ករណីយុវជនម្នាក់ឡើងសម្ពាធឈាមខ្លាំង បណ្ដាលឲ្យស្លាប់ នៅខេត្តសៀមរាប

សៀមរាបៈ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១១និង៣០នាទីព្រឹក មានករណីមនុស្សដេកស្លាប់ ស្ថិតក្នុងបន្ទប់លេខ២០ ក្រុមទី៣ ភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។ ជនរងគ្រោះឈ្មោះ សាន់ នីម ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ សិស្ស…

ភ្ញាក់ផ្អើល! បុរសម្នាក់ ធ្លាក់ពីលើអង្រឹង បណ្តាលឲ្យដាច់ខ្យល់ស្លាប់ នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់ៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ជនរងគ្រោះឈ្មោះកែ ទីទី ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិបន្ទាយដីក្រោម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានដេកស្លាប់នៅចំណុចក្រោមផ្ទះរបស់ឈ្មោះងឹម សុធី ភេទស្រី ស្ថិតក្នុងភូមិប្រឡាយធំ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៣និង១៥នាទី…

ព្រះសង្ឃមួយអង្គ សុគតលើផ្ទះ ខណៈនិមន្តមកលេងញោមលោកនៅផ្ទះ

ព្រៃវែងៈ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ព្រះសង្ឃសាមណេរមួយអង្គ បានសុគតនៅលើផ្ទះ ខណៈនិមន្តមកលេងញោមលោកនៅផ្ទះ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោងប្រហែល៣ទៀបភ្លឺ នៅចំណុចផ្ទះឈ្មោះហោ ហ៊ាន ភេទប្រុសអាយុ ៤១ឆ្នាំ ត្រូវជាឪពុក នៅភូមិគោកគង់កើត ឃុំគោកគង់លិច ស្រុកកញ្ច្រៀច។ ព្រះសង្ឃសាមណេរ ព្រះនាម…

បុរសម្នាក់ បាត់ពីផ្ទះមួយថ្ងៃ ស្រាប់តែប្រទះឃើញដេកស្លាប់ នៅក្រោមដើមស្វាយចន្ទី

ពោធិ៍សាត់ៈ​ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា​ សាកសពបុរសម្នាក់ដេកស្លាប់នៅចំណុចក្រោមដើមស្វាយចន្ទីដោយសង្ស័យខ្យល់គ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៣​ ខែមេសា​ ឆ្នាំ២០២០ ស្ថិតក្នុងភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ ប្រភពព័ត៌មានពីអ៊ុំស្រីឈ្មោះ​ ក្លុយ ស៊ូ អាយុ៦៣ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតឡើងហេតុជនរងគ្រោះឈ្មោះសួ គឹម ភេទប្រុស…

ករណីស្រី្តម្នាក់ដេកស្លាប់នៅផ្ទះដោយសារ…

សៀមរាបៈ នៅវេលាម៉ោង ៣និង៣៦នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ មានករណីស្រ្តីម្នាក់គាំងបេះដូង ដេកស្លាប់នៅផ្ទះ ស្ថិតក្នុងភូមិព្រៃទទឹង ឃុំចាឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប។ ជនរងគ្រោះឈ្មោះ ឆាវ ស៊ាម ភេទស្រី អាយុ ៥៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។ ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើកោសល្យវិច័យ…

ជនជាប់ពន្ធនាគារម្នាក់ ដេកស្លាប់ ក្នុងមន្ទីរពេទ្យបង្អែកជ័យជំនះ

កណ្ដាលៈ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ បានចុះពិនិត្យសាកសព ជនជាប់ពន្ធនាគារ ស្លាប់ ក្នុងមន្ទីរពេទ្យបង្អែកជ័យជំនះ។ សពឈ្មោះ រឿន រតនា ហៅ ខ្មាន់ ភេទប្រុស អាយុ២៨ ឆ្នាំ មានទីលំនៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់…

Update៖ អាសូរណាស់! បុរសម្នាក់ដេកស្លាប់ ដោយសារអត់អាហារច្រើនថ្ងៃក្នុងព្រៃ មិនទាន់រកសាច់ញាតិឃើញទេ

ភ្នំពេញៈ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៦និង៤៥នាទី មានករណីប្រទះឃើញមនុស្សដេកស្លាប់ ត្រង់ចំណុចក្នុងព្រៃសង្កែ ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សាកសពមិនទាន់ស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល ៣០ឆ្នាំ ដេកស្លាប់ទាំងអាក្រាតកាយ ។ តាមការកោសល្យវិច័យរបស់…

បុរសម្នាក់ ដេកស្លាប់ក្នុងអង្រឹង

ត្បូងឃ្មុំៈ កាលពីវេលាម៉ោង ៥ល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ បានដេកស្លាប់ ក្នុងអង្រឹង ស្ថិតក្នុងភូមិត្រពាំងធំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ជនរងគ្រោះឈ្មោះ ដន បញ្ញា ភេទប្រុស អាយុ ៤៥ឆ្នាំ មានស្រុកកំណើតភូមិ-ឃុំកើតហេតុ មុខរបរធ្វើស្រែ។ មូលហេតុ៖…

បុរសម្នាក់ ឃើញដើរសុខៗ ស្រាប់ដួលស្លាប់ នៅមុខប្រសាទបន្ទាយស្រី

សៀមរាបៈ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៨និង០០នាទីព្រឹក ត្រង់ចំណុចមុខប្រាសាទបន្ទាយស្រី ក្នុងភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានករណីបុរសម្នាក់ បានដើរសុខៗ ស្រាប់ដួលផុតដង្ហើមតែម្ដង ។ ជនរងគ្រោះឈ្មោះ ព្រឹក ព្រួន ភេទប្រុស អាយុ…

ជនជាតិបង់ក្លាដេស្តម្នាក់ដេកស្លាប់ ក្នុងផ្ទះកម្មករសំណង់ការដ្ឋានក្រុមហ៊ុន ប៊ូ យ៉ុង

ភ្នំពេញៈ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៥និង៣០នាទី មានករណីជនជាតិបង់ក្លាដេស្តម្នាក់ដេកស្លាប់ ចំណុចក្នុងផ្ទះកម្មករ សំណង់ការដ្ឋានក្រុមហ៊ុនប៊ូយ៉ុង ផ្លូវសហពន្ធ័រុស្ស៊ី ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ALOM JAHANGIR ភេទប្រុស អាយុ ៤៦ឆ្នាំ…