បើបានញ៉ាំមួយក្នុងចំណោមអាហារទាំង៥ប្រភេទនេះ រាងកាយរបស់អ្នកនឹងគ្មានជាតិពុលឡើយ
ដោយសារតែរវល់នឹងប្រកបការងារចិញ្ចឹមជិវិត ធ្វើឲ្យមនុស្សភាគច្រើនគ្មានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើលំហាត់ប្រាណ ដើម្បីបញ្ចេញជាតិពុលពីក្នុងខ្លួនឡើយ ហើយគួបផ្សំនឹងការទទួលទានអាហារដែលសម្បូរសារធាតុគីមីទៀតនោះ រាងកាយត្រូវប្រឈមគ្រោះថ្នាក់កាន់តែខ្លាំងបន្ថែមទៀត។ ដូច្នេះ ដើម្បីកាត់បន្ថយហានិភ័យនៃផ្សេងៗដែលកើតមានឡើងនៅលើរាងកាយ អ្នកគួរតែលាងសម្អាតជាតិពុលចេញពីរាងកាយជាប្រចាំ។ ប៉ុន្តែតើគួរលាងសម្អាតយ៉ាងម៉េចទៅ? បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា ក្នុងចំណោមអាហារទាំង៥ប្រភេទនេះ អាចជួយលាងសម្អាតជាតិពុលចេញពីរាងកាយមានប្រសិទ្ធភាពបំផុត។ ១.ផ្លែប៊ឺរ សត្វថ្ងៃនេះ យើងសង្កេតឃើញថា ផ្លឺប៊ឺរ ត្រូវបានគេប្រើប្រាស់នៅក្នុងអាហារច្រើនប្រភេទ រួមទាំងទឹកក្រឡុកផងដែរ។…