សត្វព្រើសមួយក្បាលទម្ងន់ជាង១០០គីឡូ ត្រូវគេសម្លាប់នៅស្រុកអូរជុំ
ខេត្តរតនគិរី៖ សត្វព្រើសទម្ងន់ជាង១០០គីឡូក្រាមត្រូវគេសម្លាប់យកសាច់មកលក់ និងធ្វើគ្រឿងក្លែម ក្នុងផ្ទះលោកលី កាលពីព្រឹក ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិកាឡៃ3 ឃុំកាឡៃ ស្រុកអូរជុំ ខេត្តរតនគិរី។ បើតាមមន្ត្រីយោធាម្នាក់សូមមិនញ្ចេញឈ្មោះប្រាប់ឲ្យដឹងថា កាលពីយប់ថ្ងៃទី៦ខែមេសានេះបានឮស្នូរគ្រាប់កាំភ្លើងចំនួន៤គ្រាប់ លុះព្រឹកឡើងស្រាប់តែឃើញគេដឹកសត្វព្រើសនោះកាត់មុខបន្ទាយតែម្តង។ ចំណែកលោកលីដែលជាអ្នកកាប់សាច់ព្រើសលក់ ១គីឡូ តម្លៃ៣០០០០រៀល និងធ្វើគ្រឿងក្លែម ស្រវឹងពេញភូមិនោះ…