ជនសង្ស័យ​ភេទ​ប្រុស​ចំនួន​៣​នាក់​និង​ស្ត្រី​ម្នាក់​ពី​បទ​ជួញដូរ​គ្រឿងញៀន​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​សៀមរាប​ចាប់​ឃាត់ខ្លួន​

​សៀមរាប : ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៤​នាក់​នេះ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​សៀមរាប​ចុះ​ប្រតិបត្តិ​ការណ៍​ធ្វើការ​តាមដាន​ស្រាវជ្រាវ​និង​ឈាន​ដល់​ការចាប់​ឃាត់​ខ្លួន​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី​២៥​ខែឩសភា​ឆ្នាំ​២០១៤​កន្លងទៅ​នៅក្នុង​ផ្ទះជួល​ស្ថិតនៅក្នុង​ភូមិ មណ្ឌល ១ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ។ លោក​វរ​សេ​នីយ៌ឯក ស្រី យូ​រ៉ា មេបញ្ជាការរង​នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​សៀមរាប​និង​ជា​ប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​យុត្តិធម៌​ដែល​បាន​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិ​ការណ៍​បាន​មានប្រសាសន៍​ឲ្យដឹងថា ដោយ​អនុវត្ត​តាម​ការយកចិត្ត​ទុកដាក់​ខ្ពស់​ជាប្រចាំ​ពី​សំណាក់ ឯ​.​ឩ ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប​និង​ជា​ប្រធាន​គណះបញ្ជាការ​ឯកភាព​ខេត្ត និង ឯ​.​ឩ ឧត្តមសេនីយ៌ត្រី…

មនុស្ស ៣​នាក់​ត្រូវបាន​ឃាត់ខ្លួន ពី​បទ​ចែក​ឆាយ​គ្រឿងញៀន​

​បាត់ដំបង​៖ កម្លាំង​អាវុធហត្ថ​ក្រុង​បាត់ដំបង កាលពី​វេលា​ម៉ោង ៤ និង​២០​នាទី​រសៀល ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៤ បាន​ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់ និង​រឹបអូស​បាន​វត្ថុតាង​មួយ ចំនួន​នៅ​ចំណុច​ក្រុមទី​៣១ ភូមិ​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ពី​បទ​ចែកចាយ​ថ្នាំញៀន រួច​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ជន សង្ស័យ ទៅ​តុលាការខេត្ត…

នគរបាល​ប៉ុស្ត៏​ផ្សារ​ដើមថ្កូវ ធ្វើការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ បានធ្វើ​សកម្មភាព​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​

ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន ២​នាក់ ត្រូវបាន​នគរបាល​ប៉ុស្ត៏​ផ្សារ​ដើមថ្កូវ ធ្វើការ​ចាប់​ឃាត់​ខណៈពេលដែល​ជនសង្ស័យ​ទាំង ២​នាក់​ខាងលើ កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន ហេតុ​ការណ៏​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២២ និង ៣០​នាទី យប់​ថៃ្ង​ទី ១៤ ខែ​ឧសភា ឆ្នាំ​២០១៤ ស្ថិត​នៅ​ចំណុច​ផ្ទះសំណាក់​ហាក់​ឆៃ​ហេង ផ្ទះ​លេខ​៣៣ បន្ទប់​លេខ ២០៣…

ជនជាប់ចោទ​ពាក់​ព័​ន្ឋ​គ្រឿងញៀន​ម្នាក់ ការផ្ទេរ​ពន្ធនាគារ​មិន​ប្រក្រតី​

ភ្នំពេញ ៖ ជនជាប់ចោទ​ពាក់​ព័​ន្ឋ​សំណុំរឿង​គ្រឿងញៀន​ម្នាក់ ត្រូវបាន​អនុរក្ស​ព​ន្ឋ​នាគារ​ព្រៃ​ស ផ្ទេរ​ទៅ​ឃុំខ្លួន​នៅ​ព​ន្ឋ​នាគារ​ត្រពាំង​ថ្លុ​ង ខេត្តកំពង់ចាម ដោយមាន​ភាពមិនប្រក្រតី ។ ចំណុច​មិន ប្រក្រតី នេះ គឺ ដោយសារ​សំណុំ​រឿងនេះ នឹងត្រូវ​តុលាការ​កំពូល លើក​យកមក​បើកសវនាការ ជំនុំជម្រះ នាពេល ខាងមុខ ។ ដូច្នេះ​គប្បី​រក្សាទុក​ជនជាប់ចោទ…

ជនបរទេស​៣​នាក់​នាំ​គ្រឿងញៀន​ប្រភេទ​ហេ​រ៉ូ​អ៊ី​ន​ទម្ងន់​២​គីឡូក្រាម​ពី​កម្ពុជា​ទៅ​អូស្ត្រាលី​ តុលាការ​លើក​ពេល​ប្រកាស​សាលក្រម

​ភ្នំពេញ ៖ ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​លើក​ពេល​ប្រកាស សាលក្រម​ម្តងទៀត ទៅ​ថ្ងៃក្រោយ ករណី​ជនបរទេស​៣​នាក់ ចោទ​ជាប់​ពីបទ ដឹកជញ្ជូន​ដោយ ខុសច្បាប់​នូវ​សា​ធាតុ​ញៀន​ឆ្លងដែន ប្រភេទ​ហេ​រ៉ូ​អ៊ី​ន​ទម្ងន់​២​គីឡូក្រាម ពី​កម្ពុជា ទៅ​ប្រទេស អូស្ត្រាលី តែ​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ទាន់ពេលវេលា ។​ ​ជនបរទេស​ទាំង​៣​នាក់​នេះ​មានឈ្មោះ Precious Chineme Nwoko…

