ស្រ្តីម្នាក់ជិះម៉ូតូក្រឡាច់កង់ដួល បណ្តាលឲ្យខ្ទាតត្រូវរថយន្តកិនចំពាក់កណ្តាលខ្លួន រងរបួសធ្ងន់

កណ្តាលៈ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៩និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ អ្នកបើកបរម៉ូតូជិះក្រឡាច់កង់ដួល ខ្ទាតទៅលើថ្នល់ត្រូវរថយន្តកិនចំ បណ្តាលអោយរងរបួសធ្ងន់ស្រ្តីម្នាក់ និងខូចខាតម៉ូតូ០១គ្រឿង នៅលើកំណាត់ផ្លូវបេតុង ស្ថិតក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។ ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញមានម៉ូតូមួយគ្រឿងម៉ាក Honda…

ករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមនុស្សម្នាក់ ស្លាប់បាត់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុ ត្រង់ចំណុចមុខវត្តវាលស្បូវ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ មូលហេតុ៖ មិនទាន់ដឹងច្បាស់ពិតប្រាកដនោះទេ ។ កម្លាំងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន លោកក៏បានចុះទៅដល់ចំណុចកើតហេតុខាងលើ ធ្វើការពិនិត្យតាមនីតិវិធីច្បាប់…

បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ ខណៈ​រថយន្ត​មួយ​គ្រឿង​បុក​ នៅ​លើ​ផ្លូវជាតិ​លេខ​៥៧​

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ ខណៈ​រថយន្ត​ហ៊ី​យិ​ន​ដាយ​មួយ​គ្រឿង​ ទ្បើ​ង​វ៉ា​រេ​ចង្កូត​ ចូល​ទៅ​ផ្លូវ​ខាងឆ្វេង​បុក​ម៉ូតូ​ នៅ​លើ​ផ្លូវជាតិ​លេខ​៥៧​ ត្រង់​ចំណុច​ភូមិ​ស្តៅ​ ឃុំ​ស្តៅ​ ស្រុក​រតន​មណ្ឌល​ ខេត្តបាត់ដំបង​ កាលពី​ថ្ងៃ​ទី​០៤​ ខែមិថុនា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៧​និង​០០​នាទី​ ក្នុង​ទិស​ដៅ​បញ្ច្រាស់ទិស​គ្នា​ ។​ ​លោក​វរសេនីយ៍ឯក​ សន​ និល​…

Update៖ ប្រពន្ធយំអាណិតប្តី ខណៈជិះម៉ូតូជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តកិនស្លាប់

ភ្នំពេញៈ នៅវេលាម៉ោង ១៨និង៣០នាទីថ្ងៃទី០៤ ខែ មិថុនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ បណ្តាលអោយស្លាប់អ្នកបើកបរម៉ូតូចំនួន០១នាក់ នៅត្រង់ចំណុចផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិ ត្រពាំងទូល សង្កាត់ កំបូល ខណ្ឌ កំបូល រាជធានីភ្នំពេញ ។ សពជនរងគ្រោះឈ្មោះ ប្រន់…

គ្រាប់មីនប្រភេទ72Aចំនួន១២គ្រាប់ដែលជាសំ​ណល់ពីសម័យសង្រ្គាមត្រូវបានប្រជាពលរដ្ឋ​ប្រ​ទះឃេីញនិងផ្តល់ព័ត៌មានដល់សមត្ថកិច្ចនគរ​បាល​ស្រុករតនមណ្ឌល

-នៅថ្ងៃទី​៤​ខែ​ មិថុនា​ ឆ្នាំ​២០២១​នេះអនុវត្តតាម​ យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សា​ត​​គឹមសាន​ស្នងការនៃស្នងការដ្ឋាននគរ​បា​ល​ខេត្តបាត់​ដំបង​ លោកវរសេនីយ៍ឯក​សន​ និល​ អ​ធិ​ការនគរបាលស្រុករតនមណ្ឌល​ បានទទួល​ព័ត៌​មាន​ពីប្រជាពលរដ្ឋឈ្មោះ​ ញុៀ​ ហឿន​ ភេទប្រុ​ស​អា​យុ​​៥៩ឆ្នាំរសនៅភូមិជីប៉ាង​ ឃុំផ្លូវ​មាសស្រុក​រតនមណ្ឌលខេត្តបាត់ដំបង​ ដែលរូបគាត់បាន​ប្រទះឃេីញ​ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ​(គ្រាប់មីន​ប្រភេ​ទ​72A)​ឬហៅថាមីនស្គរឬមីនសញ្ញាលេខ​បូក​នៅ​ក្នុងដីចំការរបស់គាត់មួយកន្លែង​ ក្នុងខណៈ​ដែលរូបគាត់បានទៅភ្ជួរដីធ្វេីចំការនៅទីនោះ។ លោកវរសេនីយ៍ឯក​ សន​ និល​ អធិការនគរបាលស្រុករតនមណ្ឌល​…

បុរសម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពីម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងរួចខ្ទាតចូលរថយន្ត

ភ្នំពេញៈ (ព័ត៌មានបឋម) ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កដោយម៉ូតូ២គ្រឿងបុកគ្នារួចសង្ស័យខ្ទាតភាគីម្ខាងចូលក្រោមកង់រថយន្តបណ្តាលឲ្យកិនស្លាប់ភ្លាមៗ កាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។ ព័ត៌មានលម្អិត Post News និងផ្សាយជូននៅពេលក្រោយ៕  

កម្លាំងជំនាញផ្នែកសណ្ដាប់ធ្នាប់ចុះរៀបចំធ្វើការណែនាំដល់បងប្អូនអ្នកលក់ផ្លែឈូក ត្រីឆ្អើរ និងសត្វតាមដងផ្លូវជាតិលេខ៦

ភ្នំពេញៈ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ លោក សំ ណាល់ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាធាយ បានចាត់កម្លាំងជំនាញផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកបាធាយ ចុះរៀបចំសណ្តាប់ធ្នាប់ និងធ្វើការណែនាំដល់បងប្អូនអ្នកលក់ផ្លែឈូក អ្នកលក់ត្រីឆ្អើរ និងអ្នកលក់សត្វតាមដងផ្លូវជាតិលេខ៦ ត្រង់ចំនុចក្បែរស្ពានត្រោះ ស្ថិតក្នុងភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម កុំឲ្យលក់លើជាយផ្លូវ…

រថយន្តដឹកទំនិញបើកទាក់បាក់បង្គោលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនក្នុងសង្កាត់សង្ឃ័រ

ស្វាយរៀងៈ យោងតាមផេករបស់អគ្គិសនី ស្វាយរៀង បានឲ្យដឹងថា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៤និង៣៥ នាទី មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយ៍ច្រកម្ទេស Feeder2 មូលហេតុដោយសារមានរថយន្តដឹកទំនិញបើកទាក់ដាច់ខ្សែបណ្ដាញតង់ស្យុងទាប (LV) ស្ថិតនៅ PMT317 ភូមិអកនាគ សង្កាត់សង្ឃ័រ បណ្តាលអោយបាក់បង្គោលខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅភូមិអកនាគ…

ករណីរថយន្តបុកបន្តកន្ទុយគ្នា នៅម្ដុំស្ដុបបាគូ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៤និង១៨នាទីរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកបន្តកន្ទុយគ្នា មិនមានមនុស្សរងរបួសទេ គ្រាន់តែរងការខូចខាត ហេតុការណ៍នេះ ស្ថិតម្ដុំស្ដុបបាគូ ភូមិបាគូ សង្កាត់/ខណ្ឌដង្កោ រាជធានីភ្នំពេញ។ មូលហេតុ៖ មិនទាន់ដឹង ។ សម្រាប់ព័ត៌មានបន្ថែម Post News…

បុគ្គលិកក្រុមហ៊ុនទឹកស្អាតអ៊ីងកូស បើករថយន្តលឿនជាន់ហ្រ្វាំងរេចង្កូតទៅប៉ះម៉ូតូ ក្រឡាប់ធ្លាក់សង្កត់អ្នកបើកម៉ូតូ បណ្តាលឲ្យម្តាយនិងកូន២នាក់រងរបួសធ្ងន់

មណ្ឌលគិរីៈ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៣ និង៤០នាទី នៅត្រង់ចំណុចអូរជល់ជើងមាន់ ស្ថិតក្នុងភូមិពូញ៉ាវ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី មានករណីគ្រោះថ្នាក់ចរាចរណ៍០១កើតឡើង រវាងរថយន្ត និង ម៉ូតូ ជិះបញ្ច្រាសទិសគ្នា ដោយរថយន្តធ្វើដំណើរពីកើតទៅលិច រីឯម៉ូតូធ្វើដំណើរពីលិចមកកើត បណ្ដាលឱ្យជនរងគ្រោះ ដែលជិះម៉ូតូរបួសធ្ងន់…