បន្លំដូរខ្សែ.ក កាឡៃយកមាសពិតៗលាក់ក្នុងអាវទ្រនាប់ ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន!
ស្ទឹងត្រែងៈ លោកវរសេនីយ៍ឯក ហោ វុទ្ធី ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានប្រាប់Post Newsថា មានការឃាត់ខ្លួនជនសង្ស័យជាស្ត្រីម្នាក់ ពីបទឆបោក បន្លំយកមាស កាលពីវេលាម៉ោង៩និង៣០នាទី ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចតូបលេខ ២៧០បេ ក្នុងផ្សារស្ទឹងត្រែង ភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។…