុំប្រុសចំនួន០៣កាំបិត បណ្តាលឲ្យរងរបួសធ្ងន់ ហេតុការណ៍នេះកើតឡើង នៅចំណុចផ្ទះរបស់ឈ្មោះ វ៉ាន់ ធី ភេទប្រុស អាយុ…

ករណីបុរសវ័យ៤០ឆ្នាំម្នាក់ បានលង់ទឹកអាង បណ្តាលឲ្យស្លាប់បាត់បង់ជីវិត

ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ១កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៤និង៣០នាទី មានករណីបុរសវ័យ៤០ឆ្នាំម្នាក់ បានលង់ទឹកអាងស្លាប់ ហេតុការណ៍នេះកើតឡើង នៅចំណុចភូមិអំពិលកញ្ច្រិញ ឃុំកោះជុំ ស្រុកកណ្តៀង…

កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីធ្វើសកម្មភាពលួចម៉ូតូ

ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃពុធ ១៥រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែ​វិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង​០៥និង៣០នាទី​ ដោយទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋ ផ្ទាល់មាត់ថាមានករណីលួចម៉ូតូ ភ្លាមនោះកម្លាំងជំនាញព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់ត្នោត បានចុះស្រាវជ្រាវមុខសញ្ញាលួច…

ករណីបុរសវ័យចំណាស់ម្នាក់ មានជំងឺប្រចាំកាយរ៉ាំរ៉ៃ បានសម្រេចចិត្តចងកសម្លាប់ខ្លួន

ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា បុរសវ័យចំណាស់ មានជម្ងឺប្រចាំកាយរ៉ាំរ៉ៃ ធ្វើអត្តឃាតចងកសម្លាប់ខ្លួន ករណីនេះកើតឡើងនៅថ្ងៃពុធ១៥រោច ខែកត្តិកឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១២និង៣០នាទីព្រឹក ស្ថិតនៅចំណុចដើមក្រខុបនៅក្បែររបងវត្តព្រែក ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង…

រថយន្តមិនចាំម៉ាកបុកម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ និងស្ត្រីម្នាក់រងរបួសធ្ងន់

ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៨ និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តបុកម៉ូតូ បណ្តាលឱ្យស្លាប់ម្នាក់​ និងរបួសធ្ងន់ម្នាក់ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ​ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥៩-១៦០ ខាងលិចផ្លូវចូលរោងចក្រ Ford ចម្ងាយ ១២០ម៉ែត្រ ភូមិសារវន្ត ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធ៍សាត់…

ករណីហិង្សារ! បុរសម្នាក់ខឹងប្រពន្ធលក់ដីមិនប្រាប់ បានឈ្លោះប្រកែកគ្នាវាយប្រពន្ធរបួសយ៉ាងដំណំ

ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់ត្រូវសមត្ថកិច្ចនគរបាលស្រុកកណ្តៀង ចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីបង្កអំពើហិង្សាវាយទៅលើប្រពន្ធយ៉ាងដំណំ បណ្តាលឲ្យរងរបួសធ្ងន់ ករណីនេះកើតឡើងនៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិនៅកញ្ជើបាយដាច ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១៧និង១៥នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ។ លោកវរសេនីយ៍ទោ កែ…

អាណោចអាធ័មណាស់! ក្មេងប្រុសអាយុ២ឆ្នាំម្នាក់បានលង់ទឹកផែ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត

ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃពុធ ១៥រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១១និង៣០នាទី មានករណីក្មេងប្រុសម្នាក់ បានលង់ទឹកផែស្លាប់ក្រោយម្ដាយទុកចោល ។ ហេតុការណ៍នេះ កើតឡើងនៅចំណុចផែរបស់ជនរងគ្រោះ ស្ថិតនៅភូមិដីរនាត…

កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរស្រុកកណ្តៀងបាល ចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់(បៀ) មួយកន្លែង ឃាត់ខ្លួនជនសង្ស័យ ៦នាក់

ពោធិ៍សាត់ៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា កាលពីថ្ងៃអង្គារ ១៤រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២វេលាម៉ោង ១៤និង៣០នាទី កម្លាំងអន្តរាគមន៍របស់អធិការដ្ឋាននគរបាលស្រុកកណ្តៀងចំនួន ០៨នាក់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់វិល ដឹកនាំដោយលោកនាយប៉ុស្តិ៍ បានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់(បៀ) នៅចំណុចផ្ទះរបស់ឈ្មោះ សំ អាត…

បុរសម្នាក់ផឹកស្រារហូតបាត់បង់សតិ លង់ទឹកស្រះស្លាប់ទាំងអាក្រាតកាយ

ពោធិ៍សាត់ៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា បុរសញៀនស្រាបាត់បង់សតិម្នាក់ លង់ទឹកស្រះស្លាប់ទាំងអាក្រាតកាយ ហេតុការណ៍នេះកើតឡើង នៅចំណុចស្រះទឹក របស់ម្ចាស់ឈ្មោះ សឿន សូយ ស្ថិតក្នុងភូមិបឹងឈូក ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ លោកវរសេនីយ៍ត្រី ប្រាក់ យូស័រ នាយផ្នែករដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកបាកាន…

ករណីរថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្សពីរនាក់ស្លាប់និងរងរបួសធ្ងន់

កំពង់ឆ្នាំងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ វេលាម៉ោង៥និង៣០នាទី លើផ្លូវជាតិលេខ៥ ត្រង់ចំណុចស្ពានតូច ស្ថិតក្នុងភូមិស្រងាំទេ ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង…