ជិះម៉ូតូបុកគោយន្តបណ្ដាលឲ្យរងរបួសធ្ងន់ស្រាល ៥នាក់ នៅស្រុកក្រគរ

ពោធិ៍សាត់ៈ​ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ មនុស្ស ៥នាក់រងរបួសធ្ងន់ស្រាល ដោយគ្រោះថ្នាក់ចរាចរណ៍ ២ករណី ជិះម៉ូតូបុកគោយន្ត១ករណីនិងជិះម៉ូតូបើកវាជែងជ្រុលចង្កូតទៅបុកកង់មុខគោយន្ត ១ករណី។ ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ រីឯវត្ថុយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

Updated៖ ប្រាប់កូនចៅថា ទៅទិញនំ និងផ្លែឈើ បែរជាត្រូវរថយន្តបែនជាន់អូសផ្តាច់សង្ខារលោកតាវ័យ ៨៥ឆ្នាំម្នាក់ ស្លាប់យ៉ាងអាណោចអធ័ម

ភ្នំពេញៈ លោកតាវ័យ ៨៥ឆ្នាំម្នាក់ ខណៈដែលជិះម៉ូតូទៅរកទិញនំ ផ្លែឈើ ទុកសម្រាប់ទៅវត្ត វិលត្រឡប់មកវិញត្រូវបានរថយន្តបែនបើកបុកជាន់អូស ផ្តាច់យកជីវិតយ៉ាងអាណោចអធ័ម កាលពីវេលាម៉ោង ១០និង៥០នាទីព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ក្នុងភូមិចំការឪឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ លោកតារងគ្រោះមានឈ្មោះ…

រថយន្តមួយគ្រឿងបើកលឿនដូចហោះ ទៅបុកម៉ូតូបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់នឹងកន្លែងចំណែកប្ដីរបួសធ្ងន់

បាត់ដំបងៈ ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ៩ និង ៤០នាទី លើផ្លូវលេខ៥៧B១ ត្រង់ចំណុចក្រុមទី១៤ ស្ថិតភូមិសួនស្លា ឃុំក្តុលតាហែន ស្រុកបវេល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង។ ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក ស៊ីណា បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ…

លោក ស ថេត៖ អត្រាគ្រោះថ្នាក់ចរារចណ៍ក្នុងរាជធានីភ្នំពេញ នៅពេលយប់មានចំនួនច្រើន សមត្ថកិច្ចនឹងរឹតបន្ដឹង​ច្បាប់ហើយ…

ភ្នំពេញៈ យោងតាមគណន័យហ្វេសបុក លោក ស ថេត បានឲ្យដឹងថា ដោយអត្រាគ្រោះថ្នាក់ចរាចរណ៍ក្នុងរាជធានីភ្នំពេញនៅពេលយប់ មានចំនួនច្រើនហេតុដូច្នេះក្នុងពេលឆាប់ៗខាងមុខនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងធ្វើការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមដោលដៅសំខាន់ៗក្នុងរាជធានីភ្នំពេញ។ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជា…

លោក ស ថេត៖ ឲ្យកម្លាំងចម្រុះទាំងអស់ជាពិសេសជនបរទេសប្រើប្រាស់រថយន្តផ្លាកលេខ នគរបាល និង ខេមរភូមិន្ទ…

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជា ស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ស្តីពីការផ្សព្វផ្សាយអនុសាសន៍របស់សម្តេចក្រឡាហោម ស ខេង ទាក់ទងទៅនឹងការរឹតបន្តឹងច្បាប់ចរាចរណ៍ ក៏ដូចជាធ្វើយ៉ាងណាត្រូវខិតខំដើម្បីកាត់បន្ថយឲ្យបាននូវអត្រាការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍។ ឯកឧត្តមស្នងការបានបញ្ជាក់ដល់ការិយាល័យជំនាញ ក៏ដូចជាអធិការខណ្ឌទាំង១៤…

បុរសកម្មករចម្ការចេក ក្រុមហ៊ុនទ្រីកូដូនពេញវៀតណាមម្នាក់ ស្រវឹងស្រាជិះម៉ូតូ ត្រូវរថយន្ត Ford Ranger បុកស្លាប់មួយរំពេច

រតនគិរីៈ នៅវេលាម៉ោង ៥និង៣៥នាទីល្ងាច ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៧៦ ត្រង់ចំណុចមុខផ្ទះឈ្មោះ រុន ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៦៨-២៦៩ ភូមិស្រែឈូក ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី មានករណីគ្រោះថ្នាក់ចរាចរណ៍។ ជនរងគ្រោះឈ្មោះ អឿន កាឆោម ភេទប្រុស អាយុ…

ចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម២ថ្ងៃ ពលរដ្ឋខ្មែរស្លាប់និងរបួស៥៧នាក់

ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា យោងតាមរបាយការណ៍ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស រយៈពេល២ថ្ងៃ នៃថ្ងៃចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម នៅថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០២០ មានប្រជាពលរដ្ឋខ្មែរ ស្លាប់និងរបួស៥៧នាក់ ក្នុង៣៥លើក ក្នុងនោះមានស្រី ២១នាក់។ -ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ មានមនុស្សរបួសធ្ងន់-ស្រាល២២នាក់(ស្រី១២នាក់) និងមានមនុស្សស្លាប់១៤នាក់(ស្រី២នាក់) កើតឡើង…

រន្ធត់ណាស់! បុរសម្នាក់ ត្រូវរថយន្តបុកស្លាប់ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១០ និង ៥០នាទីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ស្ថិតតាមផ្លូវបេតុង នៅភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកស្លាប់បុរសម្នាក់ភ្លាមៗនៅនឹងកន្លែង។ មូលហេតុ៖ មិនទាន់ដឹងនោះទេ សម្រាប់ព័ត៌មានលម្អិត Post News…

នារីស្រស់ស្អាត ២នាក់ រងរបួសធ្ងន់ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញៈ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១២និង១៥នាទីរសៀល ស្ថិតតាមបណ្ដោយផ្លូវបេតុង៣៥១ កែងផ្លូវកុងស៊ី ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យនារី ២នាក់រងរបួសធ្ងន់។ ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ រីឯវត្ថុតាង ត្រូវសមត្ថកិច្ចវាស់វែង…

Update៖ អាសូរណាស់! ព្រឹកមិញរថយន្តផ្លាកលេខ ភ្នំពេញ2T-1001 បុករះម៉ូតូ២គ្រឿង ស្លាប់ម្នាក់ និងរបួស៥នាក់ រួចបើករត់គេចបាត់

ភ្នំពេញៈ យ៉ាងហោចណាស់មនុស្សម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង ចំណែក៥នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តហាយប្រ៊ីត បើកបុករះម៉ូតូ ២គ្រឿង កំពុងឈប់ចតនៅលើចិញ្ចើមផ្លូវ កាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៤ ខាងលិចជាប់ស្តុប កែងមហាវិថីឈ្នះ ឈ្នះ ភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣…