ករណីបំផ្ទុះគ្រាប់បែក និងបាញ់ប្រហារមួយនៅអ៊ីរ៉ាក់ ស្លាប់មនុស្ស ៨៣ នាក់ និងរបួស ៩៣ នាក់

អ៊ីរ៉ាក់ៈ ប្រភពពីមន្ទីរពេទ្យខេត្តមួយ បាននិយាយថា មនុស្សរហូតដល់ ៨៣ នាក់ ត្រូវបានសម្លាប់ ខណៈដែល ៩៣ នាក់ទៀតបានរងរបួស បន្ទាប់ពីករណីបំផ្ទុះគ្រាប់បែកក្នុងរថយន្ត និងការបាញ់ប្រហារមួយ កាលពីថ្ងៃព្រហស្បតិ៍ នៅជិតទីក្រុង Nasriyah ក្នុងខេត្ត Dhi Qar ភាគខាងត្បូងប្រទេសអ៊ីរ៉ាក់។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ…

កូរ៉េខាងជើង គំរាមប្រើអាវុធនុយក្លេអ៊ែរ បាញ់ពន្លិចប្រទេសជប៉ុន និងកាច់បំបាក់ធ្មុងអាមេរិក

កូរ៉េៈ កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះ បានគំរាមប្រើអាវុធនុយក្លេអ៊ែរ បាញ់ពន្លិចប្រទេសជប៉ុន រួមទាំងកាច់បំបាក់ធ្មុងអាមេរិក ជុំវិញការគាំទ្ររបស់ពួកគេ ទៅលើដំណោះស្រាយ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ក្នុងការដាក់ទណ្ឌកម្មប្រឆាំងនឹងការសាកល្បងអាវុធនុយក្លេអ៊ែរលើកទី៦ របស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧។ គណៈកម្មាធិការសន្តិភាពអាស៊ីប៉ាស៊ីហ្វិក…

កូរ៉េខាងត្បូង ស្វាគមន៍ចំពោះការដាក់ទណ្ឌកម្មថ្មី របស់អន្តរជាតិលើកូរ៉េខាងជើង ជុំវិញតេស្តនុយក្លេអ៊ែរ

កូរ៉េៈ ខុទ្ទកាល័យប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ បានស្វាគមន៍ចំពោះការអនុម័តទណ្ឌកម្មថ្មី ប្រឆាំងនឹងកូរ៉េខាងជើង ពីសំណាក់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជុំវិញការសាកល្បងអាវុធនុយក្លេអ៊ែរលើកទី ៦ របស់ប្រទេសឯកាមួយនេះ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧។ អ្នកនាំពាក្យប្រធានាធិបតី លោក Park Soo-hyun បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មានមួយថា ការិយាល័យខ្លួន សូមគាំទ្រយ៉ាងពេញទំហឹង…

បញ្ហានុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ នឹងបន្តការប្រឈមកាន់តែខ្លាំងទ្បើង នាពេលខាងមុខ

កូរ៉េៈ មន្ត្រីការទូតជាន់ខ្ពស់របស់កូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ បាននិយាយថា បញ្ហាអាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ គឺជាបញ្ហាប្រឈមដ៏ធំបំផុតមួយ សម្រាប់រដ្ឋាភិបាលកូរ៉េខាងត្បូង។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧។ រដ្ឋមន្ត្រីការបរទេសលោកស្រី Kang Kyung-wha បានប្រាប់សន្និសីទសារព័ត៌មានមួយ នៅទីក្រុងសេអ៊ូលថា «បញ្ហានុយក្លេអ៊ែរនៅឧបទ្វីប នៅតែជាបញ្ហាចោទដ៏ខ្លាំងក្លាបំផុត លើកិច្ចការបរទេស…

សាលាក្រុងភ្នំពេញ ប្រកាសហាមឃាត់ការលក់ដូរ ផាវ មានរាងដូចគ្រាប់បែក

រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ឲ្យបានជ្រាបជាថ្មីថា ផាវ ដែលមានរូបរាងដូចគ្រាប់បែកពិត ជាវត្ថុដែលត្រូវបានច្បាប់ហាមឃាត់។ ដើម្បីរក្សាបាននូវ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ពិសេសកុំឲ្យជនឆ្លៀតឱកាស ប្រើប្រាស់គ្រឿងផ្ទុះ ដែលមានលក្ខណៈដូចផាវ បង្កចលាចល និងអសន្តិសុខ ក្នុងរាជធានីភ្នំពេញ។ អាស្រ័យហេតុនេះ សូមពាណិជ្ជករ ផ្អាកការនាំចូលជាបន្ទាន់ សូមអាជីវករផ្អាកលក់ផាវ…

កូរ៉េខាងជើងព្រមានថា នឹងធ្វើឲ្យអាមេរិកឈឺចាប់បំផុត ប្រសិនអន្តរជាតិដាក់ទណ្ឌកម្មថ្មី ប្រឆាំងរបបខ្លួន

កូរ៉េៈ រដ្ឋាភិបាលក្រុងព្យុងយ៉ាង នៅថ្ងៃចន្ទនេះ បានព្រមានថា ខ្លួននឹងធ្វើឲ្យអាមេរិកមានការឈឺចាប់ និងទុក្ខវេទនាដ៏ខ្លាំងបំផុត បើសិនជាក្រុងវ៉ាស៊ីនតោន នៅតែបន្តជំរុញអង្គការសហប្រជាជាតិ រឹតបន្តឹងការដាក់ទណ្ឌកម្មថ្មី លើប្រទេសខ្លួន បន្ទាប់ពីការសាកល្បងអាវុធនុយក្លេអ៊ែរលើកទី០៦។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ សូមជំរាបថា កាលពីថ្ងៃទី០៣…

យន្តហោះចម្បាំងជប៉ុន កំពុងធ្វើសមយុទ្ធជាមួយយន្តហោះទម្លាក់គ្រាប់បែកអាមេរិក នៅសមុទ្រចិនខាងកើត

ជប៉ុនៈ កងកម្លាំងស្វ័យការពារជប៉ុន (ASDF) នៅថ្ងៃសៅរ៍នេះ បាននិយាយថា យន្តហោះចម្បាំង F-15 របស់ខ្លួន បានធ្វើសមយុទ្ធផ្លូវអាកាស ជាមួយយន្តហោះទម្លាក់គ្រាប់បែកអាមេរិក B1-B នៅសមុទ្រចិនខាងកើត។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧។ ការធ្វើសមយុទ្ធរួមគ្នានេះ…

សហគមន៍អន្តរជាតិ អំពាវនាវឲ្យមានដំណោះស្រាយសន្តិវិធី ចំពោះវិបត្តិនុយក្លេអ៊ែររបស់កូរ៉េខាងជើង

ចិនៈ មេដឹកនាំពិភពលោក បានជំរុញឲ្យមានដំណោះស្រាយ ដោយសន្តិវិធី ចំពោះបញ្ហានុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ បន្ទាប់ពីការបាញ់សាកល្បងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង បានបង្កើនភាពតានតឹង និងក្ដីព្រួយបារម្ភពីសហគមន៍អន្តរជាតិ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧។ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន កូរ៉េខាងជើងបានបំផ្ទុះគ្រាប់បែកអ៊ីដ្រូសែនមួយ ដោយអាចបំពាក់ជាមួយមីស៊ីលផ្លោងអន្តរទ្វីប ដែលវាជាការសាកល្បងអាវុធនុយក្លេអ៊ែរលើទី០៦ ដ៏មានឥទ្ធិពលបំផុតរបស់របបមួយនេះ។ សូមជំរាបថា ថ្វីបើទីក្រុងព្យុងយ៉ាង…

លោក ត្រាំ៖ វានឹងជាថ្ងៃសោកសៅបំផុត សម្រាប់កូរ៉េខាងជើង ប្រសិនបើយោធាអាមេរិកវាយប្រហារ

អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ការវាយប្រហារមួយ ពីសំណាក់យោធាអាមេរិក ទៅលើប្រទេសកូរ៉េខាងជើង គឺជៀសមិនរួចនោះទ្បើយ ហើយវានឹងជាថ្ងៃដ៏សោកសៅបំផុត សម្រាប់ប្រទេសអាស៊ីមួយនេះ ដែលមិនធ្លាប់មានពីមុនមក។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧។ ថ្លែងក្នុងសន្និសិទសារព័ត៌មាន នៅឯសេតវិមាន បន្ទាប់ពីជួបជាមួយមេដឹកនាំប្រទេសកូវ៉ែត…

លោក គីម ជុងអ៊ុន កំពុងចង់ឲ្យមានសង្រ្គាមផ្ទុះទ្បើយហើយ

អាមេរិកៈ ប្រេសិតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន កំពុងព្យាយាមចង់ឲ្យមានសង្រ្គាមផ្ទុះទ្បើងហើយ បន្ទាប់ពីការធ្វើតេស្តគ្រាប់បែកនុយក្លេអ៊ែរចុងក្រោយ ដ៏មានឥទ្ធិពលបំផុតនោះ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧។ ថ្លែងនៅក្នុងកិច្ចប្រជុំបន្ទាន់មួយ របស់ក្រុមប្រឹក្សាសន្តិសុខនៅទីក្រុងញូវយ៉ក លោកស្រី Nikki Haley បាននិយាយថា…