ចុះពិនិត្យទីតាំងជីកស្រះចំនួន២ទីតាំង ស្ថិតនៅក្នុងឃុំកាចូន ស្រុកវើនសៃ

រតនគិរីៈ រសៀលថ្ងៃទី១០ ខែឧសភានេះ លោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី អមដំណើរដោយប្រធាន អនុប្រធាន មន្ទីរជំនាញមួយចំនួនបានចុះពិនិត្យទីតាំងជីកស្រះចំនួន២ទីតាំង ស្ថិតនៅក្នុងឃុំកាចូន ស្រុកវើនសៃ ដើម្បីធានាដល់ការផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋប្រើប្រាស់តាមតម្រូវការ។ ជាពិសេស ដើម្បីឆ្លើយតបជាមួយការខ្វះទឹកប្រើប្រាស់ក្នុងកំឡុងពេលដែលរដូវប្រាំងនាឆ្នាំនេះ បានអូសបន្លាយ ក៏ដូចជាអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី…

ពលរដ្ឋ ១២គ្រួសារ រងគ្រោះដោយខ្យល់កន្ត្រាក់ នៅខេត្តរតនគិរី បានទទួលអំណោយ និងការចុះពិនិត្យព្យាបាលហើយ

រតនគិរី: ប្រជាពលរដ្ឋចំនួន១២គ្រួសារ ទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ ប៉ះពាល់ផ្ទះសំបែង កាលពីថ្ងៃទី០៣ ឧសភា កន្លងទៅ ស្ថិតនៅក្នុងភូមិថ្មី ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី បានទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ដឹកនាំដោយលោក ថង សាវុន ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី នាថ្ងៃទី០៥…

ខួបអនុស្សាវរីយ៍លើកទី១៣០ ទិវាពលកម្មអន្តរជាតិ ០១ ឧសភា ត្រូវបានខេត្តរតនៈគិរី រៀបចំអបអរ ថ្ងៃនេះ

ភ្នំពេញ: ខួបអនុស្សាវរីយ៍លើកទី១៣០ ទិវាពលកម្មអន្តរជាតិ ០១ ឧសភា ឆ្នាំ២០១៦ ត្រូវបានលោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរនេះ នៅសាលមហោស្រពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងបរិវេនមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦នេះ។ ពីធីនេះ រៀបចំឡើងដោយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត…

ខ្យល់កន្ទ្រាក់ កម្ទេចផ្ទះប្រជាពលរដ្ឋចំនួន ៣គ្រួសារ នៅរតនគិរី

រតនគិរី: ប្រជាពលរដ្ឋ ចំនួន០៣គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ទ្រាក់ បោកបក់ កម្ទេចផ្ទះរបស់ពួកគាត់ឲ្យរាបដល់ដី កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦កន្លងទៅ នៅឃុំទីងចាក់ ស្រុកបរកែវ មានសេចក្តីរំភើបដោយទទួលបានអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាពី លោក ថង សាវុន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅរសៀលថ្ងៃទី០១ ខែខែឧសភា ឆ្នាំ២០១៦៕

អភិបាលខេត្តរតនគិរី និង ក្រុមការងារនាំយកអំណោយ ជូនជនរងគ្រោះដោយខ្យល់កន្ត្រាក់

បន្ទាប់ពីទទួលបានព័ត៌មានពីករណីខ្យល់កន្ត្រាក់បណ្តាលឲ្យស្លាប់ប្រជាពលរដ្ឋម្នាក់ និងរងរបួសមួយចំនួនទៀតនៅឃុំប៉ុង ស្រុកវើនសៃ កាលពីយប់ថ្ងៃទី២៨ មេសា កន្លងទៅនេះ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦នេះ លោកទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តរតនគិរី អមដំណើរដោយលោក គិត ទ្រី អភិបាលរងខេត្ត តំណាង លោក ថង…

ឃាត់ខ្លួន ជនសង្ស័យ ជាពូព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី ជាប់ពាក់ព័ន្ធលួចឱសថក្នុងឃ្លាំងមន្ទីរពេទ្យបង្អែកខេត្ត

រតនគិរី: ជនសង្ស័យ២នាក់ រួបនឹងរថយន្តលុច្សស៊ីស៥៧០ មួយគ្រឿង ជាប់ពាក់ព័ន្ធលួចឱសថក្នុងឃ្លាំង មន្ទីរពេទ្យបង្អែកខេត្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅស្នងការដ្ឋាននគរបាលខេត្ត កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦។ សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១.ឈ្មោះ ហេង រតនា ជាអ្នកយាមឃ្លាំងឱសថ ទី២.លោកលុយ ទី…

កូនអ្នកមានអំណាចម្នាក់ រកស៊ីឈើខុសច្បាប់ ត្រូវបានសមត្ថកិច្ចបង្ក្រាបនៅស្រុកអូជុំ

រតនគិរី: កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយរដ្ឋបាលព្រៃឈើស្រុកអូជុំ ធ្វើការបង្ក្រាបរថយន្តកូនអ្នកមានអំណាចមួយគ្រឿងដឹកឈើប្រណិត កាលពីម៉ោង១១និង៣០នាទីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ នៅត្រង់ចំណុចផ្លូវលំក្រាលក្រួសក្រហមមួយខ្សែ ស្ថិតក្នុងភូមិកាឡៃ៣ ឃុំកាឡៃ ស្រុកអូជុំ ខេត្តរតនគិរី។ ម្ចាស់ឡានដែលគេស្គាល់ថា ជាកូនអ្នកមានអំណាចម្នាក់ នៅក្នុងខេត្តរតនគិរី ឈ្មោះ វង់ បើករថយន្តម៉ាកធុនត្រា ពណ៌ទឹកប្រាក់ អត់ស្លាកលេខ និងលួចលាក់ដឹកឈើប្រណិតខុសច្បាប់។…

ឈើប្រណិត ប្រភេទធ្នុងប្រមាណ៤០កំណាត់ ត្រូវរឹបអូសដោយសមត្ថកិច្ច ខេត្តរតនគិរី

រតនគិរី: កម្លាំងរដ្ឋបាលព្រៃឈើស្រុកអូរជុំ សហការជាមួយកម្លាំងប៉េអឹមស្រុកតាវែង ចុះរឹបអូសឈើ ដែលឈ្មួញលាក់ទុក នៅក្នុងទឹកមាត់ច្រាំង ទន្លេសេសាន ស្តិតនៅភូមិសៀងសាយលើ ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៤ខែមេសាឆ្នាំ២០១៦នេះ។ បើតាមការឲ្យដឹងពីលោក ជា កុណារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើអូជុំ បានឲ្យដឹងថា ដោយមានការសង្ស័យក៍បានចុះទៅត្រួតពិនិត្យក៍ប្រទះឃើញឈើប្រណិត ប្រភេទធ្នុងប្រមាណ៤០កំណាត់ ដោយមិនស្គាល់ម្ចាស់នោះទេ។ បច្ចប្បន្នឈើទាំងអស់នោះត្រូវបានសមត្តកិច្ចជំនាញដឹកយកមករក្សាទុកនៅមូលដ្ឋាន…

អាជ្ញាធរខេត្តរតនគិរី ដាក់ផែនការរឹតបន្តឹងសន្តិសុខ ខណៈសភាពការណ៍បទល្មើសមានការថមថយ

រតនគិរី: បន្ទាប់ពីមានបទលើ្មសនិងសភាពការណ៍ទូទៅបាននឹងកំពុងកើតទ្បើងតាមបណ្តលខេត្ត អភិបាលខេត្តរតនគិរី លោក ថង សាវុន ដ៍បានដាក់ផែនការរឹតបន្តឹង សភាពការណ៍ទាំងនេះ ក្នុងនោះគេសង្កេតឃើញថា ខេត្តរតនគិរី ហាក់មានការការថមថយបទល្មើសទូទៅ។ យោងទៅតាមរបាយការណ៍ ពីខេត្តរតនគិរី បានបង្ហាញនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ នេះថា សភាពការណ៍សន្តិសុខ និងសភាពការណ៍ព្រំដែន មិនមានអ្វីនោះទេ…

មន្ត្រីរដ្ឋាភិបាលជុំរុញឲ្យ អាជ្ញាធរបង្កើនសេវាសាធារណៈឲ្យគៀក សំរាប់ប្រជាពលរដ្ឋ

រតនគិរី: ក្រោយពីរដ្ឋាភិបាល បាននឹងកំពុងធ្វើការរឹតបណ្តឹងផ្នែកសេវាសាធារណ និងគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦នេះ ក្នុងសាលប្រជុំសាលាខេត្តរតនគិរី មន្ត្រីរដ្ឋាភិបាលបានលើកទ្បើងបញ្ហាប្រឈមមួយចំនួន ក្នុងនោះបានជុំរុញឲ្យ អាជ្ញាធរខេត្តរតនគិរី បង្កើនសេវាសាធារណៈឲ្យគៀក ជាមួយប្រជាពលរដ្ឋ។ នៅក្នុងសាលប្រជុំពិធីប្រកាសចូលកាន់តំណែង អភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី ក្រោមអធិបតីភាពឯកឧត្តម លេង វី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ…