ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ប្រចាំសប្តាហ៍ថ្ងៃទី១៧ កញ្ញា

ភ្នំពេញៈ ព្រឹត្តិការណ៍សំខាន់ៗអន្តរជាតិ ក្នុងរយៈពេល១សប្តាហ៍ដែល Post News សង្ខេបឡើងមកសម្រាប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦នេះ៖ ១១ កញ្ញា ជាថ្ងៃប្រវត្តិសាស្ត្រដ៏ជូរចត់បំផុតរបស់អាមេរិក គួរឲ្យរន្ធត់!! ISIS ចាប់ជនស៊ីវិលព្យួរនឹងទំពក់រួចអារកសម្លាប់់ពួកគេដូចសត្វជៀម ពិតជាព្រៃផ្សៃមែន! ISIS ប្រហារជីវិតមនុស្ស ៨នាក់ ដោយដាក់ក្នុងទ្រុងដែក រួចពន្លិចចូលទឹកសម្លាប់…

អតីតតារាម៉ូឌែលស្រីម្នាក់ ត្រូវបានជ្រើសតាំងជាប្រធានគណបក្សប្រឆាំងធំបំផុត នៅជប៉ុនលើកដំបូង

ជប៉ុនៈ លោកស្រី Renho មានអាយុ ៤៨ឆ្នាំ ជាអតីតតារាម៉ូឌែលស្រីម្នាក់ ត្រូវបានគណបក្សប្រឆាំង ដ៏ធំជាងគេ នៅក្នុងប្រទេសជប៉ុនបោះឆ្នោតជ្រើសតាំងធ្វើជាប្រធានគណបក្សស្ត្រីលើកដំបូង ជាមួយនឹងសំឡេងគាំទ្រដ៏ច្រើនលើសលប់។ នេះបើយោងតាមរយៈ សារព័ត៌មាន shanghaidaily ចេញផ្សាយនៅទី១៥ ខែកញ្ញា ឆ្នាំ២០១៦។ លោកស្រី Renho ទទួលបានការគាំទ្រ ៥០៣សំឡេង…

លោក កឹម សុខា ត្រូវតុលាការសម្រេចផ្តន្ទាទោស រយៈពេល៥ខែ និងពិន័យជាប្រាក់៨០ម៉ឺនរៀល

ភ្នំពេញៈ នៅម៉ោងប្រមាណ២រសៀលថ្ងៃនេះ សាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាផ្តន្ទាទោសលោក កឹម សុខា រយៈពេល៥ខែ និងពិន័យជាប្រាក់៨០ម៉ឺនរៀលបង់ចូលរដ្ឋ ពីបទ «បដិសេធក្នុងការចូលខ្លួន» តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីបានបើកសវនាការជំនុំជម្រះរឿងក្តីលោក កឹម សុខា នៅព្រឹកថ្ងៃទី០៩ ខែកញ្ញានេះ។ សូមជំរាបថា សវនាការជំនុំជម្រះក្តីលោក កឹម…

មនុស្ស ១៥៣នាក់ស្លាប់នៅក្នុងការប៉ះទង្គិចគ្នារវាងក្រុមប្រជែងនៅស៊ូដង់ខាងត្បូង

ស៊ុដង់ខាងត្បូងៈ អ្នកនាំពាក្យទាហានរដ្ឋាភិបាលបាននិយាយថា ការប្រយុទ្ធគ្នា រវាង កងទ័ពរដ្ឋាភិបាល និងកងកម្លាំងគណបក្សប្រឆាំង នៅក្នុងរដ្ឋ Jonglei ភាគខាងជើងប្រទេសស៊ូដង់ខាងត្បូងកាលពីថ្ងៃសុក្រមុន បានបន្សល់ទុកចំនួនអ្នកស្លាប់ ១៥៣នាក់។នេះបើយោងតាមសារព័ត៌មាន ស៊ីនហួចុះផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០១៦។ លោក Lul Ruai Koang បានអះអាងថាកងទ័ពឆាំងបានផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងបក្សប្រឆាំងកងទ័ពរំដោះប្រជាជនស៊ូដង់…

សកម្មជនពាក់របាំងមុខរូបលោកពូទីន ស្នើសុំសិទ្ធិជ្រកកោននៅអ៊ុយក្រែន

អ៊ុយក្រែន: អាជ្ញាធរអ៊ុយក្រែនបាននិយាយថា សកម្មជនគណបក្សប្រឆាំងជនជាតិ រុស្ស៊ីម្នាក់ បានស្នើសុំសិទ្ធិជ្រកកោននៅក្នុងប្រទេសអ៊ុយក្រែន គឺលោក Roman Roslovtsev ដែលគេ បានស្គាល់ថា ជាក្រុមតវ៉ាប្រឆាំងនឹងលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ដែលបុរសរូបនេះ បានពាក់ របាំងលោកពូទីន បានឆ្លងចូលទៅក្នុងប្រទេសអ៊ុយក្រែន មកពីប្រទេសបេឡារុស។ នេះបើយោងតាមការ ចេញផ្សាយដោយសារព័ត៌មាន…

មេដឹកនាំគណបក្សប្រឆាំងឥណ្ឌា ចូលមន្ទីរពេទ្យជាថ្មីម្តងទៀត

ឥណ្ឌាៈ ប្រធានគណបក្សប្រឆាំង “Congress Party ” សំខាន់របស់ប្រទេសឥណ្ឌា លោកស្រី Sonia Gandhi ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្នុងរដ្ឋធានីសារជាថ្មីម្តងទៀត។នេះបើយោងតាមសារព័ត៌មានស៊ីនហួ ចុះផ្សាយនៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៦។ វេជ្ជបណ្ឌិតបានឱ្យដឹងកាលពីថ្ងៃសុក្រថា លោកស្រីវ័យ៦៩ឆ្នាំរូបនេះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Sir Ganga Ram…

UN ជំរុញស៊ូដង់ បន្តការចរចាគ្នា បន្ទាប់ពីការបរាជ័យក្នុងការចរចាសន្តិភាព

យូអិន: អគ្គលេខាធិការអង្គការសហប្រជាជាតិលោក បានគីមូន កាលពីថ្ងៃពុធ បាន​ជំរុញឱ្យគ្រប់ភាគីទាំងអស់នៅក្នុងប្រទេសស៊ូដង់ ដើម្បីបន្តការចរចាគ្នា បន្ទាប់ពីពួកគេបានបរាជ័យ​ក្នុង​ការ​ឈាន​ដល់កិច្ចព្រមព្រៀង ស្តីពីបទឈប់បាញ់គ្នា។ នេះបើយោងតាមការចេញផ្សាយដោយ​សារព័ត៌មានចិន​ស៊ិនហួ នៅថ្ងៃទី១៨ សីហា ឆ្នាំ២០១៦។ កាលពីថ្ងៃទី៩-១៤ សីហានេះ រដ្ឋាភិបាលស៊ូដង់ ទាំងក្រុមប្រដាប់អាវុធនិងគណបក្សប្រឆាំងបានបើកកិច្ច​ប្រជុំតុមូលចុងក្រោយបំផុតនៃការចរចា ស្តីពីការរៀបចំបទឈប់បាញ់គ្នានៅក្នុងតំបន់ជម្លោះ South Kordofan, Blue…

មេដឹកនាំគណបក្សប្រឆាំងធំជាងគេរបស់ប្រទេសឥណ្ឌា ចេញពីមន្ទីរពេទ្យហើយ

ឥណ្ឌា: ប្រធានគណបក្សសមាជដែលគណបក្សប្រឆាំងធំជាងគេរបស់ប្រទេស​ឥណ្ឌា​​លោកស្រី Sonia Gandhi បានចេញពីមន្ទីរពេទ្យឯកជនមួយនៅទីក្រុងដេលី កាលពី​ព្រឹកថ្ងៃ​អាទិត្យនេះ ក្រោយពីបានទទួលស្គាល់ថា លោកស្រីបានដេកសម្រាកព្យាបាលរយៈពេល១០ថ្ងៃហើយ ​ដោយ​សារ​កើត​មានគ្រុនក្តៅ, កង្វះទឹកក្នុងខ្លួននិងរបួសស្មា។ នេះបើយោងតាមការចេញផ្សាយ​ដោយ​សារ​ព័ត៌មានចិនស៊ិន​ហួ នៅថ្ងៃទី១៤ សីហា ឆ្នាំ២០១៦។ លោកស្រីត្រូវបានផ្លាស់ប្តូរទៅមន្ទីរពេទ្យ Ganga Ram​ បន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីរពេទ្យ​ឯកជន​មួយ ដែលឈានមុខគេនៅក្នុងទីក្រុងដេលី កាលពីថ្ងៃទី០៣…

ថ្នាក់ដឹកនាំមកពីគណបក្សធំជាងគេពីរ ជួបពិភាក្សាគ្នាតាមទូរទស្សន៍

ក្រូអាតៈ មេដឹកនាំជាច្រើននាក់មកពីគណបក្សធំជាងគេពីររបស់ប្រទេសក្រូអាត កាលពីថ្ងៃសុក្រ បានធ្វើការពិភាក្សាគ្នាមួយនៅតាមទូរទស្សន៍ ក្នុងយុទ្ធនាការមួយនៅមុនពេលការរៀបចំការបោះឆ្នោតថ្នាក់ជាតិនៅថ្ងៃទី ១១ ខែកញ្ញាខាងមុខ។នេះបើយោងតាមសារព័ត៌មានស៊ីហួចុះផ្សាយនៅថ្ងៃទី ១៣ ខែសីហាឆ្នាំ ។ លោក Zoran Milanovic ប្រធានគណបក្សប្រឆាំងសង្គមប្រជាធិបតេយ្យក្រូអាត (SDP) និង លោក Andrej Plenkovic ដែលបានជ្រើសតាំងថ្មី…

កូរ៉េខាងត្បួងកំពុងខ្វែងគំនិតគ្នា ក្នុងការដាក់ពង្រាយ THAAD

កូរ៉េខាងត្បួងៈ ប្រជាជនកូរ៉េខាងត្បូងដែលប្រឆាំងការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល(THAAD) នៅក្នុងប្រទេស កំពុងត្រូវបានគេជេរប្រមាថ ថាជាអ្នកដើរតាមកូរ៉េខាងជើងទាំងងងឹតងងុល ឬ ថាជាជនក្បត់ ឡប់ទឡែ។ចលនាបះបោយ៉ាងដូច្នេះ កំពុងត្រូវបានជំរុញ ដោយស្ថាប័នផ្សាព្វផ្សាយអភិរក្សក្នុងស្រុកមួយចំនួន។ នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ ២០១៦។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Park Geun Hye បានសម្រេចចិត្ត…