បង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្ទះសំណាក់តាំងនី​ ឃាត់ខ្លូនជនសង្ស័យចំនួន៤នាក់

រតនគិរីៈ នៅវេលាម៉ោង១២និង២០នាទី ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង បានចុះបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្ទះសំណាក់តាំងនី ស្ថិតនៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ក្រោមការដឹកនាំសម្របសម្រួលនីតិវិធី ដោយលោក លាង អ៊ូព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី ឃាត់ខ្លូនជនសង្ស័យចំនួន៤នាក់ ដែលមានឈ្មោះដូចខាងក្រោម៖…

រថយន្តបើកបុករះម៉ូតូ ៣គ្រឿង បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល នៅស្រុកក្រូចឆ្មារ

ត្បូងឃ្មុំៈ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូចំនួន ០៣គ្រឿង បណ្តាលឲ្យមនុស្សរបួសធ្ងន់ស្រាល ចំនួន ០២នាក់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង០០នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ចំណុចមុខផ្ទះឈ្មោះ ប៊ុន សារី ភេទប្រុស ស្ថិតនៅភូមិទី១ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ…

រកឃើញទៀតហើយ​ ទឹកក្រូចកំប៉ុង ទឹកស៊ីអ៊ីវ ស្រាបៀរអង្គរ ម្សៅស៊ុប កាហ្វេ ហួសកាលបរិច្ឆេទប្រើប្រាស់

រតនគិរីៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង បង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃពុធ ៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នេះ មន្ត្រីសាខា ក.ប.ប. ខេត្តរតនគិរី…

ខេត្តរតនគិរី នៅមិនទាន់មានគ្រោះធម្មជាតិ ដោយសារទឹកជំនន់នោះទេ

រតនគិរីៈ​ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ លោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត អមដំណើរដោយឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត បានអញ្ជើញចុះពិនិត្យការងារជួសជុលផ្លូវទៅស្រុកវើនសៃ និងពិនិត្យស្ថានភាពទឹកទន្លេសេសាន្ត ព្រមទាំងជួបប្រជុំជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីត្រៀមវិធានការបង្ការគ្រោះមហន្តរាយ ពិសេសគ្រោះទឹកជំនន់ស្របពេលដែលកម្ពុជាកំពុងទទួលរងសម្ពាធទាបពីឥទ្ធិពលព្យុះ។…

ស្រ្តីវ័យ ៤៥ឆ្នាំម្នាក់ ចាប់សត្វគីង្គក់យកទៅធ្វើម្ហូបហូប បណ្ដាលឲ្យពុលស្លាប់

រតនគិរីៈ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៥និង៤០នាទីល្ងាច មានករណីមនុស្សពុលសត្វគីង្គក់ ស្ថិតក្នុងភូមិកាតែ ឃុំម៉ាលិក ស្រុកអណ្ដូងមាស ខេត្តរតនគិរី។ ជនរងគ្រោះឈ្មោះ រចំ យូង ភេទស្រី អាយុ ៤៥ឆ្នាំ ជនជាតិទំពួន (នៅលីវ) រស់នៅជាមួយបងប្អូនក្នុងភូមិឃុំកើតហេតុខាងលើ…

បុរសម្នាក់មានសតិមិនគ្រប់ ចងកសម្លាប់ខ្លួន នៅស្រុកអូរយ៉ាដាវ

រតនគិរីៈ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ មានករណីបុរសម្នាក់មានសតិមិនគ្រប់អត្តឃាតខ្លួនឯង នៅចំណុចផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ ជនរងគ្រោះឈ្មោះ សេវ ស្វីន ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចារ៉ាយ រស់នៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ…

បុរសម្នាក់ត្រូវទូឈើដួលសង្កត់បែកក្បាលស្លាប់ភ្លាមៗ នៅខេត្តរតនគិរី

រតនគិរីៈ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០វេលាម៉ោង ៦និង០០នាទីព្រឹក មានករណីគ្រោះថ្នាក់សង្គម (ទូឈើដួលសង្កត់) បណ្តាលឲ្យស្លាប់មនុស្សចំនួនម្នាក់ ស្ថិតក្នុងផ្ទះជនរងគ្រោះ ភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ ខេតរតនគិរី ។ ជនរងគ្រោះឈ្មោះ ហេង នូវ ភេទប្រុស អាយុ ៤៣ឆ្នាំ…

សារធាតុគីមីហាមឃាត់បូរ៉ាក់ និងហួសកាលបរិច្ឆេទ ក្នុងពពុះសណ្តែក ទឹកក្រូចកំប៉ុង មីកញ្ចប់ ត្រូវមន្ត្រីជំនាញរកឃើញ

រតនគិរីៈ យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ CFF បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ នេះ មន្ត្រីសាខា ក.ប.ប. ខេត្តរតនគិរី ដោយទទួលបានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត…

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូយ៉ាដាវជួយសង្គ្រោះស្រ្តីឈឺពោះឆ្លងទន្លេ

រតនគិរីៈ នៅថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូយ៉ាដាវ ដឹកនាំដោយ លោក វរសេនីយ៍ទោ សុខ មីន មេញ្ជាការស្រុក បានចុះជួយសង្គ្រោះស្រ្តីឈឺពោះឆ្លងទន្លេ ចំនួន ០១នាក់ នៅភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី…

នោះ! ងៀតបបែលមានផ្ទុកសារធាតុគីមីហាត់ឃាត់ ត្រូវបានមន្ត្រីសាខា ក.ប.ប ខេត្តរតនគិរី រកឃើញ និងដកហូត

រតនគិរីៈ យោងតាមផេក អគ្គ. ការពាអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំCCF បានឲ្យដឹងថា ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នេះ មន្ត្រីសាខា ក.ប.ប ខេត្តរតនគិរី ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មផ្សារ បាននបន្តចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់…