ជនជាតិខ្មែរ​ពីរនាក់ប្តីប្រពន្ធ​រត់ពន្ធថ្នាំញៀនក្នុងប្រទេសថៃ អាចនឹង​​ប្រហារ​ជីវិតដោយដុត​ទាំងរស់

កាលពីថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០១៤ នេះ ​​សារព័ត៌មានថៃបានចុះផ្សាយ​ឲ្យដឹងថា ​ជនជាតិខ្មែរ ២នាក់ប្តីប្រពន្ធ ដែលមានអាយុ ប្រហែល ២០ ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​ ប្រឆាំងនឹង​បទស្មើលគ្រឿងញៀន ស្រុក​អារញ្ញ​បាថេត ខេត្តស្រះកែវ ប្រទេសថៃ ​បាន​ធ្វើការ​ឃាត់ខ្លួន…

បុរស​ម្នាក់​ធ្វើ​អត្តឃាត​លោត​ទម្លាក់​ន​ពីលើផ្ទះ​ជាន់​ទី​២​ព្រោះ​ខឹង​កូន​និយាយ​មិន​ស្តាប់​

​ភ្នំពេញ ៖ បុរស​ម្នាក់​ធ្វើ​អត្តឃាត​ដោយ​លោត​ទម្លាក់ខ្លួន​ពីលើ​ផ្ទះ​ជាន់​ទី​២​ចុះមក​ក្រោម​ស្លាប់​ដូច​បំណង​ដោយសារតែ​ខឹង​និង​កូន​មិន​ស្តាប់​ការ​ទូន្មាន ។​ហេតុ​ការណ៏​នេះ​បាន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃទី ២៨​មេសា ២០១៤ នៅ​ចំណុច​ផ្ទះ​លេខ ៨៣ ជាន់​ទី​២​ផ្លូវ​១៣៦ ស្ថិតនៅ​សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ ។​ ​បុរសរងគ្រោះ មានឈ្មោះ ទួន​យ៉ុង អាយុ​ជាង​៤០​ឆ្នាំ ជារ​ត់​រឺ​ម៉ូតូ​កង់​បី ស្នាក់​នៅ​កន្លែងកើតហេតុ ។​…

ប្ដី​ជាប់គុក​ ប្រពន្ធ​អត់លុយ​ចិញ្ចឹម​កូន​ ក៏បែកគំនិត​លក់​ថ្នាំ​ញៀន​ តែត្រូវ​ប៉ូលិស​ចាប់ខ្លួន​

ភ្នំពេញ​៖ ស្ត្រីម្នាក់​ត្រូវបាន​សមត្តកិច្ច​នគ​បាល​ប៉ុស្តិ៍​ទួល​សង្កែ​ ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១ ​រំលង​អធ្រាត​ឈានចូល​ថ្ងៃ​ទី២៩ ខែ​មេសា ឆ្នាំ ​២០១៤ នៅ​ចំណុច​បណ្ដោយ​ផ្លូវលេខ ២៧៣ ជិត​អង់​ទែន​ទួលគោក ស្ថិតក្នុង​ក្រុម​ទី​៣ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ បន្ទាប់​ពី​ស្ត្រី​រូប​នោះ​កំពុង​ឈរ​ចែកចាយ​។ ស្រ្តី​ដែល​ជា​ជនសង្ស័យ​ដែល​ត្រូវ​សមត្តកិច្ច​ប៉ុស្តិ៍​ឃាត់ខ្លួន​ពី​បទ​ចែកចាយ​គ្រឿងញៀន​នោះ មាន​ឈ្មោះ សុខ វណ្ណនី…

ឃាត់ខ្លួន មនុស្ស ២​នាក់ ពី​បទ​ចែកចាយ​គ្រឿងញៀន​

​កាលពី​វេលា​ម៉ោង ១១​និង​៣០​នាទី ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង កម្លាំង​បាន​ចុះបង្ក្រាប ករណី​ចែកចាយ ថ្នាំញៀន ឃាត់ខ្លួន​បាន​២​នាក់ និង​រឹបអូស​បាន​យ៉ាម៉ា​បាន ៤​គ្រាប់​។​ ​យោងតាម មន្ត្រីនគរបាល ស្រុក​កំរៀង​បានឲ្យដឹងថា ក្នុង​នោះ​ម្នាក់​មាន​ដីកា បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​៩៦ ដប​.​ចខ…

កម្លាំង​នគរបាល​ប៉ុស្តិ៍​ដើមថ្កូវ​ឃាត់ខ្លួន​បុរស​ម្នាក់​ពី​បទ​លក់​និង​ចែកចាយ​គ្រឿងញៀន​

​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ដើមថ្កូវ​បាន​ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ពី​បទ​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ​ខណ្ឌ​ចំការមន កាលពី​វេលា​ម៉ោង​១០ និង​២០ នាទី​យប់ ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ ២០១៤ នៅពេល​សមត្ថកិច្ច​កំពុង​ជិះ​ម៉ូតូ​ដើរ​ល្បាត​តាម​មូលដ្ថាន​ប្រទះឃើញ​។ ​ជនសង្ស័យ​ខាង​មានឈ្មោះ អ៊ុត ចិន្តា អាយុ ២៨ ភេទ​ប្រុស មុខរបរ​ជា​និស្សិត​នៅ​សាកលវិទ្យាល័យ…