បុរសម្នាក់ ជាសន្តិសុខយាមនៅធនាគារហត្ថា ដេកស្លាប់នៅលើអង្រឹង នៅខេត្តសៀមរាប

សៀមរាប: នៅវេលាម៉ោង០៦ និង00នាទីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ មានករណីសន្តិសុខដេកស្លាប់ ត្រង់ចំណុចប៉ុស្តិ៍យាមទីតាំងធនាគារហត្ថា ស្ថិតនៅក្រុមទី២៥ ភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។ សពជនរងគ្រោះឈ្មោះ សេង ខុន ភេទប្រុស អាយុ៥២ឆ្នាំ ជាសន្តិសុខក្រុមហ៊ុនឯកជន រស់នៅភូមិទួលរវៀង…

បងប្អូនបង្កើត២នាក់ចុះងូតទឹកស្រះបណ្តាលឲ្យលង់ស្លាប់នៅស្រុកពួក

សៀមរាបៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្មេងប្រុសស្រីត្រូវជាបងប្អូនបង្កើតនឹងគ្នាចំនួន២នាក់បានលង់ស្លាប់ខណៈពួកគេនាំគ្នាចុះមុជទឹកស្រះ។ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១​ នៅវេលាម៉ោង១៤និង០០នាទីត្រង់ចំណុចស្រះជីកវាលស្រែព្រៃរបោះ ស្ថិតនៅទិសខាងកើតឈៀងទិសខាងជើងនៃផ្ទះក្នុងភូមិក្បាលក្រពើ ឃុំរើល ស្រុកពួក ខេត្តសៀមរាប។ លោកវរសេនីយ៍ឯកទេពពុំសែនអធិការនៃអធិការដ្ឋាននគរបាលស្រុកពួកបានអោយដឹងថាក្មេងរងគ្រោះទាំង២នាក់មានឈ្មោះឌន់ចន្ថាភេទស្រីអាយុ១១ឆ្នាំជាសិស្សនិងឈ្មោះឌន់ចាន់ឌីភេទប្រុសអាយុ៨ឆ្នាំជាសិស្ស។ក្មេងទាំង០២នាក់នេះជាបងប្អូនបង្កើតនឹងគ្នាដែលមានឪពុកឈ្មោះសនគន់អាយុ៣៤ឆ្នាំនិងម្ដាយឈ្មោះត្រើងរូនអាយុ៣០ឆ្នាំជាកសិកររស់នៅភូមិ-ឃុំកើតហេតុខាងលើ។ តាមការបំភ្លឺរបស់ឪពុកម្ដាយក្មេងរងគ្រោះបានឲ្យដឹងថា:មុនកើតហេតុចន្លោះប្រហែលម៉ោង១៣និង០០នាទីកូនរបស់គាត់៣នាក់បងប្អូនទី១.ឈ្មោះឌន់ចន្ថាភេទស្រី។ទី២.ឈ្មោះឌន់ចាន់ឌីនភេទប្រុសនិងទី៣.ឈ្មោះឌន់ចាន់ដមភេទប្រុសអាយុ៦ឆ្នាំ(ជាប្អូន)បានសុំម្តាយទៅលែងផ្ទះអ្នកជិតខាងគ្នាដើម្បីរើសផ្លែត្នោតទុំម្ដុំស្រះកើតហេតុហើយបងប្រុសស្រី២នាក់បានចុះមុជទឹកលេងក្នុងស្រះក៏បាត់ខ្លួនតែម្តង។ចំណែកប្អូនឈ្មោះឌន់ចាន់ដមឃើញដូច្នោះក៏បានស្រែកយំឮដល់អ្នកភូមិជិតខាងឈ្មោះសឿមឌុលភេទប្រុសអាយុ៤២ឆ្នាំបានទៅសួរនាំទើបដឹងរឿងថាក្មេងលង់ទឹកស្រែកឆោឡោដឹងដល់ឪពុកម្ដាយក្មេងនាំគ្នាចុះស្រង់ប្រទះឃើញក្មេងទាំង២អោបគ្នាជាប់ក្នុងទឹកផុតដង្ហើមស្លាប់បាត់ទៅហើយ។ តាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនៅកន្លែងកើតហេតុ(ស្រះទំហំ១០ម៉ែត្រ×១០ម៉ែត្រជម្រៅ២.៥០ម៉ែត្រ)ការពិនិត្យជាក់ស្ដែងសពក្មេងរងគ្រោះទាំងពីរមានដីជាប់ក្នុងភ្នែករន្ធច្រមុះជារួមលើខ្លួនប្រាណសពក្មេងទាំងពីរមិនមានជាប់ពាក់ព័ន្ធនឹងករណីព្រហ្មទណ្ឌឡើយគឺពិតជាស្លាប់ដោយលង់ទឹកពិតប្រាកដមែន។ ក្រោយពិនិត្យនិងធ្វើកំណត់ហេតុសមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕  

ខណៈនេះអគ្គិភ័យកំពុងតែឆាបឆេះផ្ទះពលរដ្ឋមួយកន្លែង នៅខេត្តសៀមរាប

សៀមរាបៈ (ព័ត៌មានបឋម) នៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះពលរដ្ឋមួយកន្លែង ស្ថិតនៅក្បែរផ្លូវជាតិលេខ៦ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ មូលហេតយ៖ មិនទាន់ដឹងច្បាស់ ។ ខណៈនេះកម្លាំងសមត្ថកិច្ចជំនាញបានកំពុងជួយអន្តរាគមន៍ផងដែរ ។ ព័ត៌មានលម្អិត Post News នឹងផ្សាយនៅពេលក្រោយបន្តទៀត…

រដ្ឋបាលខេត្តសៀមរាប សម្រេចកំណត់តំបន់ក្រហមក្នុងភូមិចំនួន៤ នៃសង្កាត់ស្រង៉ែ ក្រុងសៀមរាប និងអំពាវនាវដល់អ្នកពាក់ព័ន្ធ អនុវត្តការធ្វើចត្តាឡីស័ក

រដ្ឋបាលខេត្តសៀមរាប សម្រេចកំណត់តំបន់ក្រហមក្នុងភូមិចំនួន៤ នៃសង្កាត់ស្រង៉ែ ក្រុងសៀមរាប និងអំពាវនាវដល់អ្នកពាក់ព័ន្ធ អនុវត្តការធ្វើចត្តាឡីស័ក ដើម្បីតាមដានសុខភាព និងយកសំណាកធ្វើតេស្តស្រាវជ្រាវមេរោគកូវីដ-១៩។

ជនសង្ស័យ០៣នាក់ ធ្វើសកម្មភាពលួចកាត់ខ្សែកាប ត្រូវសមត្ថកិច្ចឃាត់ខ្លួនម្នាក់

សៀមរាបៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃ០៨ ខែឧសភា ឆ្នាំ២០២១ លើចំណុចតាមបណ្ដោយផ្លូវបេតុង ស្ថិតនៅក្រុមទី១១ ភូមិគោកស្រុក ឃុំពួក ស្រុកពួកខេត្តសៀមរាប កម្លាំងអធិការដ្ឋានស្រុកពួក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចកាត់ខ្សែកាប ។ លោកវរសេនីយ៍ឯក ទេព ពុំសែន បានបញ្ជាក់ថា…

អាជ្ញាធរខេត្ដសៀមរាប ចាប់ផ្ដើមធ្វើការផាកពិន័យហើយ ចំពោះអ្នកដែលអត់ពាក់ម៉ាស់ និងពាក់ម៉ាសមិនត្រឹមត្រូវ

នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានដឹកនាំកម្លាំងចម្រុះរបស់ខេត្ដ ដែលមានកម្លាំងសមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថ និងក្រុមមន្ដ្រីសុខាភិបាល ចុះផាកពិន័យ ទៅលើអាជីវករលក់ដូរដែលមិនពាក់ម៉ាស់ និងពាក់មិនត្រឹមត្រូវ នៅផ្សារលើធំថ្មី ក្រុងសៀមរាប ។ លោក ពិន ប្រាកដ…

ឯកឧត្តម​រដ្ឋមន្ត្រីទេសចរណ៍៖ ចុងសប្ដាហ៍ទីមួយនៃខែមិថុនា កម្ពុជាទទួលបានភ្ញៀវទេសចរជិត ៨ម៉ឺននាក់, ភ្ញៀវភាគច្រើននិយមទៅលេងនៅតំបន់អេកូទេសចរណ៍

