នារីម្នាក់ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូ ១គ្រឿងគ្នា ៣នាក់ ត្រឡប់ពីស្រុកកំណើតវិញ ត្រូវរថយន្តព្រូសបុកពីក្រោយធ្លាក់លើផ្លូវ រួចត្រូវរថយន្តមួយគ្រឿងទៀត មកកិនយ៉ាងពេញទំហឹង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាណ៍មួយដែលបណ្តាលនារីម្នាក់ស្លាប់ពេលបញ្ជូនទៅសង្រ្គោះបន្ទាប់ពីជិះម៉ូតូមួយគ្រឿងឌុបគ្នា ៣នាក់ តាមដងផ្លូវត្រូវរថយន្តម៉ាកព្រូសបើកមកពីក្រោយបុកបណ្តាលឲ្យធ្លាក់នារីម្នាក់ដែលអង្គុយខាងក្រោយទៅនឹងថ្នល់ភ្លាមនោះ ស្រាប់តែមានរថយន្តតាកូម៉ាមួយគ្រឿងទៀត ធ្វើដំណើរស្របគ្នាកិនបណ្តាលឲ្យរងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនទៅសង្រ្គោះ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង៥៥នាទី ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃព្រីងត្បូងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សពនារីរងគ្រោះមានឈ្មោះ ស្រស់ នីតា…

ករណីផ្ទុះសេខ្សែភ្លើងទូរទឹកកក បណ្ដាលឲ្យឆេះផ្ទះមួយខ្នង

ព្រៃវែងៈ ថ្ងៃច័ន្ទ ១៥រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៨និង៤០នាទីព្រឹក មានករណីអគ្គីភ័យឆេះផ្ទះ មួយលើក នៅចំណុចភូមិដំបូកធំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង របស់ម្ចាស់ឈ្មោះ…

បុរសម្នាក់ជិះម៉ូតូដួលត្រូវរថយន្ដកិន បណ្តាលឲ្យស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ

កំពង់ស្ពឺៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៨និង៣៥នាទី នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤៣-៤៤ ត្រង់ចំណុចភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ…

រថយន្តសណ្តោងរ៉ឺម៉កមួយគ្រឿង បើកបរសុខៗស្រាប់តែរេចង្កូត បណ្តាលឲ្យក្រឡាប់ផ្ងារជើង

ព្រះសីហនុៈ នៅវេលាម៉ោង៤និង៤៥នាទីព្រឹកថ្ងៃ០៩ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង បង្កដោយខ្លួនឯង នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៦៨-១៦៩ ស្ថិតក្នុងភូមិតាពៅ ឃុំ តានៃ ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ ។ ករណីខាងលើនេះ រថយន្តមានទិសដៅពីរភ្នំពេញ-ព្រះសីហនុ បើកបរដោយឈ្មោះ…

កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យបានចំនួន ៥នាក់ ពាក់ព័ន្ធករណីជួញដូររក្សាទុក និងប្រើប្រាស់នូវសារធាតុញៀន

មណ្ឌលគិរីៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅថ្ងៃសុក្រ០៦កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក.ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ ដោយមានការចង្អុលបង្ហាញ និងបទបញ្ជាយ៉ាងហ្មឹងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរីក្នុងការបង្កាទប់ស្កាត់នូវបទល្មើសគ្រឿងញៀនទូទាំងខេត្តមណ្ឌលគិរី។ លោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀនបានសហការ…

គ្មានប្រាក់មើលជំងឺម្ដាយឈឺ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ធ្វើសកម្មភាពកាច់កម៉ូតូក្នុងវត្ត ត្រូវពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច

កណ្តាលៈ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង៧ និង១០ នាទីមានករណីជនសង្ស័យពីរនាក់ ធ្វើសកម្មភាព កាច់សោកម៉ូតូ ត្រូវប្រជាពលរដ្ឋឃើញចាប់បានប្រគល់ឲ្យកម្លាំងសមត្ថកិច្ច ទីតាំងកន្លែងកើតហេតុ ត្រង់ចំណុចបរិវេណវត្តប្ញស្សីស្រុក ស្ថិតនៅភូមិឫស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ជនរងគ្រោះឈ្មោះ លឹង លន…

ស្លាប់ម្នាក់ភ្លាមៗបន្ទាប់ពីរថយន្តបុកជាមួយម៉ូតូ

កណ្តាលៈ ករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ត និង ម៉ូតូបណ្តាលឲ្យស្លាប់០១នាក់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង០៩នាទី ថ្ងៃទី០៣ខែ មេសា ឆ្នាំ២០២២ នៅចំណុចកំណាត់ផ្លូវលំស្ថិតក្នុងភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនតំបូងមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើកបរក្នុងទិសដៅពីត្បូងទៅជើង(ពីភូមិទឹកឃ្លាំងទៅភូមិព្រែករៃ)ពេលបើកមកដល់ចំណុចកើតហេតុក៏បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក ស្កូបភី ពណ៏ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HV-6060 ដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាសគ្នាពីជើងទៅត្បូង (ពីភូមិព្រែករៃទៅភូមិទឹកឃ្លាំង…

បុរសម្នាក់រាយខ្សែភ្លើងឆក់ត្រី ភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់ នៅកណ្តាលវាល

ភ្នំពេញៈ ករណីបុរសម្នាក់បានរាយខ្សែភ្លើងយកទៅឆក់ត្រីតែភ្លាត់ស្នៀតឆក់ស្លាប់ខ្លួនឯងទៅវិញ តែក្រុមគ្រួសារ បងប្អូន មិនអស់ចិត្តដឹកតាមម៉ូតូយកទៅមន្ទីរពេទ្យ ត្រូវបានគ្រូពេទ្យបញ្ជាក់ថា ស្លាប់បាត់ហើយ ។ ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង១៥នាទីព្រឹកថ្ងៃទី១១ ខែមិនា ឆ្នាំ២០២២ នៅក្នុងភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ វណ្ណា…

ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីឆក់កាបូបនៅ ស្រុកខ្សាច់កណ្ដាល

កណ្តាលៈ យោងតាមផេករបស់ករិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី២៧ ខែ កុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១០និង៣០នាទីករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប)ចំណុចក្រុមហ៊ុន7NG ភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ជនរងគ្រោះឈ្មោះ ជា សុខហៀង ភេទស្រី អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ…

យុវជនម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនទៅបុកបង្គោលថ្ម និងដើមឈើ បណ្ដាលឲ្យស្លាប់ភ្លាមៗ

ភ្នំពេញៈ យុវជនម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនទៅបុកបង្គោលថ្ម និងដើមឈើស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២និង៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ចំណុចមុខវិមានអាហារតាមបណ្តោយមហាវិថីOCIC ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ ដែន ភេទប្រុស អាយុប្រហែល ២០ឆ្នាំ…