ជនសង្ស័យពីរនាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីដាក់ឲ្យធ្វើចរាចរណ៍នូវរូបិយបណ្ណក្លែងក្លាយ

សៀមរាបៈ ថ្ងៃច័ន្ទ ១០កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ពាក់ព័ន្ធករណីដាក់ឲ្យធ្វើចរាចរណ៍នូវរូបិយវត្ថុ និងរូបិយបណ្ណក្លែងក្លាយ ស្ថិតក្នុងភូមិសាស្រ្ត ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។ ជនសង្ស័យ៖…

ភ្លៀងនិងខ្យល់កន្ត្រាក់ ធ្វើឲ្យរំលំផ្ទះ០១ខ្នង របើកដំបូល០១ខ្នង នៅខេត្តព្រះវិហារ

ព្រះវិហារៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ រសៀលម្សិលមិញ មានភ្លៀងធ្លាក់លាយឡំនិងខ្យល់កន្ត្រាក់បានធ្វើឲ្យរំលំផ្ទះចំនួន ០១ខ្នង របើកដំបូល ចំនួន ០១ខ្នង នៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ ៕

ស្ត្រីម្នាក់បើកម៉ូតូបត់ឆ្វេងត្រឡប់ក្រោយមិនប្រយ័ត្ន ត្រូវរថយន្តបុកចំពាក់កណ្ដាល បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម

ព្រះវិហារៈ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១និង៥០នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងមួយលើកនៅចំណុចបាក់ភ្លុក ភូមិស្រយង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ លើផ្លូវជាតិលេខ៦៤ ចន្លោះគីឡូម៉ែត្រលេខ ៨៣និង៨៤ បង្កឡើងដោយម៉ូតូ ជិះពីលិចទៅកើតបត់ឆ្វេងត្រឡប់ក្រោយ ក៏ត្រូវរថយន្តដែលកំពុងធ្វើដំណើរមកពីទិសខាងកើតទៅលិចបុកចំពាក់កណ្តាលម៉ូតូតែម្ដងទៅ ។ – អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់។…

កម្លាំងព្រហ្មទណ្ឌឃាត់ខ្លួនបុរសម្នាក់កាន់កាប់អាវុធកែច្នៃខុសច្បាប់ និងមានកាតសារព័ត៌មានសៀមរាបប៉ុស្តិ៍

ព្រះវិហារៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនពាក់ព័ន្ធការកាន់កាប់អាវុធកែច្នៃខុសច្បាប់(កាំភ្លើងស្នប់ខ្យល់)នៅចំណុចក្នុងភូមិបុះធំ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ វេលាម៉ោង១០និង០០នាទីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។ បុរសខាងលើមានឈ្មោះគីម គឹមឡាយ អាយុ៤០ឆ្នាំ មានកាតសារព័ត៌មានសៀមរាបប៉ុស្តិ៍ រស់នៅភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារខេត្តព្រះវិហារ។ ជាមួយនឹងការឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងអាវុធកែច្នៃ(កាំភ្លើងស្នប់ខ្យល់)១ដើមនិងរថយន្តម៉ាកឡិចស៊ីសRX300ពាក់ស្លាកលេខភ្នំពេញ2AQ-0074មួយគ្រឿង។ ករណីនេះសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តអនុវត្តបន្តតាមនីតិវិធី៕  

សូមជួយស៊ែរដើម្បីចែករំលែក នារីម្នាក់ចេញពីស្រុកកំណើត មកដល់ភ្នំពេញវង្វេងគ្មានលុយកាក់ ការងារក៏អត់ធ្វើទៀត…

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៣រសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ សូមជួយស៊ែរដើម្បីចែករំលែក មានបងប្អូនណាមានការងារឲ្យគាត់ធ្វើទេ? នារីម្នាក់ចាកចេញពីស្រុកកំណើតឯក្រុង/ខេត្តព្រះវិហារ មកភ្នំពេញដើម្បីស្វែងរកការងារធ្វើ ពេលនេះគាត់វង្វេងគ្មានលុយកាក់ និងការងារក៏អត់ធ្វើ ខណៈនេះគាត់កំពុងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕

កម្លាំងនគរបាល ឃាត់ខ្លួនក្មេង​​ទំនើងចំនួន០២នាក់ ករណីកាន់ដាវបង្ហោះតាមហ្វេកប៊ុក

ព្រះវិហារៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ក្មេងទំនើង២នាក់ ដែលកាន់ដាវបង្ហោះ តាមបណ្តាញសង្គមហ្វេកប៊ុក ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ ស្រាវជ្រាវឃាត់ខ្លួនបាន នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត ។ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានថ្លែងប្រាប់អោយដឹងថា ក្រោយមានការបង្ហោះរូបភាពកាន់ដាវតាមបណ្តាញ ទំនាក់ទំនងសង្គមហ្វេកប៊ុក…

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនជនជាតិឡាវ ២នាក់

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនជនជាតិឡាវ ២នាក់ និងរឹបអូសគ្រឿងញៀនជិត ៥ គីឡូក្រាម នៅព្រះវិហារ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ…

