នគរបាលប្រចាំការឈរជើងនៅគោលដៅតេជោភ្នំឆ័ត្រ បានដើរល្បាតប្រទះឃើញរថយន្ត០១គ្រឿងដឹកពលករចំនួន១១នាក់ទៅថៃ ឃាត់យកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក
បន្ទាយមានជ័យ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកស្វាយចេក ឈរជើងនៅគោលដៅខ្លោងទ្វារចូលភូមិតេជោភ្នំឆ័ត្រ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែនគោកចំការគ នៃវរសេនាតូចការពារព្រំដែនគោកលេខ៩១១ នៅវេលាម៉ោង០៨និង៣០នាទីយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ បានដើរល្បាតនៅចំណុចចន្លោះភូមិដំណាក់កកោះនិងភូមិល្បើកស្វាយ ក្នុងឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមាន ជ័យ បានវប្រទះឃើញរថយន្ត០១គ្រឿងមានដឹកពលករចំនួន១១នាក់ ក្នុងគោលបំណងឆ្លងដែនទៅប្រទេសថៃ ហើយបានធ្វើការឃាត់រថយន្តនិងមនុស្សយកមកធ្វើការសួរនាំ នៅអធិការដ្ឋាននគរបាលស្រុក ស្វាយចេក ។ យោងតាមរបាយការណ៍របស់…