A L T R O Z   N E W S

ខេត្តព្រះសីហនុ

លើផ្ទៃសមុទ្រមានភ្លៀងព្យុះមួយយប់ទល់ព្រឹកលិចទូកនេសាទមួយគ្រឿងលោកស្នងការនគរបាលខេត្តព្រះសីហនុបានដាក់បទបញ្ជាឲ្យផ្អាកទូកដឹកអ្នកដំណើរទៅតាមកោះមិនឲ្យធ្វើចរាចរមួយរយៈ

ព្រះសីហនុៈ យោងតាមផេករបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា លោកវរសេនីយ៍ទោខឹមសុផលនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹកខេត្តព្រះសីហនុបានឲ្យដឹងថាតាំងពីយប់រហូតមកដល់ពេលនេះនៅខេត្តព្រះសីហនុមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ព្រមទាំងមានខ្យល់ព្យុះកន្ត្រាក់ម្តងៗនៅលើផ្ទៃសមុទបណ្តាលឲ្យមានរលក់ធំៗ។ ហេតុដូចនេះលោកឧត្តមសេនីយ៍ទោជួនណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុបានដាក់បទបញ្ជាឲ្យកម្លាំងនគរបាលចរាចរណ៍ផ្លូវទឹកបន្តការតាមដានអំពីស្ថានការណ៍អាកាសធាតុឲ្យជាប់ជាប្រចាំ។នៅព្រឹកថ្ងៃទី១៥ ខែកញ្ញារហូតមកដល់ម៉ោង១១នឹង៣០នាទីគ្រប់ផែនាវាដឹកទំនិញដឹកជញ្ជូនភ្ញៀវទេសចរណ៍និងផែនេសាទទាំងអស់ត្រូវបានហាមឃាត់មិនឲ្យចេញធ្វើអាជីវកម្មឡើយ។ យោងតាមព័ត៌មានលើផ្ទៃសមុទ្របានឲ្យដឹងថា៖នៅព្រឹកថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៩វេលាម៉ោង៥នឹង០០នាទីព្រឹកមានទូកនេសាទមួយគ្រឿងបានលិចនៅក្បែរផែរបស់លោកអៀសុងឃៀង(មេភូមិសុខសាន្ត)ម្ចាស់ឈ្មោះម៉ាក់ធឿនភេទប្រុសអាយុ៣៥ឆ្នាំស្នាក់នៅក្រុម២ភូមិសុខសាន្តសង្កាត់កោះរ៉ុងក្រុងកោះរ៉ុងខេត្តព្រះសីហនុ។មូលហេតុដែលលិចបណ្តាលមកពីខ្យល់កន្ត្រាក់ខ្លាំងរលកធំៗនិងលាយឡំដោយភ្លៀងដែលធ្វើអោយយុទ្ធការដើរទូកបានរសាត់ទាញចូលទៅឃ្លងរលកបោកធ្វើអោយក្រឡាប់តែម្តងតែមិនបណ្តាលឲ្យអ្នកនេសាទ៤នាក់នៅលើទូកមានគ្រោះថ្នាក់បាត់បង់ជីវិតឬបាត់ខ្លួនឡើយ៕   ...

ម្ចាស់ផ្ទះទៅធ្វើកម្មករនៅខេត្តព្រះសីហនុប្អូនប្រុសខាងប្រពន្ធដុតផ្ទះឆេះហ្មត់

ស្ទឹងត្រែងៈ យោងតាមផេកការយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមឲ្យដឹងថានៅវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី១៤...

លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំវាលរេញ បាញ់គំរាមជនសង្ស័យក៏ផ្លាតគ្រាប់ ត្រូវស្ត្រីម្នាក់បណ្ដាលឲ្យស្លាប់ កំពុងរត់គេចខ្លួន

ព្រះសីហនុៈ ករណីស្ត្រីម្នាក់ស្លាប់ក្រោយពីត្រូវគ្រប់កាំភ្លើងដោយអចេតនា កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១២...

ទៀតហើយ! ករណីច្រឡំជាន់ហ្គែរថា ហ្វ្រាំងបុករះកង់បី និងម៉ូតូលក់នំប៉័ង បណ្ដាលឲ្យមនុស្សរងរបួស

ព្រះសីហនុៈ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩...

គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ បណ្ដាលឲ្យឪពុកស្លាប់ចោលកូន ២នាក់ និងម្តាយរងរបួសធ្ងន់

ព្រះសីហនុៈ នៅវេលាម៉ោង ៥និង១០នាទីព្រឹកថ្ងៃទី១៤ ខែកញ្ញា...

អាសូណាស់! ក្មេងស្រីអាយុ ៤ឆ្នាំម្នាក់លង់ទឹកស្លាប់ ខណៈពេលទៅតាម…

ព្រះសីហនុៈ កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី១៣...

រស់នៅមិនចុះសម្រុងជាមួយគ្រួសារ សម្រេចចិត្តធ្វើអត្តឃាតដោយចង.ក សម្លាប់ខ្លួននៅស្រុកព្រៃនប់

ព្រះសីហនុៈ ករណីស្រ្តីម្នាក់សម្រេចចិត្តធ្វើអត្តឃាតដោយចង ក សម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង០០នាទី...

រថយន្តដឹកដីបុកអ្នកថ្មើរជើង បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ព្រះសីហនុៈ នាវេលាម៉ោងជាង ៣រសៀលថ្ងៃទី១២ ខែកញ្ញា...

រថយន្តកូរ៉េ ពន្លះគូទរថយន្តកុងតឺន័រមួយទំហឹង បណ្ដាលឲ្យស្លាប់ និងរបួស ២នាក់

កំពង់ស្ពឺៈ វេលាម៉ោង៤ និង២០នាទី ឈានចូលថ្ងៃទី១១...

រថយន្ដកុងតឺន័រ ឆ្លងចរន្តភ្លើងឆាបឆេះកាប៊ីនក្លាយជាដែកអេតចាយ

ភ្នំពេញៈ រថយន្តកុងតឺន័រ១គ្រឿង ខណៈកំពុងបើកបរចេញ ពីផែស្ងួតសុខៗ...