កុងតឺន័រ២គ្រឿងបុកគ្នា បណ្តាលឲ្យកៀបស្លាប់អ្នកបើកបរម្នាក់ និងពីរនាក់ទៀតរបួសធ្ងន់
ព្រះសីហនុៈ នៅវេលាម៉ោង០៦ព្រឹកថ្ងៃ១៨ ខែមិថុនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តធុនធំចំនួន២គ្រឿង បានបុកគ្នាពេញទំហឹង នៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រ១៣៨-១៣៩ ស្ថិតក្នុងភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បណ្តាលឲ្យអ្នកបើកបរម្នាក់កៀបជាប់ស្លាប់ក្នុងរថយន្ត និងពីរនាក់ផ្សេងទៀតរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងរវាងរថយន្តកុងតឺន័រ ក្បាលពណ៌ស លាយបៃតង…