អាងទឹកតាម៉ុក ភ្លៀងធ្លាក់ពីរថ្ងៃជាប់គ្នា បណ្តាលឲ្យហូរចូល លើសកម្រិតត្រូវតម្កល់ទឹកទុក

ឧត្តរមានជ័យៈ យោងតាមផេក ក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា ដោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ពិសេសនៅថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២០ ក្នុងកម្រិតកម្ពស់ ៨៨,១០ មម តាមបណ្ដោយជួរភ្នំដងរ៉ែកក្នុងភូមិសាស្រ្តស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បរិមាណទឹកបានហូរចូលក្នុងអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង លើសកម្រិតកម្ពស់អតិបរិមាដែលត្រូវតម្កល់ទុក និងបន្តហូរចូលអាងទឹកថ្មី ស្ថិតនៅឃុំត្រពាំងតាវ ស្រុកអន្លង់វែង…

រន្ទះបាញ់ទៀតហើយ! មនុស្សម្នាក់ស្លាប់ និងរងរបួសធ្ងន់ ២នាក់ នៅខេត្តឧត្ដរមានជ័យ

ឧត្តរមានជ័យៈ កាលពីរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ស្ថិតត្រង់ចំណុចព្រៃរំដួល ភូមិរំដួលចាស់ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មានករណីរន្ទះបាញ់ បណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួសធ្ងន់។ ជនរងគ្រោះរួមមាន៖ ១. ឈ្មោះ ណូ ណយ ភេទប្រុស អាយុ ១៩ឆ្នាំ…

សូមប្រុងប្រយ័ត្ន! ចំពោះផ្លែឈើ មានផ្ទុកសារធាតុថ្នាំសំលាប់សត្វល្អិត មួយចំនួន ត្រូវមន្ត្រីជំនាញរកឃើញ និងដកហូត

ឧត្តរមានជ័យៈ នៅថ្ងៃសៅរ៍ ៨រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ នេះ មន្រ្តីសាខា ក.ប.ប ខេត្តឧត្តរមានជ័យដោយមានការសហការពី មន្ត្រីនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហាររបស់អគ្គនាយកដ្ឋាន…

ឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ ពាក់ពន្ធ័ករណីនាំមនុស្សលួចឆ្លងដែនចូលទៅប្រទេសថៃ ដោយខុសច្បាប់

ឧត្តរមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា យ៉ាងហោចណាស់មានជនសង្ស័យ២នាក់ ដែលជាមេខ្យល់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពនាំប្រជាពលរដ្ឋខ្មែរ២៧នាក់ បម្រុងឆ្លងដែនខុសច្បាប់ចូលក្នុងទឹកដីថៃ តាមច្រកអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។ របាយការណ៍របស់ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះថា ដោយអនុវត្តតាមការណែនាំពីលោកឧត្តមសេនីយ៍ទោ…

ទំនិញហួសកាលបរិច្ឆេទការប្រើប្រាស់ និងម្ហូបអាហារមានផ្ទុកសារធាតុគីមីហាមឃាត់ជាច្រើន គីឡូក្រាម ត្រូវបានមន្ត្រីសាខា ក.ប.ប រកឃើញ និងដកហូត

ឧត្តរមានជ័យៈ យោងតាមផេករបស់ អគ្គ.ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និង បង្រ្កាបការក្លែងបន្លំ CCF ថ្ងៃទី0៩ ខែមិថុនា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប ខេត្តឧត្តរមានជ័យ ដោយមានការសហការពី មន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារសំរោង…

Update៖ តៃកុងងោកមួយភាំង! បណ្តាលឲ្យរថយន្តធ្លាក់អូរ ស្លាប់មនុស្ស២នាក់ និងរបួសជាច្រើននាក់ នៅខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យៈ នៅថ្ងៃពុធ ០៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៥ និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ ( រថយន្តក្រុងដឹកអ្នកដំណើរក្រុមហ៊ុន អ៊ូខុង ធ្លាក់អូរដោយខ្លួនឯង ) មួយកើតឡើងលើកំណាត់ផ្លូវជាតិលេខ៦៧B ចន្លោះបង្គោលគីឡូម៉ែត្រលេខ…

ជាងសិប្បកម្មម្នាក់ កំពុងជិះកង់ហាត់ប្រាណ ត្រូវរថយន្តដឹកផ្សិតប៉ក់ ម៉ាកសាំយ៉ុងបុក បណ្តាលឲ្យរងរបួសធ្ងន់

ឧត្តរមានជ័យៈ នៅវេលាម៉ោ៥និង១៥នាទីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្ត១គ្រឿង បើកបុកកង់អ្នកជិះហាត់ប្រាណ ដែលមាន ទិសដៅស្របគ្នា បណ្តាលឲ្យរងរបួសធ្ងន់ នៅចំណុចភូមិទួលកណ្ដាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាក សាំយ៉ុងពណ៌លឿង ពាក់ផ្លាកលេខភ្នំពេញ ២AT:៦១៧៨…

ស្រ្តីវ័យ២៣ឆ្នាំម្នាក់ ស៊ីឈ្នួលជម្រះស្មៅដំឡូង ត្រូវរន្ទះបាញ់ស្លាប់ ខណៈមេឃកំពុងធ្លាក់ភ្លៀង

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នារីម្នាក់ព្រោះតែជីវភាពប្រចាំថ្ងៃ បានទៅស៊ីឈ្នួលដកស្មៅដំឡូងឲ្យគេ ត្រូវរន្ទះបាញ់ស្លាប់ ខណៈមេឃកំពុងធ្លាក់ភ្លៀង ។ ហេតុការណ៍គ្រោះថ្នាក់ដោយរន្ទះបាញ់នេះ បានកើតឡើងនៅវេលាម៉ោង៣និង៣០នាទីល្ងាច ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នៅចម្ងាយប្រមាណ៥០០ម៉ែត្រខាងត្បូងភ្នំចង្រ្កានយក្ស ក្នុងភូមិសាស្ត្រ ឃុំបន្ទាយអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។…

បុរសម្នាក់រងរបួសធ្ងន់បន្ទាប់ពីរថយន្តបុកជាមួយម៉ូតូនៅខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យៈ នៅវេលាម៉ោង២និង៤៩នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ មានករណី គ្រោះថ្នាក់ចរាចរ មួយកើតឡើងលើកំណាត់ផ្លូវជាតិលេខ ៦៧B ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១១៧ – ១១៨ ស្ថិតក្នុង ភូមិលំទងថ្មី ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ បង្កឡើង រវាងរថយន្ត…

បុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ ខណៈបណ្ដើរឆ្កែទៅប្រមាញ់សត្វព្រៃ និងរើសផ្លែសំរង ខណៈពេលមេឃមានភ្លៀងផ្គររន្ទះ

ឧត្ដរមានជ័យៈ នៅវេលាម៉ោង ៨និង៣៥នាទីព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងភូមិគោល ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ មានករណីរន្ទះបាញ់ស្លាប់មនុស្ស និងសត្វឆ្កែ។ ជនរងគ្រោះឈ្មោះ រើត រៀន ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិគោកសំរេច…