ហាយទ្បែនឌ័រ បើកក្រឡាប់ជាច្រើនជុំ បណ្ដាលឲ្យមានមនុស្សរងរបួស

បន្ទាយមានជ័យៈ (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តហាយឡែនឌ័រ ១គ្រឿង បើកក្រឡាប់ជាច្រើនជុំ បណ្ដាលឲ្យមានមនុស្សរងរបួស។ កើតហេតុនៅវេលាម៉ោង ៤និង១៥នាទីរសៀល ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩នេះស្ថិតតាមបណ្ដោយផ្លូវលំ សម្តេចជាស៊ីម ក្នុងភូមិទួលប្រាសាទ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕

សង្ស័យស្រវឹងស្រា ជនជាតិចិនម្នាក់ ជិះម៉ូតូបុកខឿនពុះចែកផ្លូវ ស្លាប់មួយរំពេច

ព្រះសីហនុៈ ករណីគ្រោះថ្នាក់ចរចរណ៍ ដោយបុរសជនជាតិចិនម្នាក់ បានជិះម៉ូតូបុកខឿនពុះចែកផ្លូវ បណ្តាលឱ្យស្លាប់មួយរំពេច កាលពីព្រឹកថ្ងៃ ទី៨ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចជិតរង្វង់មូល ៧ជាន់ចាស់ ក្នុងភូមិ១ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ ។ សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ Li You…

គ្រោះថ្នាក់ណាស់បងប្អូន! រកឃើញ ប្រេងខ្យងខូចគុណភាព នៅខេត្តព្រះសីហនុ

ព្រះសីហនុៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃពុធ ៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ៨ ខែឧសភា ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ដោយមានការសហការចូលរួមពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់…

ម៉ូតូពីរគ្រឿងបុកគ្នា ស្លាប់ និងរបួស ៣នាក់នៅស្រុកមុខកំពូល

កណ្ដាលៈ កាលពីវេលាម៉ោង ៦និង៥៦នាទីយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូ បណ្ដាលឲ្យស្លាប់ និងរបួសធ្ងន់ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៧០A ក្នុងភូមិរការកោង ឃុំរការកោង១ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ជនរងគ្រោះមានឈ្មោះ អ៊ុត សុកញ្ញា ភេទស្រី អាយុ១៧ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ មានទីលំនៅភូមិឃុំកើតហេតុខាងលើ…

សំណាងអ្វីម្ល៉េះ!! ពីរនាក់ប្ដីប្រពន្ធ បើកក្រឡាប់ផ្ងារជើង ពុំរងរបួសសូម្បីតែបន្តិចសោះ

ព្រះវិហារៈ នៅវេលាម៉ោង ៦និង៣៥នាទីព្រឹក ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ ត្រង់ចំណុចផ្លូវចុះទូលជិតផ្សារ អ៊ីថន ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ។ សមត្ថកិច្ច បានឲ្យដឹងថា រថយន្តខាងលើម៉ាក កូរ៉ូឡា១គ្រឿង បានធ្វើដំណើរចុះទួលបោះពួយយ៉ាងលឿន ដល់ផ្លូវបត់កែង ទំនងតៃកុងឡាន…

ផ្អើលទាំងព្រឹក!! រថយន្តដឹកខ្សាច់ក្រឡាប់ផ្ងារជើង នៅក្រុងព្រះសីហនុ

ព្រះសីហនុៈ នៅវេលាម៉ោង ៤ទៀបភ្លឺឈានចូលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ មានករណីរថយន្តដឹកខ្សាច់មួយគ្រឿង ឡើងចំណោតមិនរួច ក៏រអិលថយក្រោយ បណ្ដាលឲ្យក្រឡាប់ តាមបណ្ដោយផ្លូវឡើងកែងរ៉ា មកផ្លូវបំបែកសេតេ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងខាងលើ រួចធ្វើការស្ទូចរថយន្តចេញពីកន្លែងកើតហេតុ ដើម្បីសម្រួលដល់ការចរាចរណ៍ របស់អ្នកដំណើរតាមដងផ្លូវ។ ក្នុងហេតុការណ៍នេះ មិនបណ្ដាលឲ្យមានមនុស្សរងគ្រោះថ្នាក់ឡើយ៕

ផ្អើលពេញផ្លូវ! លុចស៊ីសមួយគ្រឿង ធា្លយហ្គាសហុយផ្សែងជុក

មណ្ឌលគិរីៈ មានការភ្ញាក់ផ្អើល នៅវេលាម៉ោង០៦និង១៥នាទីល្ងាច ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ ដោយរថយន្តស៊េរីទំនើប១គ្រឿង ខណៈកំពុងបើកបរ តាមបណ្ដោយផ្លូវជាតិលេខ៧៦ ស្រាប់តែលេចធ្លាយហ្គាសហុយផ្សែងទ្រលោម ស្ថិតក្នុងភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ តាមប្រភពពីលោក ប៉ៃ លិន មេបញ្ជាការអាវុធហត្ថស្រុកកែវសីមា បានឲ្យដឹងថា រថយន្តខាងលើ…

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនៅស្រុកសូទ្រនិគមសរុបជាទឹកប្រាក់ជាង១ម៉ឺនដុល្លារ

សៀមរាបៈ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៥ និង០០នាទី មានករណីអគ្គិភ័យឆេះផ្ទះ ប្រជាពលរដ្ឋនៅចំណុចភូមិគោរលួស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ លោក ទេព ចាន់ណា អធិការនគរបាលស្រុកសូទ្រនិគម បានបញ្ជាក់ប្រាប់អោយដឹងថាករណីឆេះផ្ទះប្រជាពលរដ្ឋ ឈ្មោះ ឈុំ ឈឿន ភេទប្រុស…

ធុំក្លិនចម្លែក ដល់ទៅមើលដឹង ស្ទើរលោះព្រលឹង

ព្រះវិហារៈ នៅវេលាម៉ោង ៧ និង៣០នាទីព្រឹកថ្ងៃទី៧ ខែឧសភាឆ្នាំ ឆ្នាំ២០១៩ មានករណីភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ចោមរោមមើលមានមនុស្សដេកស្លាប់ តាមបណ្ដោយផ្លូវជាតិលេខ ៦៤ ចន្លោះគីឡូម៉ែត្រលេខ ៨៦-៨៧ ត្រង់ចំណុចភូមិដំណាក់ស្មាច់ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ តាមប្រភពប្រជាពលរដ្ឋ បានឲ្យដឹងថា សពបុរសខាងលើ មិនស្គាល់អត្តសញ្ញាណ…

គួរឲ្យសង្វេគណាស់! បុរសម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់នៅប្រទេសថៃ

បន្ទាយមានជ័យៈ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ ដោយមានការស្នើសុំ ពីប្រជាពលរដ្ឋគ្រួសារសព និងអាជ្ញាធរមូលដ្ឋាន ឧត្តមសេនីយ៍ត្រី វ៉ែន សាយ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានចាត់តាំងរថយន្តសង្រ្គោះ ដឹកសពប្រជាពលរដ្ឋពីច្រកអន្តរជាតិដូង មកភូមិទ្រាស ឃុំគោកកឋិន ស្រុកស្វាយចេក ខេត្ដបន្ទាយមានជ័យ ដែលបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅប្រទេសថៃ។ សពត្រូវបានដឹកមកដល់ផ្ទះ…