យុវជនម្នាក់ ជិះម៉ូតូលឿនជ្រុលបុកគោយន្តកន្ត្រៃពីក្រោយ បណ្តាលឲ្យដួលរងរបួសធ្ងន់

សៀមរាបៈ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៨និង០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង នៅលើផ្លូវជាតិលេខ៦៨ ត្រង់ចំណុចភូមិចន្លាស់ដៃ (ខាងត្បូងតាផូ) ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។ លោកវរសេនីយ៍ឯក ជី បេងជន អធិការនៃអធិការដ្ឋាននគរបាល ស្រុកក្រឡាញ់បានអោយដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូម៉ាកនិច…

រយ:ពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវទេសចរ ចេញដើរទស្សនាកម្សាន្តជាង ៦៦ម៉ឺននាក់

តាមការបូកសរុបរបាយការណ៍ដែលទទួលបានពីមន្ទីរ ទេស ចរណ៍រាជធានី ខេត្តបានឱ្យដឹងថា រយ:ពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវនឹងថ្ងៃទី០៥-០៧ ខែតុលា ឆ្នាំ២០២១ មានភ្ញៀវទេស ចរចេញដើរទស្សនាកម្សាន្តសរុប ៦៦៤ ៦៩៧ នាក់។ នេះបើយោងតាមក្រសួងទេសចរណ៍។ បើតាមក្រសួងទេសចរណ៍ សម្រាប់ថ្ងៃឈប់សម្រាកទី៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់ គោល ដៅទេសចរណ៍ទាំង២៥រាជធានី…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីអំពើលួច

សៀមរាបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១០ និង៣៦នាទី សមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ប៊ុន ហ៊ន់ ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិខ្លាឃ្មុំ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ពាក់ព័ន្ធអំពើលួចម៉ូតូ ម៉ាកវ៉េវអាល់ហ្វា…

តុលាការកំពូលបានសម្រេចតម្កល់សាលដីកា លើជនជាតិកូរ៉េខាងត្បូង ២នាក់ ពីបទលួចនាំចូលលុយខ្មៅជាង ២លានដុល្លារ

ភ្នំពេញ៖ តុលាការកំពូល បានបើកសវនាការប្រកាសសាលដីកាលើបណ្ដឹងសារ ទុក្ខរបស់ពិរុទ្ធជនជាជនជាតិកូរ៉េខាងត្បូងចំនួនពីរនាក់ ពាក់ព័ន្ធនឹងការដឹកជញ្ជូន និងការនាំចូលលុយចំនួនជាង ២លានដុល្លារអាមេរិក នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ពីបរទេសដោយមិនមានឯកសារ ឬប្រភពព័ត៌មានមិនច្បាស់លាស់ ដែលបានប្រព្រឹត្តនៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបកាលពីអំឡុងឆ្នាំ២០១៩។ ក្នុងសវនាការនោះ តុលាការកំពូលបានសម្រេចតម្កល់សាលដីការបស់តុលាការឧទ្ធរណ៍ រក្សាទុកជាបានការដដែល និងតម្កល់ទណ្ឌកម្មរបស់ជនជាប់នៅដដែល។ ជនជាប់ចោទ ទាំង ២នាក់មានឈ្មោះ…

ជម្រាបជូនដំណឹងដល់សាធារណជន ឬជាសាច់ញាតិ សូមមកទទួលយកគាត់ទៅវិញផង

សៀមរាបៈ យោងតាមផេក មន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានឲ្យដឹងថានៅវេលាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ សូមជម្រាបជូនដំណឹងដល់បងប្អូន សាធារណជនទាំងអស់ ប្រសិនបើជាមានស្គាល់ ឬជាសាច់ញាតិ របស់លោកយាយខាងក្រោមនេះ សូមមកទទួលយកគាត់ទៅវិញផង ដែលឥឡូវនេះគាត់សម្រាកនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បច្ចុប្បន្ននេះ គាត់បានជាសះស្បើយហើយ នឹងត្រូវចេញទៅផ្ទះ ។ (បញ្ជាក់ៈ តាំងពីគាត់ចូលមកសម្រាកក្នុងមន្ទីរពេទ្យ ពុំមានបងប្អូន…

