ករណីផ្ទុះមីនតោន បណ្តាលឲ្យអ្នកបើកបរ ត្រាក់ទ័រម្នាក់របួសធ្ងន់

ឧត្តរមានជ័យៈ យោងតាមផេក អាជ្ញាធរមីន បានឲ្យដឹងថា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០៤និង២០នាទីល្ងាច មានហេតុការណ៍ផ្ទុះមីនតោន នៅភូមិត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានបណ្តាលឱ្យអ្នកបើកបរត្រាក់ទ័រម្នាក់របួសធ្ងន់ នៅពេលដែលជនរងគ្រោះ កំពុងបើកបរត្រាក់ទ័រស៊ីឈ្នួលភ្ជួរដីចម្ការ ។ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនមកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង…

បង្រ្កាបក្មេងទំនើងចំនួន០៧នាក់ ក្រោយធ្វើសកម្មភាពដេញកាប់គ្នា ធ្វើឲ្យខូចសណ្តាប់ធ្នាប់សង្គម

ឧត្តរមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៣ និង៣០នាទី ក្រោយពីទទួលព័ត៌មានថា នៅចំណុចភូមិទឹកជុំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មានក្រុមក្មេងទំនើងមួយក្រុមមានគ្នាចំនួន ០៧នាក់ បានផឹកស៊ីទាស់សម្តីគ្នារួចយកដាវសាម៉ូរ៉ៃ និងកាំបិតខ្វែវ ដេញកាប់គ្នា រួចនាំគ្នារត់គេចខ្លួនអស់…

ស្រ្តីម្នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន

ឧត្តរមានជ័យៈ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក លី ដារិទ្ធ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅភូមិពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទខេត្ត ឧត្តរមានជ័យ និងនៅរង្វង់មូលអន្លង់វែង ស្ថិតនៅភូមិអូរជីក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យដោយបានឃាត់ខ្លួន…

រកឃើញនិងដកហូតទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់នៅរាជធានី ខេត្តចំនួន០៤

ភ្នំពេញៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា ដើម្បីបន្តការការពារសុវត្ថិភាព សុខភាពប្រជាពលរដ្ឋ និងការពារអ្នកប្រើប្រាស់ ពីបុគ្គលធ្វើធុរកិច្ចមិនសុចរិត នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ មន្ត្រីស៊ើបអង្កេត ក.ប.ប. រាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តកោះកុង និងខេត្តឧត្តរមានជ័យ បន្តចុះត្រួតពិនិត្យយ៉ាងសកម្មក្នុងរាជធានី…

មន្ត្រីជំនាញបន្តរកឃើញ សាប៊ូ ឡេ និងម្សៅ ដែលខូចគុណភាពនៅលើទីផ្សារ ចំនួន០២ខេត្ត

កំពតៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា ក្រោយពីបានបន្តចុះ ត្រួតពិនិត្យទំនិញ តាមបណ្ដាផ្សារមួយចំនួន ក្នុងខេត្តកំពត និងខេត្តឧត្តរមានជ័យ មន្ត្រីក.ប.ប. បានរកឃើញនូវទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ដូចជា សាប៊ូ ឡេ និងម្សៅ សរុបចំនួន ២១.៤០គីឡូក្រាម ។…

មន្ត្រីជំនាញដកហូត ទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងក្លែងក្លាយ…

យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាការក្លែងបន្លំ CCF បានឲ្យដឹងថា ទំនិញខូចគុណភាពប្រមាណ ១,១៨៦គីឡូក្រាម និងអាល់កុលក្លែងក្លាយចំនួន ១៨៣.៥០លីត្រត្រូវបានដកហូត មន្ត្រីក.ប.ប. បានចុះត្រួតពិនិត្យតាមបណ្ដាផ្សារ ក្នុងខេត្តប៉ៃលិន ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តកែប និងខេត្តត្បូងឃ្មុំនៅថ្ងៃទី២០ ខែ តុលា ឆ្នាំ២០២១នេះ ដើម្បីទប់ស្កាត់ការដាក់ចរាចរនូវទំនិញខូចគុណភាព…

ទំនិញចម្រុះខូចគុណភាព ភេសជ្ជៈមានជាតិអាល់កុល និងគ្មានជាតិអាល់កុល ត្រូវមន្ត្រីជំនាញដកហូត

យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា ភេសជ្ជៈមានជាតិអាល់កុល និងគ្មានជាតិអាល់កុលប្រមាណ ២៩៨ លីត្រ អាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៥៩ លីត្រ និងទំនិញចម្រុះខូចគុណភាពនិងហួសកាលបរិច្ឆេទប្រើប្រាស់ប្រមាណ ២៥.៧៤ គីឡូក្រាមត្រូវបានធ្វើការដកហូត និងកម្ទេចចោល ដើម្បីធានាការពារផលប្រយោជន៍ សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងការយល់ដឹងពាក់ព័ន្ធអំពើមិនសុចរិត…

សត្វប្រើសស្បូវញីមួយក្បាល ជាប់អន្ទាក់ព្រាននៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ត្រូវបានជួយសង្គ្រោះ

សត្វប្រើសស្បូវញីមួយក្បាល ដែលជាប់អន្ទាក់ព្រាននៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ក្នុង ភូមិសាស្ត្រខេត្តឧត្តរមានជ័យត្រូវបានជួយសង្គ្រោះនិងបានព្រលែងចូលទៅក្នុងព្រៃធម្មជាតិវិញប្រកបដោយសុវត្ថិភាព កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២១។ នេះគឺជាការថ្លែឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាននៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១នេះ ដោយ បានបញ្ជាក់ថា ប្រើសញី នេះមានទម្ងន់ប្រមាណពី១៥០ ទៅ២០០គីឡូក្រាម ត្រូវបានមន្ត្រី…

អាជ្ញាធរខេត្តឧត្តរមានជ័យ ប្រកាសស្វែងរកបុគ្គលវិជ្ជមានកូវីដ-១៩ ចំនួន០១នាក់ ដែលលួចរត់ចេញពីមណ្ឌលព្យាបាល

រដ្ឋបាលខេត្តឧត្តរមានជ័យ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ឧត្តរមានជ័យឲ្យបានជ្រាបថា ក្នុងចន្លោះពេលកំពុងមានធ្លាក់ភ្លៀងរលឹមនាវេលាយប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ មានករណីអ្នកជំងឺកូវីដ-១៩ ចំនួន០១នាក់ ឈ្មោះ ព្រំ សុធារិទ្ធ ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ…

សមត្ថកិច្ចជំនាយបង្ក្រាបបទល្មើសចរាចរសត្វ និងផលិតផលចេញពីសត្វខុសច្បាប់ នៅស្រុកបាធាយ ខេត្តកំពង់ចាម

ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចរាចរសត្វ និងផលិតផលមានដើមកំណើតពីសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃុមន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ចុះស្ទាក់ចាប់រថយន្តមួយគ្រឿង ម៉ាក HYUNDAI ពណ៍ស ជាប្រភេទរថយន្តដឹកទំនិញចំណុះ២០តោន(V1) ពាក់ស្លាកលេខកំពង់ចាម៣A ៩៩៨៣ បានដឹកផលិតផលកែច្នៃពីសត្វ(ប្រហិត)ចំនួនសរុប១៨,៤៥៤គីឡូក្រាម ( ហតដកសាច់ក្ដាម៧,៥០៤គីឡូក្រាម និងហតដកសាច់មាន់១០,៩៥០គីឡូក្រាម) ឃាត់នៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម…