សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរាលកៃកាំភ្លើងកែច្នៃ ត្រូវមនុស្សម្នាក់ស្លាប់

ព្រះវិហារៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១ និង ៣០ នាទី លោកវរសេនីយ៍ឯក ទៀម សង្គ្រាម អធិការនគរបាលស្រុកជ័យសែន បានឲ្យដឹងថា មានប្រជាពលរដ្ឋដើរបរបាញ់សត្វ ដោយប្រើប្រាស់កាំភ្លើងកែច្នៃ ការប៊ីន ដោយខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យរាលកៃកាំភ្លើងត្រូវមនុស្សម្នាក់ស្លាប់ ដែលទៅដេញសត្វព្រៃជាមួយគ្នានៅចំណុច…

ភ្លៀងធ្លាក់៥ថ្ងៃជាប់គ្នា ភូមិនៅជាប់ដងអូរ និងតំបន់ទាបត្រូវទឹកជន់លិច នៅខេត្តព្រះវិហារ

ព្រះវិហារៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ដោយមានភ្លៀងធ្លាក់ជាប់ៗគ្នារយៈពេល៥ថ្ងៃ និងមានភ្លៀងបន្ថែមទៀត នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ មានបរិមាណទឹកភ្លៀងចំនួន៧៤ មម ធ្វើឲ្យភូមិនៅជាប់ដងអូរ និងតំបន់ទាបមួយចំនួនត្រូវទឹកជន់លិច ស្ថិតនៅភូមិឆែបលិច ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ ៕

សារធាតុញៀន៨៧.៧២ក្រាម,លុយខ្មែរ២.០០០.០០០រៀល,ដុល្លារ៤.៧០០ដុល្លារ,និងលុយឡាវចំនួន៤.០០០.០០០គីបត្រូវកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបង្ក្រាប

ព្រះវិហារៈ យោងតាមផេករបស់របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ តាមការបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោសួសសុខដារ៉ាស្នងការនគរបាលខេត្តនិងមានការសម្របសម្រួលពីឯកឧត្តមទីសុវិថាល់ព្រះរាជអាជ្ញាអមសាលាបំបូងខេត្តកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១០និង៥១នាទីកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្រឡៅពីរនិងប៉ុស្តិ៍នគរបាលការពារព្រំដែនកំពង់ព្រះឥន្ធបានធ្វើការបង្ក្រាបករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀនដែលប្រព្រឹត្តនៅផ្ទះជនសង្ស័យឈ្មោះអិតណាងណយស្ថិតនៅភូមិកំពង់សាម៉ីឃុំកំពង់ស្រឡៅពីរស្រុកឆែបខេត្តព្រះវិហារ។ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះអិតណាងណយហៅណយភេទស្រីអាយុ២៧ឆ្នាំជនជាតិខ្មែរបុខរបរលក់ដូររស់នៅភូមិកំពង់សាម៉ីឃុំកំពង់ស្រឡៅពីរស្រុកឆែបខេត្តព្រះវិហារ។ វត្ថុតាងនិងសម្ភារដកហូតបានរួមមាន៖ថ្នាំគ្រាប់ប្រភេទហ្វេតាមីន(WY)ចំនួន៨៦៤គ្រាប់ទម្ងន់៨៧.៧២ក្រាម,ទូរស័ព្ទដៃចំនួន០២គ្រឿង,លុយខ្មែរចំនួន២.០០០.០០០រៀល,លុយដុល្លារចំនួន៤.៧០០ដុល្លារ,និងលុយឡាវចំនួន៤.០០០.០០០គីប។ ជនសង្ស័យនិងវត្ថុតាងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជួនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី៕  

តោះ! ស្វែងយល់ពីប្រភេទសត្វត្មាត នៅក្នុងប្រទេសកម្ពុជា

នៅក្នុងប្រទេសកម្ពុជាមានសត្វត្មាតបីប្រភេទ គឺត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ។ សត្វត្មាតជាប្រភេទបក្សីកម្រ និងជិតផុតពូជក្នុងប្រទេសកម្ពុជា។ សត្វត្មាតទាំងបីប្រភេទនេះកំពុងទទួលរងគ្រោះ ថ្នាក់ដោយសារការបាត់បង់ទីជម្រក ខ្វះចំណីអាហារ ការបំពុលជាដើម។ រួមគ្នាការពារសត្វត្មាត ដោយមិនបរិភោគសាច់សត្វព្រៃ និងមិនប្រើប្រាស់ថ្នាំបំពុលសត្វព្រៃ។ ១. ត្មាតត្នោត (Slender-billed Vulture) មានកម្ពស់ ពី ៨១…

កម្លាំងនគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងរំលោភសេពសន្ថវៈលើអនីតិជន

ព្រះវិហារៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ តាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត កម្លាំងការិយាល័យជំនាញប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្ត បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងរំលោភសេពសន្ថវៈលើអនីតិជនអាយុក្រោម១៥ឆ្នាំ កាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២១និង១៥នាទី នៅចំណុចផ្ទះជនរងគ្រោះ(ផ្ទះនៅស្រែ)…

ខេត្តព្រះវិហារ ដំណើរការបើកយុទ្ធនាការចាក់វ៉ាក់សាំង AstraZeneca ជាដូសទី៣ ឬដូសជម្រុញ ជូនដល់ក្រុមគ្រូពេទ្យ និងមន្ត្រីជួរមុខ

នៅព្រឹកថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២១ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាព ជុំវិញខេត្ត បានបើកយុទ្ធនាការចាក់វ៉ាក់សាំង AstraZeneca ជាដូសទី៣ ឬដូសជម្រុញ ជូនដល់ក្រុមគ្រូពេទ្យ និងមន្ត្រីជួរមុខ…

វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Astra Zeneca ចំនួន ៦២០០ដូស បានដឹកដល់ខេត្តព្រះវិហារហើយ ដើម្បីចាក់ជូនជាដូសទី៣ ( ដូសជម្រុញ) ដល់មន្ត្រីសុខាភិបាល មន្រ្តីរាជការ និងអាជ្ញាធរមូលដ្ឋានជួរមុខ

វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Astra Zeneca ចំនួន ៦២០០ដូស ដើម្បីចាក់ជូនជាដូសទី៣ ( ដូសជម្រុញ) ដល់មន្ត្រីសុខាភិបាល មន្រ្តីរាជការ និងអាជ្ញាធរមូលដ្ឋានជួរមុខ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានដឹកមកដល់ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០២១…

​បញ្ជូន​ជនសង្ស័យ​ម្នាក់​ ទៅ​សាលាដំបូងខេត្តបន្ទាយមានជ័យ ករណីលួចគោពលរដ្ឋ០៣ក្បាល

​បន្ទាយ​មាន​ជ័យៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នគរបាល​ការិយាល័យ​ ព្រហ្មទណ្ឌ​កំរិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគ​គ​របាល​ ខេត្តបន្ទាយមានជ័យ ​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់​ នៅ​ថ្ងៃ​ទី​២៧ ​ខែកក្កដា​ ឆ្នាំ​២០២១​នេះ​ ពី​បទ​លួច​គោ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ប្រាសាទ​ ឃុំ​ស្ល​ក្រាម​ ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ​ ។​ ​លោក​វរសេនីយ៍ទោ​ ពេជ្រ​ ប៊ុ​ន​ធឿ​ន​…

រថយន្តយីឌុប បួងចង្កូតគេចឡង់គ្រីស័រ បុកម៉ូតូចតចិញ្ចើមផ្លូវ បណ្តាលឲ្យក្មេងម្នាក់ស្លាប់

ព្រះវិហារៈ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៨និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍១លើកកើតឡើង រវាងរថយន្តបុករថយន្ត រួចបន្តទៅបុកម៉ូតូមួយគ្រឿងទៀត ដែលចតនៅលើចិញ្ចើមផ្លូវ មានក្មេងកំពុងតែអង្គុយលើម៉ូតូ បណ្ដាលអោយស្លាប់ម្នាក់ នៅចំណុចមុខរដ្ឋបាលព្រៃឈើឆៀងខាងលិច ប្រមាណ៤០ម៉ែត្រ ស្ថិតក្នុងភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ លើផ្លូវជាតិលេខ៦២ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២១១ដល់២១២ ក្នុងដំណើរស្របទិសគ្នា…

ឃាត់​ខ្លួនជនសង្ស័យ​ម្នាក់​ ពាក់ព័ន្ធករណីលួច​គោ​ ពលរដ្ឋ​ចំនួន០៣​ក្បាល​ដឹក​តាម​រថយន្ត​

​បន្ទាយ​មាន​ជ័យៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យ​ម្នាក់​ ត្រូវ​នគរបាល​ស្រុក​ស្វាយចេក​ឃាត់ខ្លួន​នៅ​យប់​ថ្ងៃ​ទី​២៦​ ខែកក្កដា​ ឆ្នាំ​២០២១​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៦A​ ចំណុច​មុខ​វិទ្យាល័យ​កកោះ​ ស្ថិត​ក្នុងភូមិ​កកោះ​ ឃុំ​ស្ល​ក្រាម​ ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ​ ពាក់ព័ន្ធ​ករណី​ លួច​សត្វ​គោ​ ពលរដ្ឋ​៣​ក្បាល​ដឹក​តាម​រថយន្ត ​។​ ​លោក​វរសេនីយ៍ឯក​ ជា​…