(ភ្នំពេញ)៖ ឯកឧត្តម​ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់ប្រាប់ថា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ០៥-០៦ ខែមិថុនា នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប ៧៦,៦៩៨ នាក់ ក្នុងនោះភ្ញៀវជាតិ ៧៥,៧៨៦ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៩១២…

ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្រុងសៀមរាបត្រូវបានរកឃើញថា មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ច្រើនជាងគេ ខណៈស្រុកអង្គរជុំ ពុំទាន់មានអ្នកឆ្លងជំងឺកូវីដ-១៩ទេ

បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ប្រកាសនូវព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈមក នៅខេត្តសៀមរាប មានករណីវិជ្ជមានជំងឺកូវីដ-១៩ ជាលើកដំបូងនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ គឺបានកើតមានឡើងលើស្ត្រីម្នាក់នៅក្នុងស្រុកពួក ដែលគាត់បានត្រឡប់មកពីខេត្តព្រះសីហនុ ហើយករណីវិជ្ជមានជំងឺកូវីដ-១៩ បានកើតមានឡើងជាបន្ទាប់ បើគិតមកទល់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ ហើយក្រុងសៀមរាបត្រូវបានរកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ច្រើនជាងគេ ខណៈស្រុកអង្គរជុំ ពុំទាន់មានអ្នកឆ្លងជំងឺកូវីដ-១៩ឡើយ ក្នុងនោះមាន…

អគ្គនាយកស៊ីម៉ាក់ “កម្ពុជាមានកណ្តុរចំនួន៥៧ក្បាលសំរាប់បម្រើប្រតិ្តបត្តិការបោសសំអាតមីន ក្នុងនោះកំពុងប្រតិបតិ្តការចំនួន៣៤ក្បាល​ ដាក់ចូលនិវត្តន៍ចំនួន៥ក្បាល​ និងកំពុងហ្វឹកហ្វឹនចំនួន១៨ក្បាល

លោក​ Michael Heimanប្រធានអង្គការAPOPOប្រចាំតំបន់​និងនៅកម្ពុជា​ បានជួបពិភាក្សាការងារ​ ជាមួយ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកសុីម៉ាក់ លេីកិច្ចសហប្រតិបតិ្តការវាងកំលាំងសុីម៉ាក់និងអង្គការAPOPO​ ក្នុងការអនុវត្តបច្ចេកទេសបោសសំអាតមីនដោយសត្វកណ្តុរ​ ការស្រាវជ្រាវបច្ចេកទេសដោយសុនខ​ និងការជាវសុនខសុីម៉ាក់យកទៅប្រតិបតិ្តការនៅក្រៅប្រទេស។ ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា​ កណ្តុរMagawa ដែលទទួលពានជេីងឯកនៅប្រទេសអង់គ្លេសនោះបានដាក់ឱ្យចូលនិវត្តន៍ដោយបញ្ហាអាយុនិងសុខភាព​…

អាជ្ញាធរនិងសហគន៍បឹងពារាំង បានជីកប្រឡាយ និងបូមទឹកជួយសង្គ្រោះដល់ត្រីមេពូជចម្រុះក្នុងតំបន់អភិរក្ស

អាជ្ញាធរនិងសហគន៍បឹងពារាំង បានជីកប្រឡាយ និងបូមទឹកជួយសង្គ្រោះបឋមដល់ត្រីមេពូជចម្រុះក្នុងតំបន់អភិរក្សបឹងពារាំង ស្ថិតនៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដែលនៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះបានងាប់ជាបណ្តើរៗ ដោយសាតែទឹកក្នុងបឹងរីងស្ងួតលឿន។ លោក គង់ មង្គល ប្រធានសហគមន៍បឹងពារាំង បានឱ្យដឹងកាលរសៀលថ្ងៃទី០៦ខែមិថុនាឆ្នាំ២០២១នេះថា ត្រីមេពូជក្នុងបឹងពារាំងចាប់បានផ្តើមងាប់ចំនួនពីរយប់មកហើយ គឺនៅយប់ថ្ងៃទី០៣ ខែមិថុនា មានងាប់តិចតួច តែយប់ថ្ងៃទី០៤ ខែមិថុនា ងាប់រហូតជិត១០០គីឡូក្រាមឯណោះ…