រន្ធត់ណាស់! គ្រោះថ្នាក់ចរាចរណ៍ ផ្ដាច់ជីវិតមនុស្ស ២នាក់ និងរបួសធ្ងន់ ២នាក់

កំពង់ចាមៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តប៉ះជាមួយរថយន្ត បណ្តាលឲ្យរបួសធ្ងន់មនុស្ស២នាក់ និងស្លាប់២នាក់ នៅកន្លែងកើតហេតុ ស្ថិតតាមផ្លូវជាតិលេខ៦A ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ កើតហេតុនៅវេលាម៉ោង ០១ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម សមត្ថកិច្ចបានចុះដល់ទីតាំងខាងលើ ដើម្បីវាស់វែង…

បែនដឹកខ្សាច់ បុករះរថយន្តម៉ូតូ និងបង្គោលភ្លើង របួសមនុស្ស ៤នាក់

ភ្នំពេញៈ កាលពីវេលាម៉ោង១០ និង១៥នាទីព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តបែនដឹកខ្សាច់ បុករះរថយន្ត ម៉ូតូរ៉ឺម៉កជាបន្តបន្ទាប់ រួចបន្តបុកបង្គោលភ្លើង បណ្ដាលឲ្យក្រឡាប់ផ្ងារជើង និងរបួសធ្ងន់ស្រាល៤នាក់ ត្រង់ចំណុចស្តុបផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ។ រថយន្តបែនដឹកដីខ្សាច់ ម៉ាកនីសាន់ ពណ៌ស ពាក់ស្លាកលេខ…

យោធិនកងពលតូចថ្មើរជើងលេខ៥១ ជួបគ្រោះថ្នាក់ធ្លាក់ ពីលើដំបូលផ្ទះប្រជាពលរដ្ឋ​ រងរបួសធ្ងន់

បន្ទាយមានជ័យៈ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ យោធិនកងពលតូចថ្មើរជើងលេខ៥១ ជួបគ្រោះថ្នាក់ធ្លាក់ពីលើដំបូលផ្ទះប្រជាពលរដ្ឋ ដោយសារបាក់ផ្លាន ពេលឡើងវ៉ៃស័ង្កសីផ្ទះពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកម៉ាឡៃ ពេលនេះបានបញ្ជូនទៅមន្ទីរពេទ្យព២ខេត្តបាត់ដំបង។ យោធិនបានខិតខំទាំងយប់ទាំងថ្ងៃ ដើម្បីសេចក្តីសុខប្រជាពលរដ្ឋ ទោះមេឃក្តៅយ៉ាងណា ក៏មិនរាថយ ដើម្បីប្រជាពលរដ្ឋឆាប់បានជម្រកស្នាក់នៅ មិនគិតគ្រោះថ្នាក់ ហើយជាការលះបង់របស់យោធិន គ្មានសៅរ៍អាទិត្យបុណ្យទាន ពេលវេលាមានតិចណាស់…

Update៖ ឌុបគ្នាទៅធ្វើការនៅអគារវឌ្ឍនៈ ត្រូវរថយន្តបុកស្លាប់ បន្សល់ទុកកូនអាយុ ៦ខែ

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ ស្ត្រីម្នាក់បានស្លាប់ ខណៈជិះម៉ូតូមួយគ្រឿង ឌុបគ្នាចេញពីផ្ទះ បំណងទៅធ្វើការ ត្រូវរថយន្តសាំយ៉ុង បើកបុកពីក្រោយ និងកិនបែកក្បាលស្លាប់មួយរំពេច។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៥ និង៣៥នាទីព្រឹក ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវព្រះមុនីវង្ស ចំណុចមុខអគារវឌ្ឍនៈ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ…

រថយន្តបែនដឹកខ្សាច់ បុករះម៉ូតូ កង់ និងរូបដំរីធ្វើពីស៊ីម៉ង់ របួសមនុស្ស ២នាក់

កណ្ដាលៈ នៅវេលាម៉ោង ០៧ និង១៥ នាទីព្រឹក ០៦ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ តាមបណ្តោយផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ២៨-២៩ ស្ថិតក្នុងភូមិឬស្សីជ្រោយ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។ សមត្ថកិច្ច បានឲ្យដឹងថា រថយន្តបែនដឹកខ្សាច់បុករះម៉ូតូកង់ ០៣គ្រឿង…

