កម្លាំងនគរបាលឃាត់ជនសង្ស័យម្នាក់ ករណីរំលោភសម្លាប់ក្មេងស្រីរងគ្រោះ រួចយកសាកសពទៅបោះចោលក្នុងទឹកត្រពាំង

ឧត្តរមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៧និង៤០នាទី មានប្រជាពលរដ្ឋរាយការណ៍ បានប្រទះឃើញសាកសពអណ្តែតទឹក នៅចំណុចត្រពាំងតាឌួង ចម្ងាយ ១៥០០ម៉ែត្រ ខាងលិចភូមិរលំវែង ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ…

ឧត្តរមានជ័យ ៖ នគរបាលស្រុកចុងកាល់ ចុះចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ពាក់ព័ន្ធករណីរំលោភសម្លាប់

ឧត្តរមានជ័យ ៖ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៧និង៤០នាទី មានប្រជាពលរដ្ឋរាយការណ៍បានប្រទះឃើញសាកសពអណ្តែតទឹកនៅចំណុចត្រពាំងតាឌួង ចម្ងាយ ១៥០០ម៉ែត្រ ខាងលិចភូមិរលំវែង ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងជំនាញផែនព្រហ្មទណ្ឌ និងនៃអធិការដ្ឋាននគរបាលស្រុកចុងកាល់…

អាល់កុលក្លែងក្លាយ និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួន ត្រូវបានមន្ត្រីជំនាញ រកឃើញនៅផ្សារសំរោង តាមម៉ាត និងឱសថស្ថាន

ឧត្តរមានជ័យៈ យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា នៅថ្ងៃចន្ទ ៦កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តឧត្តរមានជ័យ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត…

សម្តេចតេជោ ហ៊ុន សែន បានសម្រេចបន្តផ្តល់ជំនួយឧបត្ថម្ភជាថវិកាចំនួន ២៤៩០លានរៀលទៀត ដល់បណ្តាខេត្តចំនួន២២ ដើម្បីរៀបចំធ្វើចត្តាឡីស័ក

នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបន្តផ្តល់ជំនួយឧបត្ថម្ភជាថវិកាចំនួន ២៤៩០លានរៀលទៀត ដល់បណ្តាខេត្តចំនួន២២ ដើម្បីរៀបចំធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី១៦ ដល់២២ ខែឧសភា ឆ្នាំ២០២១។ គួរបញ្ជាក់ផងដែរថា ខេត្តទាំង២២នោះមាន៖ ខេត្តបាត់ដំបង ទទួលបាន ២៨០លានរៀល,…

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បានបន្តចាត់តាំងកម្លាំងចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

ឧត្តរមានជ័យ៖ នៅថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២១នេះ ឧត្ដមសេនីយ៍ទោ តន់ ញាន មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងឧត្តរមានជ័យ បានបន្តចាត់តាំងកម្លាំង ប្រមាណ៣៥នាក់ សហការជាមួយក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា ប្រចាំច្រកអូរស្មាច់ ថ្មដូន និងជប់គគី ព្រមទាំងសហការជាមួយ កងពលតូចដឹកជញ្ជូនលេខ៩៩ កងកម្លាំងចម្រុះ មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន ក្នុងការដឹកជញ្ជូនប្រជាពលករខ្មែរ…

អាជ្ញាធរនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ បានទទួលបានបុរាណវត្ថុពីព្រះសង្ឃគង់នៅវត្តរួតចំប៉ី

នាថ្ងៃចន្ទ ១៤ រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័កព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ លោក ហុង យឿន ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ បានដឹកនាំមន្រ្តីការិយាល័យបេតិកភណ្ឌ ចុះធ្វើការប្រគល់ និងទទួលបុរាណវត្ថុចំនួន ៦ ដុំ/រូប ពីព្រះសង្ឃគង់នៅវត្តរួតចំប៉ី ដើម្បីយកមកថែរក្សាទុកជាសម្បត្តិបេតិកភណ្ឌជាតិយើងទាំងអស់គ្នា។…

ឪពុកម្តាយមិននៅផ្ទះ កូនស្រីម្នាក់យកភ្លើងដុតស្រមោច នៅជញ្ជាំងផ្ទះស្បូវ បណ្តាលឲ្យឆេះខ្ទេចទាំងស្រុង

ឧត្តរមានជ័យៈ នៅវេលាម៉ោង៨ និង១០នាទី ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆេះផ្ទះមួយខ្នង បណ្តាលឲ្យឆេះខ្ទេចទាំងស្រុង មានទទឹង០៤ម៉ែត្រ និងបណ្តោយ ០៥ម៉ែត្រ ធ្វើពីឈើប្រក់ស្បូវ ស្ថិតនៅក្នុងភូមិរំចេកលិច ឃុំស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ ។ ករណីខាងលើនេះ មូលហេតុបណ្តាលមកពីឪពុកម្តាយមិននៅផ្ទះ កូនស្រីម្នាក់…

អ្នកធ្វើដំណើរចូលភូមិសាស្ត្រខេត្តសៀមរាបត្រូវចូលរួមពិនិត្យសុខភាពបឋម និងស្រង់ទិន្នន័យ ក្នុងករណីសង្ស័យអាចត្រូវយកសំណាក ឬធ្វើចត្តាឡីស័ក

សូមអ្នកធ្វើដំណើរចូលភូមិសាស្ត្រខេត្តសៀមរាបចូលរួមពិនិត្យសុខភាពបឋម និងស្រង់ទិន្នន័យ ក្នុងករណីសង្ស័យអាចត្រូវយកសំណាក ឬធ្វើចត្តាឡីស័ក អាស្រ័យទៅតាមការណែនាំរបស់មន្ត្រីសុខាភិបាល តាមរយៈសេចក្តីជូនដំណឹងលេខ៩៦២/២១ សជណ ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា សេចក្តីណែនាំលេខ០០៧/២១ សណន ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តសៀមរាប ត្រូវបាននិរាករណ៍។ ជាមួយគ្នានេះរដ្ឋបាលខេត្តសៀមរាប បន្តដាក់ប៉ុស្តិ៍ពិនិត្យសុខភាពបឋម…

ភ្លៀងលាយខ្យល់កន្រ្តាក់បានបណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ២៦ខ្នង នៅស្រុកបន្ទាយអំពិល

ឧត្តរមានជ័យៈ យោងតាមផេករបស់ ក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ល្ងាច មានភ្លៀងធ្លាក់កម្រិតខ្សោយលាយឡំ និងខ្យល់កន្រ្តាក់បានបណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ២៦ខ្នង ស្ថិតនៅភូមិប្រាសាទល្បើក បេង ទំនប់ចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ៕  

ករណីរថយន្តដាច់ហ្រ្វាំងបណ្ដាលឲ្យក្រឡាប់​ នៅស្រុកអន្លង់វែង

ឧត្តរមានជ័យៈ នៅវេលាម៉ោង ៩និង០០នាទីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់កើតឡើងលើផ្លូវលេខ៦៧B ចន្លោះបង្គោលគីឡូលេខ(១៣២~១៣៣) ស្ថិតក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ បង្កឡើងដោយរថយន្តម៉ាក HINO សណ្តោង ពណ៌ស ពាក់ស្លាកលេខ 70-9573 ដឹកជីចេញពីច្រកអន្តរជាតិជាំ ខូចខាតធ្ងន់ ១-…