អាសូរណាស់! តភ្លើងខុសបច្ចេកទេស បណ្តាលឲ្យឆក់ស្លាប់ម្នាក់នៅស្រុកស្វាយលើ

សៀមរាបៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៣និង៣០នាទី មានករណីមនុស្សឆក់ខ្សែភ្លើងស្លាប់បុរសចំណាស់ម្នាក់រស់នៅភូមិជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។ ជនរងគ្រោះឈ្មោះ ជា យាន ភេទ ប្រុស អាយុ ៦៧…

សប្តាហ៍ទី៣នៃខែកញ្ញា មានភ្ញៀវទេសចរដើរលេងជិត ៨ម៉ឺននាក់

(ភ្នំពេញ)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បានបង្ហាញពីស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងនាសប្តាហ៍ទី៣នៃខែកញ្ញា (ថ្ងៃទី១៨-១៩) គឺទទួលបានភ្ញៀវសរុប ៧៩,០១៥ នាក់ ក្នុងនោះភ្ញៀវជាតិ ៧៧,៨០៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១,២១១ នាក់។ គោលដៅទេសចរណ៍សំខាន់ៗ…

ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា កម្ពុជាទទួលរងនូវឥទ្ធិពលប្រព័ន្ធសម្ពាធទាប (ITCZ)

ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា ថ្ងៃទី២២-២៦ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាទទួលរងនូវឥទ្ធិពលប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយកាត់លើតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ជាមួយនឹងខ្យល់មូសុងនិរតីបក់ នៅក្នុងល្បឿនមធ្យមទៅបង្គួរ។ ស្ថានភាពបែបនេះអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រមួយចំនួន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង…

បុរសម្នាក់ បានស្លាប់ភ្លាមៗ ដោយសារផ្ទុះគ្រាប់បែកបង្កៃជាប់នឹងទ្រូដាក់ត្រី

បុរសវ័យចំណាស់ម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសារផ្ទុះគ្រាប់បែក ដែលជនមិនស្គាល់អត្តសញ្ញាណ បានបង្កៃគ្រាប់បែកជាប់នឹងទ្រូដាក់ត្រីរបស់ជនរងគ្រោះ ដែលកំពុងដាក់ត្រីក្នុងស្រែ។ ករណីនេះ បានកើតឡើងនៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១។ យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋ នៅភូមិរំដេង បានរាយការណ៍ថា នៅវេលាម៉ោងប្រហែល…

អភិបាលខេត្តសៀមរាប អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ក្រហម សូមកុំចេញពីផ្ទះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ក្រហម សូមកុំចេញពីផ្ទះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ព្រមទាំងណែនាំដល់មេភូមិ ចៅសង្កាត់ និងរដ្ឋបាលក្រុង ត្រូវពិនិត្យមើលស្ថានភាពជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ជាប្រចាំ ! ឯកឧត្ដមអភិបាលខេត្តបន្តថា ប្រសិនបើមានការខ្វះខាតស្បៀងអាហារ សូមផ្ដល់ដំណឹងដល់មេភូមិ ឬចៅសង្កាត់ដែលយើងកំពុងរស់នៅ ឬការបញ្ជាទិញម្ហូមអាហារ ហើយស្នើសុំការដឹកជញ្ជូនទំនិញជាស្បៀងអាហារឥតគិតថ្លៃ ដែលរដ្ឋបាលខេត្តបានរៀបចំតាមរយៈលេខទូរស័ព្ទក្រុមការងារ ប៉ុន្តែលេខទូរស័ព្ទដែលបានបង្ហាញនេះគឺទទួលតែព័ត៌មានសម្របសម្រួលដឹកជញ្ជូនតែប៉ុណ្ណោះ…