ជនជាតិឡាវ២នាក់និងគ្រឿងញៀន៥គីឡូត្រូវសមត្ថកិច្ចឃាត់បាននៅខេត្តព្រះវិហារ

ព្រះវិហារៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា អនុវត្តតាមបញ្ជាឯកឧត្តមនាយឧត្ដមសេនិយ៍សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិនិងឯកឧត្តមនាយឧត្ដមសេនិយ៍ម៉ក់ជីតូអគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀនក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឯកឧត្តមឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ នៅថ្ងៃទី១៦ មិថុនា ២០២១ វេលាម៉ោង១០និង៣២នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១)ដឹកនាំដោយលោកឧត្តមសេនីយ៍ទោអ៊ិនសុងនាយករងមន្ទីរមានការចូលរួមពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ.កម្លាំងរបស់ប៉ុស្តិ៍កំពង់ស្រឡៅនៃវរ:ការពារព្រំដែនលេខ១០៥.ព្រមទាំងមានការសម្របសម្រួលពីឯកឧត្ដមទីសុវិនថាល់ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តព្រះវិហារបានបើកការស៊ើបអង្កេតស្រាវជ្រាវបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនចូលពីឡាវមកកម្ពុជាតាមផ្លូវទឹកនៅចំណុចភូមិកំពង់ពោធិ៍ឃុំកំពង់ស្រឡៅ១ស្រុកឆែមខេត្តព្រះវិហារ។ លទ្ធផលនៃប្រតិបត្តិការខាងលើនេះកម្លាំងបានឃាត់ខ្លួនជនសង្ស័យ០២នាក់៖១-ឈ្មោះMOUANVORLABOUDភេទប្រុសអាយុ៣៧ឆ្នាំជនជាតិឡាវនិង២-ឈ្មោះកែវថាភេទប្រុសអាយុ៣៧ឆ្នាំជនជាតិឡាវ។ វត្ថុតាងចាប់យកបាន៖-សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE)៥កញ្ចប់ធំទម្ងន់៤៩៨៨,៨៤ក្រាមនិងមធ្យោបាយដឹកជញ្ជួនទូកយន្ត១គ្រឿង។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារដើម្បីកសាងសំណុំរឿងបន្តទៅសាលាដំបូងខេត្តព្រះវិហារតាមនីតិវិធី៕  

ឯកឧត្តម នេត្រ ភក្ត្រា៖ ការបោះជំហានក្នុងទីផ្សារឥណទានកាបូន បញ្ជាក់ពីភាពប្រសើរឡើងនៃកិច្ចការពារតំបន់ការពារធម្មជាតិរបស់កម្ពុជា

(ព្រះវិហារ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ការបោះជំហានចូលទៅក្នុងទីផ្សារលក់ឥណទានកាបូនដោយស័្មគ្រចិត្តកន្លងមក និងបន្តសិក្សាបន្ថែមទៀត គឺបញ្ជាក់ពីភាពប្រសើរឡើង នៃកិច្ចការពារតំបន់ធម្មជាតិរបស់កម្ពុជា។ ចាប់តាំងពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន កម្ពុជាបានទទួលថវិកាចំនួន ១១,៦លានដុល្លារ ពីការលក់ឥណទានកាបូនឱ្យទៅក្រុមហ៊ុនអន្តរជាតិធំៗមានដូចជា៖ Disney Kering Intuit និង…

សហគមន៍តំបន់ការពារធម្មជាតិមានតួនាទីនិងការទទួលខុសត្រូវចូលរួមអភិរក្សធនធានធម្មជាតិ ទទួលផលនិងអនុផលព្រៃឈើបង្កើនចំណូលជីវភាពគ្រួសារ

ខេត្តព្រះវិហារ៖ ក្រសួងបរិស្ថាន និងអង្គការជាដៃគូ ព្រមទាំងសហគមន៍តំបន់ការពារធម្មជាតិ បានរួមសហការគ្នាពង្រឹងទៅលើកិច្ចការការពារនិងអភិរក្សធនធានធម្មជាតិដោយមិនត្រឹមតែមានទិសដៅការពារធនធានធម្មជាតិព្រៃឈើនិងសត្វព្រៃនោះទេ ប៉ុន្តែក្រសួងបានអភិរក្សមុខរបរប្រជាសហគមន៍ ចូលអភិរក្សប្រពៃណី ទំនៀមទម្លាប់របស់ប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍របស់គាត់ផងដែរ។ ​ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការនិងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានក្នុងការដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន រដ្ឋបាលខេត្តព្រះវិហារ និងក្រុមអ្នកសារព័ត៌មានទស្សនកិច្ចស្វែងយល់នៅតំបន់ដែនជម្រកសត្វព្រៃព្រះរកា ភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្តខេត្តព្រះវិហារ កាលពីថ្ងៃទី៩ ខែមិថុនា បានបញ្ជាក់ថា…