សម្តេចតេជោ ហ៊ុន សែន៖ អ្នកដែលលើកសំណួរថា កម្ពុជាពឹងផ្អែកលើ ចិន ខ្លាំងពេក គួរតែពាក់វែនតា ឱ្យបានល្អប្រសើរ ហើយសម្លឹងឆ្ពោះមកលើនយោបាយការបរ ទេសរបស់កម្ពុជា

រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងបក ស្រាយពីទំនាក់ទំនងស្អិតរមួតរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋប្រជាមានិតមហាចិន ដែលក្នុងការបកស្រាយនោះសម្តេចតេជោបានមានប្រសាសន៍ អំពីជំនួនរបស់ប្រទេសចិន ដែល ជួយកម្ពុជា ជាច្រើនសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធ រួមទាំងការសាងសង់ផ្លូវ ស្ពាន និងជួយកម្ពុជានៅពេលដែលប្រជាជនកម្ពុជាជួបការលំបាក។ ថ្លែងក្នុងសន្និសីទអន្តរជាតិលើកទី២៦ ស្ដីពី«អានាគតអាស៊ី»ក្រោមប្រធានបទ «ការ រៀបចំសម័យកាលថ្មីក្រោយវិបត្តិកូវីដ៖ តួនាទីរបស់អាស៊ីក្នុងការស្ដារពិភពលោកឡើងវិញ»…

បុរសម្នាក់បើករថយន្តទាំងងងុយដេក បណ្ដាលឲ្យបុកម៉ូតូពីក្រោយពេញទំហឹង រងរបួសធ្ងន់យុវជនម្នាក់

តាកែវៈ នៅថ្ងៃពុធ ៨កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១និង០០នាទី ស្ថិតនៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៧០-៧១ ក្នុងភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ បើកបរក្នុងទិសដៅស្របទិសគ្នា។…

Update៖ លោកតាម្នាក់ជិះម៉ូតូចេញពីផ្ទះឆ្លងផ្លូវ ត្រូវរថយន្តលុចស៊ីស RX330 ផ្លាកលេខខេមរភូមិន្ទ2.0709 បុកបណ្តាលឲ្យរងរបួសធ្ងន់

ព្រៃវែងៈ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៦ និង១៥នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូ និងរថយន្ត បណ្តាលឲ្យលោកតាម្នាក់ រងរបួសធ្ងន់ លើផ្លូវជាតិលេខ៨ ស្ថិតត្រង់ចំណុចភូមិស្វាយអាត់ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូ១គ្រឿងម៉ាកC125 ពណ៌ខ្មៅ…

រថយន្តបើកលឿន ទៅបុកម៉ូតូពីក្រោយ បណ្តាលឲ្យមនុស្ស ២នាក់ រងរបួសធ្ងន់ស្រាល

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា​ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៣នឹង៥៥នាទី ផ្លូវលេខ៥៧B ក្រុមទី០៩ ភូមិតាខៀវ ឃុំអំពិលប្រាំដើម ស្រុកបវេល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បណ្តាលអោយមនុស្សរងរបួសធ្ងន់ស្រាលចំនួន ២នាក់។ លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានរាយការណ៍ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើងឡើងរវាងរថយន្តម៉ាកកាមរី…

ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឲ្យមានការឈ្លោះប្រកែកគ្នាផ្អើលពេញផ្លូវ ត្រូវសមត្ថកិច្ចឃាត់សួរនាំ

ភ្នំពេញៈ កាលពីវេលាម៉ោង ១០និង២០នាទីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កជាហិង្សា ចំណុចម្តុំវត្តឃ្មួញតាមបណ្តោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ដំណើររឿង៖ មុនពេលកើតហេតុគេឃើញ បុរសម្នាក់បើករថយន្តកាមរីបាឡែនជាប់ដៃចង្កូតធ្វើអោយក្រឡាប់ បណ្តាលឲ្យរងរបួសស្រាល បន្ទាប់មកបុរសជាអ្នកបើកបរថយន្តរូបនោះ បានទូរស័ព្ទហៅបងប្អូនមិត្តភក្តិឲ្យមកជួយលើករថយន្ត រួចហើយស្រាប់តែភ្លេចកូនសោក្នុងរថយន្តមួយគ្រឿងផ្សេងទៀតម៉ាកហ្វ័ដ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ…

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ព្រៃវែងៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៦និង៣០នាទីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ភូមិស្វាយអាត់ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូ បង្កឲ្យជនរងគ្រោះឈ្មោះ សំ ឡាក់ ភេទប្រុស អាយុ ៦៩ឆ្នាំ រងរបួសធ្ងន់ធ្ងរ បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

Update៖ អាណោចអាធ័មណាស់! ស្រ្តីម្នាក់ជិះម៉ូតូដឹកកាហ្វេឲ្យភ្ញៀវ ត្រូវម៉ូតូធុនធំបើកលឿនបុកពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលស្លាប់មួយរំពេច

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ ស្ត្រីអ្នកលក់កាហ្វេម្នាក់ ជិះម៉ូតូដឹកកាហ្វេឲ្យភ្ញៀវ និងបានឆ្លងផ្លូវត្រូវម៉ូតូធុនធំ បើកបរក្នុងល្បឿនលឿន បុកចំពាក់កណ្ដាលម៉ូតូពេញទំហឹង បណ្តាលឱ្យដួលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នៅទល់មុខច្រកចូល ក្រសួងព័ត៌មាន តាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ…

ម៉ូតូ២គ្រឿងបុកគ្នា បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ នៅខណ្ឌដូនពេញ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង០៧ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូនិងម៉ូតូបុកគ្នា បណ្តាលឲ្យមានមនុស្សម្នាក់ស្លាប់ ស្ថិតតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ ខណៈនេះកម្លាំងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុខាងលើ ធ្វើការពិនិត្យវាស់វែង ចាត់ការតាមនីតិវិធីច្បាប់…

ការបរិភោគជាតិអាល់កុល ជ្រុលហួសប្រមាណ​ អាចនឹងធ្វើឲ្យ​ខាតអាយុ ចំនួន​១ឆ្នាំ​ ជាមធ្យម

ការបរិភោគជាតិអាល់កុល ជ្រុលហួសប្រមាណ​ អាចនឹងធ្វើឲ្យ​ខាតអាយុ ចំនួន​១ឆ្នាំ​ ជាមធ្យម។ នេះបើផ្អែកតាម​ការ​សន្និដ្ឋាន របស់​របាយការណ៍មួយ ធ្វើឡើងដោយ​អង្គការ​សហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ហៅកាត់ថា OCDE ដែលបានធ្វើការស្រាវជ្រាវ នៅតាមប្រទេសចំនួន​៥២ប្រទេស។ អង្គការនេះបានអំពាវនាវ ឲ្យអាជ្ញាធររដ្ឋ ត្រូវតែចាត់វិធានការ ប្រយុទ្ធប្រឆាំងនឹងការបរិភោគគ្រឿងស្រវឹង ដូចជាការហាមឃាត់ការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលគ្រឿងស្រវឹងជាដើម ដើម្បីការពារកុមារ…

សេចក្ដីជូនដំណឹង ស្ដីពីការរឹតបន្តឹងការអនុវត្តទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មច្បាប់ចំពោះបុគ្គលល្មើស ស្របតាមច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ

សេចក្ដីជូនដំណឹង ស្ដីពីការរឹតបន្តឹងការអនុវត្តទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មច្បាប់ចំពោះបុគ្គលល្មើស ស្របតាមច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។