ដឹងអត់ ហេតុអ្វីគេយក«ផ្កាអង្គាសិល្ប៍» មកតាំងក្នុងផ្ទះពេលចូលឆ្នាំចិន?
ខេត្តស្ទឹងត្រែង ៖ ផ្កាអង្គាសិល្ប៍ជាប្រភេទដើមរុក្ខជាតិមួយ ភាគច្រើនគេប្រទះឃើញដុះនៅតាមបណ្តោយមាត់អូរ ឬប្រឡាយដែលមានទឹកហូរធម្មជាតិ ឬនៅតាមតំបន់ព្រៃមួយចំនួនទៀត ។ ផ្កានេះរីកនៅចន្លោះមុនថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម បន្ទាប់មកវានឹងរុះរោយទៅវិញក្រោយថ្ងៃ ។ ប្រជាជនចិន-វៀតណាម ជាទម្លាប់របស់ខ្លួន តែងជ្រើសរើសដើមផ្កាអង្គាសិល្ប៍មករៀបដាក់តាំងលម្អលំនៅដ្ឋានជានិច្ច តែប្រសិនជាគ្មាន គេអាចជ្រើសរើសផ្កានិមត្តិដាក់តាំងលម្អជំនួស ។ រឿងមួយ ដែលគេលើកមកតំណាល ទាក់ទងទៅនឹងផ្កាអង្គាសិល្ប៍ពោលកាលពីដើមឡើយ មានបងប្អូនបង្កើតពីរតែងកាច់កុងគ្នា…