ជនសង្ស័យចំនួន៨នាក់ ពាក់ព័ន្ធករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួន
កាលពីថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោងប្រហែល០០:៣០នាទី រំលងអាធ្រាត្រ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ ពាក់ព័ន្ធករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត (ដាក់ដាវកែច្នៃ, កាំបិតបុ័ងតោ និងដំបងឈើតាមខ្លួនស្វែងរកគូទំនាស់ដើម្បីសងសឹកគំនុំចាស់) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១៥០ ផ្លូវលេខ២២៥ ក្រុមទី៨ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។…