ហ៊ីយ៉ាន់ដាយ បុកម៉ូតូស្របទិសគ្នា បណ្ដាលឲ្យរបួសយុវជនម្នាក់

តាកែវៈ កាលពីវេលាម៉ោង១ និង១៥នាទីរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ ក្នុងទិសស្របគ្នាពីជើងទៅត្បូង ត្រង់ចំណុចលើផ្លូវជាតិលេខ០៣ ចន្លោះគីឡូម៉ែត្រ លេខ៧៣ និង៧៤ ក្នុងភូមិខ្លាគ្រហ៊ឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។ រថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយក្បាល ពណ៌បៃតងចាស់ ទ្រុងពណ៌បៃតងខ្ចី…

អគ្គិភ័យឆេះរថយន្តមួយគ្រឿង ខ្ទេចទាំងស្រុង

មណ្ឌលគិរីៈ កាលពីវេលាម៉ោង ១និង២០នាទីរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះរថយន្ត ម៉ាកកាំរីឆ្លាម ពណ៌ស្ករ គ្មានស្លាកលេខ ស្ថិតនៅភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ម្ចាស់រថយន្តមិនស្គាល់ពីអត្តសញ្ញានឡើយ ដោយពុំឃើញវត្តមាននៅទីតាំងកើតហេតុ។ ករណីនេះ មិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ គ្រាន់តែខូចខាតរថយន្តទាំងស្រុង ។ មូលហេតុ៖…

ភ្លើងក្រហមមិនឈប់! យុវជន ២នាក់ ជិះម៉ូតូបុកយុវតីម្នាក់ បណ្ដាលឲ្យរបួសធ្ងន់ នៅចំណុចភ្លើងស្ដុបផ្លូវជាតិលេខ៤

កំពង់ស្ពឺៈ កាលពីវេលាម៉ោង ៤ និង២០នាទីរសៀលថ្ងៃទី៤ ខែឧសភាព ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ ស្ថិតនៅលើផ្លូវជាតិលេខ៤ ភូមិសំណង់ សង្កាត់រការធំ ក្រុងច្បារមន។ សមត្ថកិច្ច បានឲ្យដឹងថា ម៉ូតូមួយគ្រឿង ម៉ាកស៊ុយស៊ូគីលែត ពណ៌ខៀវ គ្មានស្លាកលេខ ជិះគ្នាពីរនាក់ បើកបរពីកើតទៅលិច មកដល់ចំណុចគោលដៅភ្លើងស្ដុប…

ទាំងព្រឹក! បុគ្គលិក ផ្នែកអនាម័យនៅ អាគារ VATTANACម្នាក់ត្រូវរថយន្តបុកស្លាប់ភ្លាមៗរួចបើកគេចបាត់

ភ្នំពេញៈ តាមសេចក្តីរាយការព័ត៌មានបឋមបានឲ្យដឹងថានៅមុននេះបន្តិចមានករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្រី្តវ័យជាង៤០ឆ្នាំម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩​ ស្ថិតនៅទល់មុខនិងអាគារ VATTANAC ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ​​ រាជធានីភ្នំពេញ។ ស្រ្តីជនរងគ្រោះខាងលើមានអាយុជាង៤០ឆ្នាំ និងមានមុខរបរជា បុគ្គលិក ផ្នែកអនាម័យនភអាគារ VATTANAC។ តាមប្រភពព័ត៌មានបឋមបានឲ្យដឹងថាករណីខាងលើបង្កឡើងដោយរថយន្តមិនចាំម៉ាកបុករួចបើគេចស្រមោលបាត់។ ព័ត៌មានលំអិតPost News និងផ្សាយជូននៅពេលក្រោយ៕  

បុរសម្នាក់រងរបួសធ្ងន់បន្ទាប់ពីជិះម៉ូតូពន្លះជាមួយរថយន្តនៅ…

កំពង់ធំៈ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៧និង៥នាទី លើកណាត់ផ្លូវជាតិលេខ០៦ ភូមិតាចរ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រថយន្តបុកម៉ូតូបើកបរឆ្លងកាត់ផ្លូវ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ និង ម៉ូតូម៉ាកហុងដាវេវអាល់ហ្វា ពណ៌ខ្មៅ ផ្លាកលេខពោធិ៍សាត់1F-8230 រងការខូចខាតដែល បើកបរឆ្លងកាត់ផ្លូវពីកើតទៅលិច បណ្តាលឲ្យរងរបួលធ្ងន់…