អគ្គនាយកស៊ីម៉ាក់ “កម្ពុជាមានកណ្តុរចំនួន៥៧ក្បាលសំរាប់បម្រើប្រតិ្តបត្តិការបោសសំអាតមីន ក្នុងនោះកំពុងប្រតិបតិ្តការចំនួន៣៤ក្បាល ដាក់ចូលនិវត្តន៍ចំនួន៥ក្បាល និងកំពុងហ្វឹកហ្វឹនចំនួន១៨ក្បាល
លោក Michael Heimanប្រធានអង្គការAPOPOប្រចាំតំបន់និងនៅកម្ពុជា បានជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកសុីម៉ាក់ លេីកិច្ចសហប្រតិបតិ្តការវាងកំលាំងសុីម៉ាក់និងអង្គការAPOPO ក្នុងការអនុវត្តបច្ចេកទេសបោសសំអាតមីនដោយសត្វកណ្តុរ ការស្រាវជ្រាវបច្ចេកទេសដោយសុនខ និងការជាវសុនខសុីម៉ាក់យកទៅប្រតិបតិ្តការនៅក្រៅប្រទេស។ ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា កណ្តុរMagawa ដែលទទួលពានជេីងឯកនៅប្រទេសអង់គ្លេសនោះបានដាក់ឱ្យចូលនិវត្តន៍ដោយបញ្ហាអាយុនិងសុខភាព…