សមត្ថកិច្ចចុះត្រួតពិនិត្យផលិតផលទំនិញ នៅផ្សារថ្មគោល និងផ្សារទំនើបTK!

បាត់ដំបងៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា កាលពីថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបង បានសហការជាមួយ មន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរ ដែនដី បានចុះត្រួតពិនិត្យផលិតផលទំនិញដាក់តាំងលក់ ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់និងទំនិញជាម្ហូបអាហារដែលដាក់សារធាតុ…

សមត្ថកិច្ចបន្តរកឃើញ ផ្កាគូឆាយមានជាតិគីមី និងដកហូតបានទំនិញខូចគុណភាពចម្រុះ ជាច្រើនមុខ

បាត់ដំបងៈ​ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថាថ្ងៃទី៩​ ខែមិថុនា​ ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបង បានសហការជាមួយរថយន្តមន្ទីរពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូល មន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរ ដែនដី បានចុះត្រួតពិនិត្យផលិតផលទំនិញដាក់តាំងលក់ ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់​ និងទំនិញជាម្ហូបអាហារដែលដាក់សារធាតុ គីមី ហាមឃាត់។ ការត្រួតពិនិត្យនេះធ្វើឡើងនៅផ្សារមោងឬស្សី ស្រុកមោងឫស្សីខេត្តបាត់ដំបង ដោយដកហូតទំនិញខូចគុណភាពចម្រុះប្រមាណ…

សមត្ថកិច្ចចុះពិនិត្យ​សិប្បកម្មតៅហ៊ូ ពពុះសណ្តែក ទឹកសណ្តែក ដែលពុំទាន់មានច្បាប់គ្រប់គ្រាន់មួយកន្លែង!

ភ្នំពេញៈ នៅរសៀល ថ្ងៃ៧ ខែមិថុនា ឆ្នាំ២០១៨ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និង( គ ប ផ ក ) ចុះត្រួតពិនិត្យសិប្បកម្មតៅហ៊ូ ពពុះសណ្តែក ទឹកសណ្តែក ស្ថិតនៅទីតាំងផ្ទះលេខ ៣២ ផ្លូវលេខ៥២៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។…

សមត្ថកិច្ចចុះត្រួតពិនិត្យទំនិញ នៅផ្សារសាមគ្គី និងហាងលក់ទំនិញមួយចំនួនទៀតក្នុងខណ្ឌទួលគោក!

​ភ្នំពេញៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃ ពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ មន្រ្តីកាំកុងត្រូលសាខាផែស្ងួតចុងទីភ្នំពេញ និងសាខាកាំកុងត្រូលរាជធានីភ្នំពេញ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារសាមគ្គី និងហាងលក់ទំនិញមួយចំនួនទៀតក្នុងខណ្ឌទួលគោក ចុះត្រួតពិនិត្យទំនិញស្រាវជ្រាវទប់ស្កាត់នូវកាហ្វេនិង…

​សមត្ថកិច្ចចុះត្រួតពិនិត្យ ផលិតផលទំនិញ ម្ហូបអាហារ នៅផ្សារពោធិ៍ចិនតុង!

ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នាព្រឹកថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០១៨ មន្ត្រីសាខាកាំកុងត្រូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធចុះត្រួតពិនិត្យ គុណភាព សុវត្ថិភាព ផលិតផលទំនិញ ម្ហូបអាហារ បន្លែ…

សមត្ថកិច្ចរកឃើញ កំប៉ុងMEDICONSERVE កំប៉ុងគ្រាប់ធញ្ញជាតិម៉ាកContel ​ហួសកាលបរិច្ឆេទ នៅផ្សារទំនប់រលក

ព្រះសីហនុៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តព្រះសីហនុ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យទៅលើម្ហូបអាហារវេចខ្ចប់ស្រាប់ ដែលដាក់តាំងលក់នៅតាមផ្ទះតាមផ្លូវឧតុនិយម និងធ្វើតេស្តបឋមលើគ្រឿងសមុទ្រស្រស់(បង្គារ…

កម្លាំងកងរាជអាវុធហត្ថ ចុះបង្រ្កាបទីតាំងការដ្ឋានរ៉ែខុសច្បាប់ នៅស្រុកភ្នំព្រឹក!

បាត់ដំបងៈ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថស្រុកភ្នំព្រឹក សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងអាវុធហត្ថខេត្ត ក្រសួងរ៉ែនិងថាមពល ក្រសួងបរិស្ថាន កម្លាំងនគរបាលខេត្ត បានចុះបង្រ្កាបទីតាំងការដ្ឋានរ៉ែមានចំនួន៥គោលដៅ (គ្មានអាជ្ញាប័ណ្ណ៤,មានអាជ្ញាប័ណ្ណ១គោលដៅ) និងបំផ្លាញចោល១គោលដៅ ដែលមានម្ចាស់ទីតាំងឈ្មោះដូចខាងក្រោម ៖ ១-ឈ្មោះ ខេង សុវណ្ណ ក្នុងភូមិបារាំងធ្លាក់ ឃុំបារាំងធ្លាក់…

លក្ខខណ្ឌ៤ចំណុចធ្វើឲ្យមនុស្សស្រីប្រឈមនឹងជំងឺមហារីកអូវែ

ភាគច្រើនជំងឺមហារីកអូវែ កើតឡើងចំពោះមនុស្សស្រីដែលមានអាយុចាប់ពី ៤០ ទៅ ៥០ឆ្នាំ ហើយវាអាចបង្កឲ្យអ្នកជំងឺបាត់បង់ឱកាសក្នុងការមានកូន។ អ្នកជំនាញបានបង្ហាញថា ថ្វីត្បិតតែអ្នកជំងឺមហារីកអូវែ មានករណីតិចជាជំងឺមហារីកផ្សេងៗក៏ពិតមែន ប៉ុន្តែអត្រានៃការស្លាប់មានកម្រិតខ្ពស់បំផុត។ ហេតុនេះហើយ ទើបស្ត្រីត្រូវបានផ្តល់អនុសាសន៍ឲ្យត្រួតពិនិត្យសុភាពឲ្យបានទៀងទាត់ ជាពិសេសមនុស្សដែលស្ថិតនៅក្នុងលក្ខខណ្ឌដូចខាងក្រោមនេះ។ លើសទម្ងន់ ឬធាត់ ការលើសទម្ងន់ ឬធាត់ អាចបង្កើនហានិភ័យខ្ពស់នៃការវិវត្តទៅរកជំងឺមហារីកក្រពេញអូវែ ជាងស្ត្រីដែលមានទម្ងន់ធម្មតា។ មូលហេតុ…

សមត្ថកិច្ច បន្តរកឃើញបង្គាក្រៀម ខូចគុណភាព នៅលើទីផ្សារ!

ស្វាយរៀងៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃ​អង្គារ​ ១៥កើត​ ខែជេស្ឋ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨​ នេះ មន្រ្តីសាខាកាំកុងត្រូលខេត្តស្វាយរៀងបានចុះពិនិត្យមុខទំនិញជាច្រើនមុខ ដែលបានដាក់លក់នៅក្នុងផ្សា​រប្រសូត្រ ស្រុកស្វាយទាប និងផ្សារជីភូ ក្រុងបាវិត តែមិនបានរកឃើញសារ​ធាតុគីមីដាក់​ក្នុងម្ហូបអាហា​រនោះទេ…

ថ្មីទៀតហើយ! សមត្ថកិច្ចចុះត្រួតពិនិត្យទំនិញមុខម្ហូបតាមផ្សារ រកឃើញ មើមឆៃថាវ មានសារធាតុគីមី

ភ្នំពេញៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃ អង្គារ ១៥កើត​ ខែជេស​្ឋ​ ឆ្នាំច សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ​ និងសាខាកាំកុងត្រូលរាជធានីភ្នំពេញ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារព្រែកលាបខណ្ឌជ្រោយចង្វារ ចុះត្រួតពិនិត្យទំនិញស្រាវជ្រាវទប់ស្កាត់នូវកាហ្វេនិង ទំនិញខូចគុណភាព ដែល…