លោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ចុះទស្សនកិច្ចស្វែងយល់ពីសហគមន៍ទេសចរណ៍ទួលព័ន្ធតាឡី (បឹងស្នេហ៍) ខេត្តព្រៃវែង

(ព្រៃវែង)៖ នៅថ្ងៃសុក្រ ទី ០២ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារក្រសួងទេសចរណ៍ ដឹកនាំដោយឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ចជូនលោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា…

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ចូលរួមរំលែកទុក្ខ និងចូលបុណ្យសពចំនួន​ ៥នាក់​ ដែលរងគ្រោះដោយអគ្គិភ័យ​ចំនួន ២ករណី​ នៅខណ្ឌដូនពេញ​ (ស្លាប់​ ៤នាក់) និងនៅខេត្តកំពង់ចាម (ស្លាប់​ ១នាក់)​

នៅថ្ងៃទី​ ១​ ខែកក្កដា​ ឆ្នាំ២០២១នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​មន្ត្រីសាខាកាកបាទក្រហមកម្ពុជា​ ខេត្តកណ្តាល​ និងខេត្តព្រៃវែង​ ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត​ជាមួយក្រុមគ្រួសារសព​ចំនួន​ ៤នាក់​ ជាកម្មករ ដែលបានទទួលមរណភាពដោយសារភ្លេីងឆេះហាងលក់សាច់ប៉ាតេ​ នៅក្នុងខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ដែលក្នុងនោះ​ សព​…

អគ្គិភ័យឆេះផ្ទះ២ខ្នងអស់រាប់សិបម៉ឺនដុល្លារនៅ ស្រុកពារាំង

ព្រៃវែងៈ កាលពីវេលាម៉ោង ១២និង០០ នាទីថ្ងៃត្រ ង់ ត្រូវនឹងថ្ងៃ៣០ ខែ មិថុនា ឆ្នាំ ២០២១ មានករណីគ្រោះអគ្គិភ័យឆេះផ្ទះចំនួន ០២ ខ្នង ស្ថិតនៅចំនុចភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ដែលមានឈ្មោះដូចខាងក្រោម៖ ១- ផ្ទះឈ្មោះ…

រថយន្តដឹកស្រាបៀរកម្ពុជា ចុះចំណោតហ្រ្វាំងមិនស៊ី រេចង្កូតធ្លាក់ផ្លូវក្រឡាប់ របួសធ្ងន់២នាក់

កោះកុងៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យឹងថា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១១ និង០៥នាទី មានករណីរថយន្តដឹកស្រាបៀរកម្ពុជាមួយគ្រឿង ហ្វ្រាំងមិនស៊ីរេចង្កូតធ្លាក់ផ្លូវក្រឡាប់ដោយខ្លួនឯង ខណៈអ្នកបើកបរប្រើប្រាស់ល្បឿនលឿន ពេលចុះចំណោតលើផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ១២៩-១៣០ ត្រង់ចំណុចចំណោតតាតៃ ស្ថិតក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ។…

​មនុស្ស​២​នាក់​បាន​រង​របួសធ្ងន់​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ដឹក​ស្រា​បៀរ​កម្ពុជា​ក្រឡាប់​ធ្លាក់​ផ្លូវ​

​កោះកុង​ ៖​ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​២​នាក់​បាន​រង​របួសធ្ងន់​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ដឹក​ស្រា​បៀរ​កម្ពុជា​ក្រឡាប់​ធ្លាក់​ផ្លូវ​ ។​ ​ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​២៧​ ខែមិថុនា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១១​ និង​០៥​នាទី​មាន​ករណី​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៤៨​ ចន្លោះ​គីឡូម៉ែត្រ​លេខ​១២៩-១៣០​ ចំណុច​ចំណោត​តា​តៃ​ ស្ថិត​ក្នុងភូមិ​អន្លង់​វ៉ា​ក់​ ឃុំ​តា​តៃ​ក្រោម​ ស្រុក​កោះកុង​ ។​ ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​ក្រឡាប់​ដោយ​ខ្លួនឯង​នេះ​ ដោយសារ​អ្នកបើកបរ​ប្រើប្រាស់​ល្បឿន​លឿន​ ខណៈ​កំពុង​ចុះ​ចំណោត…

មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. បើកយុទ្ធនាការចុះយកគំរូស្រាស ស្រាថ្នាំមកវិភាគរកសារធាតុមេតាណុល នៅកន្លែងផលិត និងកន្លែងលក់ស្រាស ស្រាថ្នាំទូទាំងប្រទេស

បន្ទាប់ពីថ្មីៗនេះ មានហេតុការពុលស្រាបានកើតឡើងជាបន្តបន្ទាប់នៅតាមបណ្តាខេត្តមួយចំនួន មានដូចជាខេត្តកណ្តាល ខេត្តកំពត ខេត្តពោធិសាត់ និងខេត្តព្រៃវែង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានណែនាំឱ្យមន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. ធ្វើការស្រាវជ្រាវរកទីតាំងផលិត ចែកចាយស្រាស ស្រាថ្នាំ ដែលមានសារធាតុពុល បង្កផលប៉ះពាល់ដល់សុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។ ទទួលបានការណែនាំនេះ ឯកឧត្តម…

ការដាំដើមអាកាស្សា ជួយបង្កើនចំណូល និងគម្របព្រៃឈើ

ទន្ទឹមនឹងការរឹតបន្តឹងជាសកលលើការនាំចេញនិងប្រើប្រាស់ឈើពីព្រៃធម្មជាតិ តម្រូវការនៃការប្រើប្រាស់ឈើដាំ ដូចជាអាកាស្សា ម៉ៃសាក់ អង្កាញ់ ។ល។ សម្រាប់ផលិតគ្រឿងសង្ហារឹម មានការកើនឡើងគួរឱ្យកត់សម្គាល់។ ផលប្រយោជន៍នៃការដាំអាកាស្សា មានច្រើន ដូចជាការបង្កើនចំណូលដល់សហគមន៍មូលដ្ឋាន និងការបង្កើនគម្របព្រៃឈើ។ ការចូលរួមដាំស្តាបង្កើនព្រៃឈើ ផ្តល់ផលប្រយោជន៍ដល់មនុស្សគ្រប់គ្នា។ តាមបទពិសោធន៍ថ្មីៗ របស់ក្រុមហ៊ុនខាមអាក្រា ដើម្បីទទួលបានទិន្នផលខ្ពស់ យើងគួរដាំអាកាស្សាចំនួន ១១១០ដើមក្នុងមួយហិកតា ដែលផ្តល់ឈើមូលស្តង់ដាទីផ្សារចំនួន…

Update៖ កូនយំឱបសពម្តាយ ខណៈរថយន្តក្រុមហ៊ុនជីបម៉ុងបុកស្លាប់ បន្សល់ទុកឲ្យកូននៅកំព្រា

ភ្នំពេញៈ នៅវេលាម៉ោង០៥និង៣០នាទីល្ងាច ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងរបស់ក្រុមហ៊ុនជីប ម៉ុង បើកបុកម៉ូតូពីក្រោយ និងកិនស្រ្តីម្នាក់បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ ស្ថិតតាមបណ្ដោយផ្លូវលេខ៥០ម៉ែត្រ ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ សុខ…

យុវជនម្នាក់ស្លាប់ភ្លាមៗ ករណីជិះម៉ូតូបុកជាមួយរថយន្តនៅក្រុងច្បារមន

កំពង់ស្ពឺៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា យុវជនម្នាក់បានស្លាប់នៅកន្លែងកើតហេតុក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូនៅលើកំណាត់ផ្លូវជាតិលេខ១៤៤០ស្ថិតក្នុងភូមិខោបសង្កាត់រការធំក្រុងច្បារមនវេលាម៉ោង១៧និង១០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។ សមត្ថកិច្ចបានឲ្យដឹងថាម៉ូតូម៉ាកហុងដាសេ១២៥ពាក់ស្លាកលេខព្រៃវែង1B-3019បើកបរដោយឈ្មោះយ៉េតរ័ត្នធីភេទប្រុសអាយុ២០រស់នៅភូមិប្រស្រែ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង(ស្លាប់នៅកន្លែងកើតហេតុ)។ សមត្ថកិច្ចបន្តថាខណៈម៉ូតូកំពុងធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បួងមកដល់ចំណុចខាងលើបានប៉ះទង្គិចជាមួយរថយន្តម៉ាកព្រូសពណ៌ស្លែពាក់ស្លាកលេខកំពង់ស្ពឺ2B-6959ធ្វើដំណើរបញ្ច្រាសទិសគ្នា(អ្នកបើកបរមិនស្គាល់អត្តសញ្ញាណដោយសារក្រោយពេលកើតហេតុគេចខ្លួនបាត់)។ ករណីនេះនគរបាលជំនាញបានធ្វើកំណត់ហេតុប្រគល់សាកសពទៅអោយមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺដឹកយកទៅរក្សាទុកនៅសាលតម្កល់សព។ចំណែកមធ្យោបាយទាំង២គ្រឿងប្រគល់ជូនការិយាល័យនគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺដើម្បីដោះស្រាយតាមនីតិវិធី៕        

អគ្គិភ័យឆេះផ្ទះពលរដ្ឋ០៣ខ្នងអស់ទាំងស្រុង បណ្តាលឲ្យបាត់បង់ទឹកប្រាក់ជាង៦ម៉ឺនដុល្លារ

ព្រៃវែងៈ នៅវេលាម៉ោង ០៩និង១០ នាទីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋចំនួន០៣ខ្នង ស្ថិតត្រង់ចំណុចភូមិព្រៃឈៀង ឃុំឫស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។ ១- ម្ចាស់ផ្ទះឈ្មោះ ម៉ុក អ៊ី ភេទស្រី អាយុ ៧០ ឆ្នាំ…