ករណីរថយន្តបុកបុរសម្នាក់បណ្តាលអោយស្លាប់ តាមបណ្តោយផ្លូវជាតិលេខ៥…

ពោធិ៍សាត់:យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានអោយដឹងថា បុរស០១នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តLexus.RX400 បុកម៉ូតូ WINNER ជិះឆ្លងផ្លូវ ហេតុការណ៍នេះកើតឡើងនៅចំណុច នៅលើកំណាត់ផ្លូវជាតិលេខ៥ចន្លោះគីឡូម៉ែត្រ ១៦៦–១៦៧ ត្រង់ចំណុចមុខការ៉ាសសាំងធ្លាម្អម ស្ថិតក្នុងភូមិធ្លាម្អម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ១៨និង៣០នាទីយប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្ត Lexus.RX400ពណ៌ស ពាក់ស្លាកលេខព្រះវិហារ 2C.0606 ធ្វើចរាចរណ៍ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ បុកម៉ូតូម៉ាកWINNER ពណ៌ខ្មៅ.ស ពាក់ស្លាកលេខ ពោធិ៍សាត់1H.0525 ធ្វើចរាចរណ៍ជិះឆ្លងថ្នល់ពីត្បូងទៅជើងទិសដៅទៅកើត យ៉ាងពេញទំហឹង បណ្ដាលអោយអ្នកបើកបរម៉ូតូស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ ។ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ត បានព្យាយាមបើកគេចពីកន្លែងកើតហេតុ ប្រភពបានរាយការណ៍ជូនសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍ និងសម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះ ។ លោកវរសេនីយ៍ឯក មោក ភារម្យ អធិការ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានបញ្ជាក់ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបង្កដោយកត្តា រថយន្តម៉ាក Lexus.RX400 ប្រើប្រាស់ល្បឿនលឿន និងម៉ូតូ WINNER ជិះឆ្លងថ្នល់ប្រើប្រាស់ល្បឿនលឿន និង ខ្វះការប្រុងប្រយ័ត្ន តុល្យភាពនៃការខូចខាត ខូចរថយន្តមួយគ្រឿង និងម៉ូតូមួយគ្រឿង ស្លាប់មនុស្ស០១នាក់ ប្រុស ។ ជនរងគ្រោះជាអ្នកបើកបរម៉ូតូមានឈ្មោះ ឆេង សម្បត្តិ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរខេត្តពោធិ៍សាត់ ស្លាប់នៅកន្លែងកើតហេតុ ។ លោកអធិការបានបន្តថា ក្រោយពេលកើតហេតុរថយន្តបានបើករត់គេចពីកន្លែងកើតហេតុដល់ស្រុកបាកាន ទើបសមត្ថកិច្ច អធិការដ្ឋាននគរបាលស្រុកបាកានឃាត់រថយន្តបាន រួចបញ្ជូនរថយន្តនោះ អោយទៅជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់ ចំពោះអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ។ បច្ចុប្បន្នវត្ថុតាងម៉ូតូ០១ គ្រឿងយើងបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាល រដ្ឋបាលបឹងកន្ទួត ជាបណ្តោះអាសន្ន ចំពោះករណីរឿងនេះត្រូវបានបញ្ជូនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចាត់ការតាមនីតិវិធី រីឯសពជនរងគ្រោះកម្លាំងនគរបាលបានធ្វើកំណត់ហេតុប្រគល់.ទទួលសពអោយទៅបងប្អូនដឹកតាមគោយន្តកន្រ្ដៃយកទៅផ្ទះនៅឃុំត្នោតជុំ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្តាលអោយបុរសម្នាក់ស្លាប់…

ភ្នំពេញ:នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣វេលាម៉ោង ២០:១៥នាទីត្រង់ចំណុចលើផ្លូវ៣០ម៉ែត្រ ភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ ០១គ្រឿង ម៉ាក HONDA SCOOPY ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1KC-2577 ធ្វើដំណើរលើផ្លូវ៣០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅជើង បើកបរដោយ…

ករណីរថយន្តដឹកជ្រូកបុករះតូបលក់បាយបណ្តាលអោយមានមនុស្សរងរបួស តាមបណ្តោយផ្លូវជាតិលេខ៣…

តាកែវ:យោងតាមផេកHotline117បានអោយដឹងថាមានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុករៈតូបលក់បាយ បណ្តាលអោយរបួសធ្ងន់ ០២នាក់(ប្រុស) និងស្រាល ០១នាក់ (ស្រី) ត្រូវបាននគរបាលចុះអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច ១១៧ ។ នៅវេលាម៉ោង ១២:៤៣ នាទី ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ករណីខាងលើស្ថិតនៅ តាមបណ្តោយផ្លូវជាតិលេខ៣ ភូមិត្រាំខ្នារ…

ករណីម៉ូតូបុកគ្នាបណ្តាលអោយស្លាប់ម្នាក់និងរងរបួសធ្ងន់១នាក់…

កំពង់ឆ្នាំង:ថ្ងៃពុធ ៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២៣ វេលាម៉ោង១៧និង១៥នាទី លើផ្លូវកៅស៊ូ ស្ថិតក្នុងភូមិចន្លោះរេន ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ កើតមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ ក្នុងដំណើរច្រាសទិសគ្នា ។ ដែលម៉ូតូមួយគ្រឿងម៉ាក ហុងដា…

ករណីគ្រោះថ្នាក់ចរាចរណ៍បើករថយន្តធ្លាក់ផ្លូវខ្លួនឯងបណ្តាលអោយមានមនុស្សស្លាប់និងរងរបួសធ្ងន់ស្រាលជាច្រើននាក់…

កែប:យោងតាមផេកនាយកដ្ឋានផ្សព្វផ្សាយអប់រំបានអោយដឹងថា នៅថ្ងៃព្រហស្បតិ៍ ៥រោជ ខែជេស្ឋ ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១២ៈ៣០ នាទី រសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង (បើកបរងងុយដេកធ្លាក់ផ្លូវ) លើផ្លូវជាតិលេខ ៣៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២១-២២…

ករណីបុរសម្នាក់ជិះម៉ូតូបុកដើមឈើដោយខ្លួនឯងបណ្តាលអោយស្លាប់…

កណ្តាល:យោងតាមផេកHotline177បានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកដេីមឈេីដោយខ្លួនឯង​ បណ្តាលអោយស្លាប់នៅនិងកន្លែងកេីតហេតុ​ ០១នាក់(ប្រុស) ត្រូវបាននគរបាលចុះអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច ១១៧ ។នៅវេលាម៉ោង ១៧:៣០ នាទី ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ករណីខាងលើស្ថិតនៅ ភូមិធម្មត្រ័យ​ ឃុំផ្សារដែក​ ស្រុកពញាឮ​ ខេត្តកណ្តាល ៕

ករណីម្តាយជិះម៉ូតូដឹកកូនប្រុសពីរនាក់ទាក់ដៃចង្កូតរថយន្តស្ទូចដួលខ្ទាត់កូនធ្លាក់ចូលកង់រថយន្តកិនបណ្តាលអោយក្មេងប្រុសអាយុ៤ឆ្នាំស្លាប់…

ភ្នំពេញ: វេលាម៉ោង០៩.៣០នាទី​ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ នៅតាមផ្លូវបេតុងភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។ មានករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​លេីក​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់​ រវាង​រថយន្ត​និង​ម៉ូតូ​ ​ +ជនរងគ្រោះឈ្មោះ ជ័យ ពន្លឺ ភេទប្រុស អាយុ៤ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារ រស់នៅភូមិព្រៃសណ្តែក សង្កាត់ចោមចៅ២…

អាសូរណាស់!ករណីរថយន្តបុកក្មេងប្រុសម្នាក់ជិះកង់អាយុ៨ឆ្នាំបណ្តាលអោយស្លាប់…

បាត់ដំបង: ថ្ងៃទី០៦.០៦.២០២៣ ម៉ោង១៧:៥នាទី នៅចំណុច ផ្លូវកៅស៊ូ ក្រុមទី៥ ភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ មានករណីគ្រោះថ្នាក់ចរាចរណ៍១លើក រវាងកង់និងរថយន្ត បើកបរ ច្រាស់ទិសគ្នា (ជើង ត្បូង) មកដល់កន្លែងកើតហេតុ កង់បានបទឆ្វេង បណ្តាលអោយរថយន្តបុកតែម្តង ៖ ១-អ្នកជិ:កង់ឈ្មោះ…

ករណីរថយន្តរវាងម៉ូតូបណ្តាលអោយបុរសម្នាក់ស្លាប់ តាមបណ្តោយផ្លូវ១០៤

ភ្នំពេញ:ត្រូវនឹងថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០២៣ វេលាម៉ោង ២០និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីងរវាងរថយន្ត និងម៉ូតូ នៅត្រង់ចំណុចលើផ្លូវ១០៤ ស្ថិតនៅភូមិ កណ្ដាល សង្កាត់ រលួស ខណ្ឌ ដង្កោ រាជធានីភ្នំពេញ បណ្ដាលអោយមនុស្សប្រុស ០១…

ករណីរថយន្តបុកពីក្រោយគ្នាបណ្តាលអោយស្រ្តីម្នាក់ស្លាប់និងរងរបួសធ្ងន់ នៅម្តុំពេជ្រនិល…

កំពង់ស្ពឺ:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានអោយដឹងថា ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោ​ង១៤.២០នាទី នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១០៣-១០៤ ត្រង់ចំណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកពីក្រោយរថយន្តចំនួ​ន០៩គ្រឿង ក្នុងដំណើរស្របទិសគ្នា បណ្តាលឲ្យគ្រោះថ្នាក់ -ស្លាប់០១នាក់ស្រី(នៅកន្លែងកើតហេតុ) – របួសធ្ងន់០២នាក់ប្រុស – ខូចខាតរថយន្ត៩គ្រឿងធ្ងន់ ករណីនេះ…