សាហាវណាស់! ផឹកស្រវឹងចាក់គ្នាស្លាប់នៅខេត្តស្ទឹងត្រែង
ស្ទឹងត្រែងៈ មានករណីឃាតកម្មមួយកើតឡើងដោយជនសង្ស័យម្នាក់ បានធ្វើសកម្មភាពចាក់បុរសម្នាក់នឹងកាំបិតចុងស្រួចចំចុងដង្ហើម បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម រួចគេចខ្លួនបាត់កាលពីវេលាម៉ោង១យប់ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ជនរងគ្រោះដែលស្លាប់មានឈ្មោះ ហួន កេះ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិគិរីអណ្តែត ឃុំទ្រៀល ស្រុកបារាយណ៍…