កម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០១ បានបង្រ្កាបបាននូវគ្រឿងញៀន១៧០ដុំ ស្មើនឹង ១៦៦គីឡូ៩០៦ក្រាម

ស្ទឹងត្រែងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៧និង៣០នាទី កម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០១ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបង្រ្កាបបាននូវគ្រឿងញៀនចំនួន ១៧០ដុំ ស្មើនឹង ១៦៦គីឡូ៩០៦ក្រាម តាមដងទន្លេមេគង្គ (ព្រំដែនទឹកកម្ពុជា-ឡាវ) នៅចំណុចកោះល្ង ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សូមបញ្ជាក់ គ្រឿងញៀនទាំងនេះគឺដឹកតាមទូកចេញពីភូមិកោះស្តាំ…

កម្លាំងនគរបាលការពារព្រំដែនខ្មែរ-ឡាវ រឹបអូសគ្រឿងញៀនបានចំនួន ១០ការ៉ុង ដែលមានចំនួន ១៧០ដុំ

ស្ទឹងត្រែង ៖ សមត្ថកិច្ចខេត្តស្ទឹងត្រែង កាលពីព្រលប់ថ្ងៃទី២៤ ខែវិច្ឆិកានេះ បានធ្វើការបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយរបស់ក្រុមឧក្រិដ្ឋកម្មជនឡាវ និងបានរឹបអូសគ្រឿងញៀនចំនួន១៧០កញ្ចប់ធំ ដែលតាមការប៉ាន់ ស្មានគឺប្រមាណ១៧០គីឡូក្រាម។ កម្លាំងនគរបាលវរការពាព្រំដែនប៉ុស្ដិ៍អូរស្វាយ និងកម្លាំងប្រតិបត្តិការសឹករងស្រុកបូរីអូរស្វាយ ខេត្ត ស្ទឹងត្រែង បានសហការគ្នាប្រតិបត្តិការបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនតាមទូក ក្នុង​គោលបំណង​ជួញដូរ ដែលមានប្រភពចេញមកពីប្រទេសឡាវ។ សមត្ថកិច្ច បានឱ្យដឹងថា គ្រឿងញៀនទាំងនេះ ត្រូវបានក្រុមឧក្រិដ្ឋជនដឹកតាមទូកចេញមកពីកោះ…

ចាប់បានហើយ! អ្នកទោសពីរនាក់ទៀត ក្នុងចំណោម ៧នាក់ ដែលបានរត់គេចចេញពីពន្ធនាគារ ខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ នៅមុននេះបន្តិច សមត្ថកិច្ចខេត្តស្ទឹងត្រែង ចាប់បានទណ្ឌិតចំនួន ២នាក់ទៀតហើយ នៅចំណុចភូមិកោះហឹប ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។ ទណ្ឌិតទាំង២នាក់នោះ ម្នាក់ឈ្មោះ ឡាវ៉ាន់កាវង់ផេង និងឈ្មោះសៀន ខន ជាប់ចោទពីបទជួញដូរគ្រឿងញៀន ដែលម្នាក់ៗត្រូវតុលាការកាត់ទោសជាង ២០ឆ្នាំឯណោះ។ សូមរំឭកថា ទណ្ឌិតទាំង ២នាក់ខាងលើ បានរត់គេចខ្លួនបានយូរជាងគេ…

អ្នកទោសម្នាក់ទៀត ក្នុងចំណោមអ្នកទោស៧នាក់ ដែលបានរត់ចេញពីគុក ខេត្តស្ទឹងត្រែង ត្រូវបានសមត្ថកិច្ចចាប់ខ្លួនមកវិញ

ស្ទឹងត្រែង​៖ ក្នុងសកម្មភាពចុះប្រតិបត្តិការទាំងយប់ទាំងថ្ងៃ របស់កម្លាំងសមត្ថកិច្ចចម្រុះ ក្នុងការស្វែងរកចាប់ខ្លួនអ្នកទោស ដែលបានលួចគាស់ជញ្ជាំងគុក និងទម្លុះរបងរត់គេចខ្លួនកាលវេលាម៉ោង៣និង២០នាទីទបភ្លឺថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងមកនេះ ត្រូវបានក្របួចជាប់ជនជាតិឡាវម្នាក់ទៀតហើយ ។ លោកវរសេនិយទោ ជិប ហួរ នាយរងសេនាធិការ ប្រតិបត្តិការសិករងខេត្តស្ទឹងត្រែងបានប្រាប់ឲ្យ ដឹងថា នៅវេលាម៉ោង៨ព្រឹកថ្ងៃ១២វិច្ឆិកានេះ កម្លាំងសមត្ថកិច្ចបានចាប់ខ្លួនក្រុមអ្នកទោសបានម្នាក់បន្ថែមទៀត ដែលមានឈ្មោះ ចាក់លី…

អ្នកទោសចំនួន ២នាក់ទៀតហើយ ត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានមកវិញ

ស្ទឹងត្រែង៖ អ្នកទោសចំនួន ២នាក់ទៀត ត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលរហូតមកដល់ពេលនេះ ការតាមចាប់ខ្លួនបានអ្នកទោសមកវិញមានចំនួន ៣នាក់ហេីយ ក្នុងចំណោម ៧នាក់ ។ ចំណែកអ្នកទោស៤នាក់ផ្សេងទៀត កំពុងបន្ដស្រាវជ្រាវតាមចាប់យកមកវិញ។ អ្នកទោសដែលត្រូវចាប់ខ្លួនបានមកវិញឈ្មោះ វ៉ាន់ ភូ ជាប់ទោស២០ឆ្នាំពីបទ ជួញដូរគ្រឿងញៀន…

អ្នកទោស ៧នាក់ បានរត់គេចខ្លួនពីពន្ធនាគារខេត្តស្ទឹងត្រែង…

ស្ទឹងត្រែងៈ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង នៅវេលាម៉ោងជាង ០៣ទៀបភ្លឺ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មានអ្នកទោសចំនួន ០៧នាក់ បានរត់គេចខ្លួនពីពន្ធនាគារខេត្តស្ទឹងត្រែង បើបងប្អូនប្រជាពលរដ្ឋ បានប្រទះឃើញអ្នកទោសដែលមានភិនភាគដូចរូបថតនេះ សូមសហការរាយការណ៍ មកសមត្ថកិច្ចជំនាញដើម្បីធ្វើការឃាត់ខ្លួន ។ តាមរយ:ទូរស័ព្ទទំនាក់ទំនង៖ – 088 834 5627…

អ្នកទោសចំនួន៧នាក់ បានហែកគុករត់គេចខ្លួន នៅក្នុងពន្ធនាគារ ខេត្តស្ទឹងត្រែង

(ស្ទឹងត្រែង)៖ អ្នកទោសនៅក្នុងពន្ធនាគារ ខេត្តស្ទឹងត្រែងចំនួន៧នាក់ បានហែកគុករត់គេចខ្លួន នៅវេលាម៉ោងជាង៣ទៀបភ្លឺ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។ លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង បាន ថា នៅពេលនេះកម្លាំងនគរបាលរបស់លោក បានសហការជាមួយកម្លាំងពន្ធនាគារ និងសមត្ថកិច្ចពាក់ព័ន្ធតាមព្រំដែន ដើម្បីស្រាវជ្រាវតាមចាប់អ្នកទោសទាំងនេះមកវិញ។ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា…

​បុរស​ម្នាក់​បាត់​ពី​ផ្ទះ ៣ថ្ងៃ​ ត្រូវបាន​ក្រុមគ្រួសារ​ដើរ​រកឃើញ​សាកសពក្នុងព្រៃ! សង្ស័យអំពើ​ឃាតកម្ម

បុរស​ម្នាក់​បាត់​ពី​ផ្ទះ៣ថ្ងៃ​ត្រូវបាន​ក្រុមគ្រួសារ​ដើរ​រកបាន​ប្រទះឃើញ​សាកសព​នៅក្បែរ​មាត់ជ្រោះ​ព្រៃ​ស្ងាត់​ហើម​ស្អុយ​ទៅហើយ​។​សព​បុរស​ខាងលើ ត្រូវបាន​ក្រុមគ្រួសារ​រកឃើញកាលពី​វេលា​ម៉ោង១២និង៤០នាទី​ ថ្ងៃទី២ ខែវិច្ឆិកា​ ឆ្នាំ ២០២១ នៅ​ចំណុច​មាត់ជ្រោះ​ព្រៃ​ស្ងាត់ ឋិត​ក្នុងភូមិ​កោះ​កី​ ឃុំ​កោះ​ស្នែង​ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​ខេត្តស្ទឹងត្រែង​។​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ប្រាប់ថា​មានឈ្មោះ ភី​ម លៀន អាយុ​៥០​ឆ្នាំ​រស់នៅ​ភូមិ​កោះ​កី​ ឃុំ​កោះ​ស្នែង​ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ។​ ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ជនរងគ្រោះ​បាន​បាត់​ខ្លួន​ពី​ផ្ទះ​នៅវេលា​ម៉ោង៦ព្រឹក​ថ្ងៃ​៣១​ខែតុលា​ ឆ្នាំ​២០២១​។ បន្ទាប់មក​ក្រុមគ្រួសារ​បាន​រាយការណ៍​ទៅ​លោក​…

ស្វែងយល់អំពី សត្វត្រដក់ធំ( Greater Adjutant )និងឈ្មោះវិទ្យាសាស្រ្ត Leptoptilos dubius

ត្រដក់ធំ ជាប្រភេទសត្វស្លាបជិតផុតពូជលើពិភពលោក ដែលមាននៅក្នុងបញ្ជីក្រហមរបស់IUCN ហើយប្រភេទនេះ មានវត្តមាននៅប្រទេស​បង់ក្លាដេស នេប៉ាល់​ ភូមា ​​ថៃ វៀតណាម និងមានកន្លែងបន្តពូជតែនៅប្រទេសឥណ្ឌានិងកម្ពុជាប៉ុណ្ណោះ។ ចំនួនសរុបសត្វប្រភេទនេះមានក្នុងពិភពលោក ត្រូវបានប៉ានប្រមាណក្នុងចន្លោះ៨០០ទៅ១២០០ក្បាល ​(ភាគច្រើនមានក្នុងប្រទេសឥណ្ឌា និងកម្ពុជា​)​។​ វាមាន​ប្រវែងខ្លួន ១៤៥-១៥០ស.ម សត្វពេញវ័យ៖ បណ្តោយដងខ្លួនធំ ឆ្នូតផ្ទាំងស្លាបលើពណ៌ប្រផះ មានរោមសនៅគល់ក។…

ទំនិញហូបចុកហួសកាលបរិច្ឆេទ និងខូចគុណភាព ត្រូវមន្ត្រីជំនាញរកឃើញ និងដកហូត

យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា ទំនិញហូបចុកហួសកាលបរិច្ឆេទ និងខូចគុណភាពប្រមាណ ២៦គីឡូក្រាម ត្រូវបានមន្ត្រី ក.ប.ប. ប្រចាំខេត្តស្ទឹងត្រែង និងខេត្តបន្ទាយមានជ័យ ដកហូត ក្នុងទិសដៅការពារសុខុមាលភាពជូនប្រជាពលរដ្ឋ មន្ត្រីជំនាញ សាខា ក.ប.ប. ខេត្តស្ទឹងត្រែង និងខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត…