សង្ស័យគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ បណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួស

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៣និង១៣នាទីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវលេខ១០៥ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល មានករណីសង្ស័យគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ បណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួស។ ម៉ូតូម៉ាក ឌ្រីមសង ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HT-5823។…

បុគ្គលិក​ធនាគារ​អេ​ស៊ី​លី​ដា​ម្នាក់​ ស្រវឹងស្រា​បើកបរ​រថយន្ត​ រេ​ចង្កូត​បុក​រទេះ​ជន​ពិកា​របណ្តាល​ឲ្យ​រង​របួសធ្ងន់​

កោះកុងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរស​ម្នាក់​ស្រវឹងស្រា​បាន​បើករថយន្ត​រេ​ចង្កូត​បុក​រទេះ​ជន​ពិការ​ ខណៈ​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ម្នាក់​ ។​ ​ហេតុការណ៍​នេះ​កើតឡើង​នៅវេលាម៉ោង ៨និង​២០​នាទីយប់​ ថ្ងៃ​ទី​២២​ ខែ​​ឧសភា​ ឆ្នាំ​២០២១​ ​នៅ​ចំណុច​លើ​ស្ពាន​ ក្នុងភូមិ​២​ សង្កាត់​ដងទង់​ ក្រុង​ខេមរភូមិន្ទ​ ។​ ​ជន​បង្ក​ឈ្មោះ​ លឹ​ម​ ចាន់​រិ​ទ្ធី​ អាយុ​…

ករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យរថយន្តធំ ២គ្រឿង រងការខូចខាត និងមនុស្សម្នាក់រងរបួសធ្ងន់

កំពង់ឆ្នាំងៈ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៣និង៥៥នាទីព្រឹកទៀបភ្លឺ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ៨៧-៨៨ ចំណុចមុខផ្ទះ ចំរើន លក់គ្រឿងសំណង់គ្រប់ប្រភេទ ស្ថិតភូមិទួលក្រឡាញ់ សង្កាត់/ក្រុង/ខេត្តកំពង់ឆ្នាំង។ រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ក្បាលពាក់ស្លាកលេខ កំពង់ស្ពឺ…

រថយន្តនីសាន់ពន្លះទ្រូងផ្លូវ ក្រឡាប់ផ្ងារជើងអូសជាច្រើនម៉ែត្រ ចាក់ពងទាចោលពេញផ្លូវ

ភ្នំពេញៈ កាលពីវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តបើកបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ញារជើងរងការខូចខាត យ៉ាងដំណំបង្កការភ្ញាក់ផ្អើល ម្ដុំស្តុបកងរាជអាវុធហត្ថផ្ទៃប្រទេស ស្ថិតតាមបណ្ដោយផ្លូវ២៨៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ រថយន្តម៉ាក នីសាន់ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AE-1712…

របួសជាច្រើននាក់ករណីរថយន្តក្រឡាប់នៅស្រុកបន្ទាយស្រី

សៀមរាបៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា មានករណីគ្រោះថ្នាក់រារណ៍មួយដែលរថយន្តព្រូសមួយគ្រឿងសង្ស័យបើកបុកដើមឈើបណ្តាលឲ្យក្រឡាប់និងរងរបួសជាច្រើននាក់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង០០នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅផ្លូវជាតិលេខ៦៧ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។ ព័ត៌មានលម្អិត Post News និងផ្សាយជូននៅពេលក្រោយ៕  

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូរ៉ឺម៉កទឹកសុទ្ធ បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូរ៉ឺម៉កដឹកទឹកសុទ្ធ ស្ថិតក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រថយន្តម៉ាក លុចស៊ីស ពណ៌ស ពាក់ស្លាកលេខ កម្ពុជា NCN.7007 អ្នកបើកមិនស្គាល់អត្តសញ្ញាណ។ ម៉ូតូរ៉ឺម៉ក ដឹកទឹកសុទ្ធ។…

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យប្តីប្រពន្ធ២នាក់ រងរបួសធ្ងន់ និងភាគីម្ខាងទៀតរបួសស្រាល

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយម៉ូតូនិងម៉ូតូ បណ្តាលឲ្យប្តីប្រពន្ធ២នាក់ រងរបួសធ្ងន់ ត្រូវដឹកបញ្ជូនទៅសង្រ្គោះភ្លាមៗ និងភាគីម្ខាងទៀត របួសស្រាល មានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង០០នាទីព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយវេងស្រេង ក្នុងភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មាន…

ករណីគ្រោះថ្នាក់ចរាចរណ៍ ! រថយន្ត២គ្រឿងបុកគ្នា បណ្តាលឲ្យរងការខូចខាត នៅផ្លូវជាតិលេខ៤

កោះកុងៈ នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយរថយន្តធុនធំបុកនឹងរថយន្តតូច បណ្តាលឲ្យរងការខូចខាត បង្កការភ្ញាក់ផ្អើល តាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូ១៣៨-១៣៩ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ពុំបណ្តាលឲ្យរងរបួសថ្នាក់ដល់មនុស្សឡើយ ។ បច្ចុប្បន្នកម្លាំងជំនាញ…

យីឌុបធន់ធំបើកឆ្លងផ្លូវបុកជាមួយម៉ូតូបណ្តាលឲ្យរងរបួសម្នាក់

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កដោយរថយន្តនិងម៉ូតូបណ្តាលឲ្យរបួសម្នាក់ កើតហេតុកាលពីវេលាម៉ោង៥និង០០នាទីល្ងាច ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវមហាវិថី ឈ្នះ​ ឈ្នះ ក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេបានឃើញរថយន្តយីឌុបធន់ធំមួយគ្រឿងពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-1048 បើកបរក្នុងទិសដៅពីកើតទៅលិចមកដល់ចំណុចកើតហេតុបំរុងបើកឆ្លងផ្លូវស្រាប់តែបានបុកជាមួយម៉ូតូម៉ាកលេត មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ1FY-2609…

ស្លាប់ម្នាក់និងរបួសធ្ងន់២នាក់ករណីរថយន្តបុកជាមួយម៉ូតូនៅស្រុកស្រែអំបិល

កោះកុងៈ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១និង២០ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយរថយន្តបុកនិងម៉ូតូ ក្នុងទិសដៅបញ្រ្ចាស់ទិសគ្នា នៅលើផ្លូវលេខ១៤៨៣ ស្ថិតក្នុងភូមិវាលជើង ឃុំស្រែអំបិល ស្រុកស្រែអំបិល បណ្តាលឲ្យ មនុស្សស្លាប់០១នាក់ និងរងរបួសធ្ងន់០២នាក់ ប្រុស (ភាគីម៉ូតូ) ។ ជនរងគ្រោះត្រូវបានជួយសង្រ្គោះទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល។ បច្ចុប្បន្ន កម្លាំងជំនាញកំពុងវាស់វែង…