ពិតជាគ្រោះថ្នាក់ណាស! រកឃើញ មី MAX Gold ទឹកសារ៉ូរូបសេក ខូចគុណភាព

កំពង់ចាមៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃសុក្រ ១៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តកំពង់ចាម ដោយមានកិច្ចសហការចូលរួមពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យទំនិញនៅផ្សារចំការលើ ស្ថិតនៅក្នុងឃុំស្វាយទៀត ស្រុកចំការលើ ខេត្តកំពង់ចាម។ ក្នុងសកម្មភាពនេះ…

យុវជន ២នាក់ជិះម៉ូតូបុកខឿនសួនច្បារស្លាប់ និងរបួសធ្ងន់ នៅខណ្ឌព្រែកព្នៅ

ភ្នំពេញៈ កាលពីវេលាម៉ោង ១និង០០នាទីឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ (ជិះម៉ូតូដួលខ្លួនឯង) ហើយទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ ត្រង់ចំណុចមុខរោងចក្រទឹកកក លើផ្លូវជាតិលេខ៥ ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ តាំង ថៃលីម ភេទប្រុស អាយុ ២០ឆ្នាំ…

រថយន្តធំ ២គ្រឿងបុកគ្នា នៅក្រុងព្រះសីហនុ បណ្ដាលមនុស្ស ៦នាក់របួសធ្ងន់ស្រាល

ព្រះសីហនុៈ (ដំណឹងបឋម) រថយន្តធនធំ ២គ្រឿងបុកគ្នានៅផ្លូវឡើងពីចំណោតអូរត្រាវ ទៅក្រុងព្រះសីហនុ នៅវេលាម៉ោងជាង ២រសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ។ តាមសេចក្ដីរាយការណ៍ផ្ទាល់ពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មានមនុស្ស ៦នាក់រងរបួសធ្ងន់ និងស្រាល ។ ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំពោះហេតុការណ៍នៃគ្រោះថ្នាក់ នៅមិនដឹងច្បាស់នៅឡើយទេ ៕

ម៉ូតូបុកម៉ូតូផ្ដាច់ជីវិតបុរសម្នាក់យ៉ាងអាណោចអធ័ម នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺៈ កាលពីវេលាម៉ោង ១០និង១២នាទីយប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ១៤៣ ចំណុចភូមិថ្លុកដូនសុខ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូ។ ម៉ូតូបង្កម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1L-8706…

សង្វេគណាស!! លោកអ៊ំវ័យ ៦៨ឆ្នាំម្នាក់ ជិះម៉ូតូបុករថយន្តស្លាប់មួយរំពេច នៅស្រុកសំរោងទង

កំពង់ស្ពឺៈ នៅថ្ងៃទី១៦ ខែឧសភា​ ឆ្នាំ២០១៩ វេលាម៉ោង ១១និង៣០ព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុករថយន្ត បណ្ដាលឲ្យស្លាប់ ហេតុនេះកើតឡើងតាមបណ្ដោយផ្លូវលំ ភូមិអង្គរជា ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ម៉ូតូបង្កម៉ាក យ៉ាម៉ាហា ពណ៌ខ្មៅ ពាក់ស្លាកលេខ រដ្ឋ12 1-8596…

Update៖ រថយន្តធុនធំដឹកដី បើកកិនមនុស្ស ៣នាក់ស្លាប់យ៉ាងរន្ធត់ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ នៅវេលាម៉ោង០៩ និង៥០នាទីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ក្រៅទីប្រជុំជនលើផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងមុខក្លោងទ្វារវត្តអណ្តូងថ្មមាស ស្ថិតក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្ត។ ម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1I-1949…

អាសូរណាស់!! ជិះម៉ូតូដួលត្រូវរថយន្តមិនចាំម៉ាកមកពីក្រោយបុកស្លាប់

កំពង់ស្ពឺៈ កាលពីវេលាម៉ោង ១១និង៤០នាទីព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ នៅលើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រ៧៩- ៨០ ខេត្តកំពង់ស្ពឺ។ ជនរងគ្រោះឈ្មោះ ទ្រី គក ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិព្រៃឬស្សី ឃុំជាំសង្កែ…

រថយន្តកម្មវិធីទឹកស្អាត១ពាន់លីត្រ បុកម៉ូតូពីក្រោយ បណ្ដាលឲ្យស្លាប់និងរបួស នៅខេត្តតាកែវ

តាកែវៈ នៅវេលាម៉ោង ៦និង៥០នាទីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកពីក្រោយម៉ូតូ បណ្ដាលឲ្យស្លាប់ និងរបួសស្រាល ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៥០-៥១ ត្រង់ចំណុចភូមិត្រាំត្បាល ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។ រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ឆ 3402…

ករណីរថយន្ត Range Rover បុករបាំងពុះចែកទ្រូវផ្លូវ ត្រូវលោករងប៉ុស្តិ៍ទន្លេបាសាក់ បិទបាំងព័ត៌មាន មិនឲ្យអ្នកកាសែតថតរូប

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តទំនើបមួយគ្រឿង បុកក្បាលនាគពុះចែកទ្រូវផ្លូវ បាក់អស់ ២កង់ ចំណែករថយន្តបែកកង់ទៅលេងរួច។ ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ១២ និង ៣២នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ មាន តាមបណ្តោយផ្លូវ សុធារស ខាងត្បូងផ្សារអ៊ីអន១ប្រមាណជា ១០០ម៉ែត្រ…

Update៖ ចេញមកពីហូបការ ត្រូវរថយន្តបុកប្រពន្ធស្លាប់ ប្ដីរបួសធ្ងន់ បន្សល់ទុកកូនកំព្រា ២នាក់

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្ត បុករះម៉ូតូកង់បីពីរគ្រឿង បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាលចំនួន ៣នាក់ កាលពីវេលាម៉ោង១ និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវជាតិលេខ១ ក្នុងភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ ជនរងគ្រោះឈ្មោះ ភោគ នៅ ភេទស្រី…