ត្រីមេពូជនៅតំបន់អភិរក្សបឹងពារាំង ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប បានងាប់ជាបណ្តើរៗ ដោយសារទឹករីងរាក់

បឹងពារាំងដែលជាតំបន់អភិរក្សត្រីមេពូជចម្រុះក្នុងសង្កាត់ជ្រាវជាបឹងបិទជិត បន្ទាប់ពីបឹងទន្លេសាបត្រូវបានស្រកផុតនៅរដូវប្រាំង។ បឹងពារាំងនេះតែងតែរីងស្ងួតបន្តិចម្តងៗជារៀងរាល់ឆ្នាំធ្វើឱ្យត្រីមេពូជចម្រុះ នៅក្នុងតំបន់អភិរក្សបឹងពារាំងបានងាប់ជាបណ្តើរៗ ដោយសារតែទឹកក្នុងបឹងរីងស្ងួតលឿន ។ ករណីនេះ ខាងសហគមន៍ និងជលផលបញ្ជាក់ថា ដើម្បីជួយសង្គ្រោះបឋម មានតែវិធីបូមទឹកពីស្រះដែលទើបជីកបញ្ចូលទៅក្នុងបឹងឱ្យបានឆាប់ ដើម្បីសង្គ្រោះមេពូជត្រីដែលនៅសេសសល់។ ក្នុងករណីជួយមិនបានទៀត នឹងសុំគោលការណ៍ពីសាលាក្រុង ប្រើរថយន្តដឹកទឹកយកទៅបាញ់បញ្ចូលថែមទៀតប៉ុណ្ណោះ។ ប្រធានសហគមន៍បឹងពារាំង លោកគង់ មង្គល បានឲ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែមិថុនាឆ្នាំ…

ខេត្តបន្ទាយមានជ័យ ៖​ មនុស្ស០២នាក់បានស្លាប់និង០១នាក់រងរបួសធ្ងន់ នៅក្នុងហេតុកការណ៍គ្រោះថ្នាក់ចរាចរណ៍

យ៉ាងហោចណាស់ក៏មានមនុស្ស០២នាក់បានស្លាប់និង០១នាក់រងរបួសធ្ងន់ នៅក្នុងហេតុកការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន២ករណីជាបន្តបន្ទាប់ ដោយម៉ូតូបុកជាមួយគោយន្តកន្ត្រៃនិងរថយន្តបុកជាមួយគោយន្តកន្ត្រៃ នៅក្នុងភូមិរហាល ឃុំរហាល ស្រុកព្រះ​នេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងងថា៖ នៅវេលាម៉ោង០៧និង២០នាទីយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចបង្គោលខ្សែភ្លើងលេខ០៣៧៧ លើកំ ណាត់ផ្លូវជាតិលេខ៦…

ស្លាប់២នាក់ របួសធ្ងន់ម្នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍២លើក បន្តបន្ទាប់គ្នា នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យ៉ាងហោចណាស់ ក៏មានមនុស្ស០២នាក់ បានស្លាប់និង០១នាក់ រងរបួសធ្ងន់ នៅក្នុងហេតុកការណ៍ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន២ករណីជាបន្តបន្ទាប់ ដោយម៉ូតូបុកជាមួយគោយន្តកន្ត្រៃ និងរថយន្តបុកជាមួយគោយន្តកន្ត្រៃ នៅក្នុងភូមិរហាល ឃុំរហាល ស្រុកព្រះ​នេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ឯក មាស…

ផ្លែតាង៉ែន ឬមៀនប៉ៃលិន កំពុងមានវត្តមានក្នុងចម្ការកសិករនៅខេត្ដសៀមរាប ខណៈមិនសូវមានអ្នកចាប់អារម្មណ៍

លោក ស៊ិន ធួន អ្នកចម្ការដាំផ្លែតាង៉ែន ឬមៀនប៉ៃលិន នៅតំបន់ក្នុងឃុំជប់តាត្រាវ ស្រុកអង្គរធំ បានឲ្យដឹងថា បន្ទាប់ពីប្រកបរបរដាំដើមតាង៉ែននេះ អស់រយៈពេលប្រមាណពី៥ឆ្នាំទៅ៧ឆ្នាំមក ហើយទទួលបានផលជាបណ្ដើរៗហើយនោះ ជាពិសេសពេលដែលលោកបានយកផ្លែឈើប្រភេទនេះទៅលក់នៅតាមទីផ្សារក្នុងស្រុក មិនសូវមានអ្នកចាប់អារម្មណ៍ជាផលិតផលនៅក្នុងខេត្ដសៀមរាបនៅឡើយទេ បើទោះបីលោកប្រាប់ថា ជាផ្លែតាង៉ែនដាំនៅចំការរបស់លោករនៅក្នុងឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្ដសៀមរាប ក៍ដោយ ព្រោះដោយសារជាទូទៅដើមឈើប្រភេទនេះគឺមាននៅតែខេត្តប៉ៃលិន ដែលគេឲ្យឈ្មោះថា…

ឃាត់ខ្លួនពលរដ្ឋខ្មែរ២នាក់ដែលលួចឆ្លងដែនពីទឹកដីថៃ ចូលមកកម្ពុជាវិញដោយខុសច្បាប់ ក្នុងភូមិសាស្ត្រចាក់ច្រែងព្រំដែនកម្ពុជា-ថៃ

ព្រះវិហារ៖ ប្រជាពលរដ្ឋខ្មែរ២នាក់ ត្រូវបានកងកម្លាំង នៃអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ ធ្វើការឃាត់ខ្លួនខណៈពេលដែលពួកគាត់លួចឆ្លងដែនចេញពីទឹកដីថៃ ចូលមកកម្ពុជាវិញដោយខុសច្បាប់។ ការឃាត់ខ្លួននេះធ្វើឡើង កាលពីវេលាម៉ោងប្រមាណជាង៩ ព្រឹកថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រចាក់ច្រែង នៃទិសទី១ ប្រាសាទព្រះវិហារ។ យោងតាមកំណត់ហេតុ របស់នាយការិយាល័យទី ប៉ុន្មាន កងពលតូចអន្តរាគមន៍លេខ៨ លោកវរសេនីយ៍ទោ…

រដ្ឋមន្រ្តីក្រសួងទេសចរណ៍៖ ក្នុងខែឧសភាកម្ពុជាទទួលបានភ្ញៀវទេសចរជាង ១៩ម៉ឺននាក់

(ភ្នំពេញ)៖ ក្នុងខែឧសភា ឆ្នាំ២០២១ នៅទូទៅប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប ១៩៤,០២៥ នាក់ ក្នុងនោះមានភ្ញៀវជាតិ ១៩១,៨២០ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២,២០៥ នាក់។ * សប្តាហទី១ ភ្ញៀវប្រមាណ ១៩,៧០៥ នាក់ * សប្តាហទី២ ភ្ញៀវប្រមាណ…

បុរសវិកលចរិករស់នៅតែម្នាក់ឯង បានដុតផ្ទះកម្ទេចចោលខ្ទេចទាំងស្រុង នៅខេត្តសៀមរាប

សៀមរាបៈ ថ្ងៃសៅរ៍ ៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១២និង០៤នាទី មានករណីអគ្គិភ័យឆេះផ្ទះរបស់ឈ្មោះ ជុន លឿង (ហៅ លឿង) ភេទប្រុស អាយុ…

ឯកឧត្តម ជា សុផារ៉ា បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា ស្ថិតនៅក្នុងខេត្តព្រះសីហនុ

ព្រឹកថ្ងៃសុក្រ ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ អមដំណើរដោយ ឯកឧត្តមបណ្ឌិត ថោង…

បុរសម្នាក់ដើរឆ្លងកាត់ផ្លូវបណ្ដាលឲ្យរថយន្តធំបុកស្លាប់ យ៉ាងអាណោចអាធ័ម នៅស្រុកជីក្រែង

សៀមរាបៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ០២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៧និង ១៥ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ ត្រង់ចំណុចមុខផ្ទះ ឈ្មោះ សារ សុខា…

ប្រជាពលរដ្ឋ១៧គ្រួសារក្នុងភូមិធ្លកអណ្ដូងដែលរងផលប៉ះពាល់នៃគម្រោងស្ថាបនាហេដ្ឋរចនាសម្ព័ន្ធផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប ស្ម័គ្រចិត្តចាប់ឆ្នោតយកទីតាំងដីឡូតិ៍ថ្មី ស្ថិតនៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក

កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ នៅសាលាខេត្តសៀមរាប មន្រ្តីជំនាញនៃក្រុមការងារដោះស្រាយគោលនយោបាយដីធ្លី ឆ្លើយតបយន្តការសម្របសម្រួលផលប៉ះពាល់នៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ដើម្បីអភិវឌ្ឍក្រុងសៀមរាប បានបញ្ជាក់ថា មានប្រជាពលរដ្ឋចំនួន១៧គ្រួសារ លើ១៩គ្រួសារ ដែលមានទីលំនៅ លើចំណុចចន្លោះកណ្តាលនៃសំណង់ផ្លូវភ្លោះ ក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម បានព្រមទទួលយកការសម្របសម្រួលរបស់រដ្ឋបាលខេត្តសៀមរាបដោយចូលរួមការចាប់ឆ្នោតទទួលយកប្លង់ដីថ្មី និងរុះរើផ្ទះសម្បែងរបស់ខ្លួនដោយស្ម័គ្រចិត្ត ចេញពីគម្រោងស្ថាបនាផ្លូវភ្លោះនោះ។ ក្រុមការងារដដែលនេះបានឲ្យដឹងថា ទីតាំងថ្មីសម្រាប់ផ្តល់ជូនបងប្អូនស្ម័គ្រចិត្តចេញពីចំណុចសំណង់ផ្លូវភ្លោះនោះ គឺរដ្ឋបាលខេត្តបានរៀបចំនៅតំបន់អភិវឌ្ឍរុនតាឯក…